ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមចូលរួមសន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមអញ្ជើញចូលរួមសន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ២០១៦ |
(VOV)_ពិធីបើកត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី១៧ កុម្ភះ នៅទីក្រុងវៀងច័ន្ទ
(ឡាវ) ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេស នៃប្រទេសជាសមាជិកអា
ស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh។ គណៈប្រតិភូ
វៀតណាមដឹកនាំដោយសមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និង
ជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ។ ថ្លែងមតិនៅពិធីបើក ឧបនាយក
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Thongloun Sisoulith បាន
សង្កត់ធ្ងន់ទៅលើការបង្កើតសហគមន៍អាស៊ាន នាថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៥ ជា
លទ្ធផលរួម នៃការខំប្រឹងប្រែងជាច្រើនរបស់អាស៊ាន ក្នុងទស្សវត្ស៍ចំនួន៥កន្លង
ទៅ។ ឆ្នាំ ២០១៦ ជាឆ្នាំដ៏សែនសំខាន់ របស់អាស៊ាន។បណ្ដាប្រទេសជាសមា
ជិកអាស៊ានត្រូវប្រមូលផ្តុំទៅលើការអនុវត្តទស្សនះវិស័យអាស៊ាន២០១៥ និង
ផែនការមេចំនួន៣ ស្ដីអំពីគោលដៅរក្សា និងបង្កើនសន្តិភាព ស្ថិរភាព និង
ទស្សនះវិស័យទៅខាងក្រៅក្នុងតំបន់អាស៊ាន។
សន្និសីទចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាសន្និសីទរដ្ឋមន្ត្រីអាស៊ាន
ដើមដំបូង ក្នុងឆ្នាំជាប្រធានASEAN របស់ឡាវ ជាឱកាសដើម្បីប្រទេសអាស៊ាន
ពិភាក្សាអំពីអាទិភាពជាច្រើនក្នុងជាប្រធានអាស៊ាន របស់ឡាវ ផ្លាស់ប្តូរអំពី
ទស្សនះនានា៕