ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son សន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន
(VOVWORLD) - តាមសំណើរបស់ភាគីអ៊ុយក្រែន នារសៀលថ្ងៃទី ១៧ កុម្ភៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានធ្វើការសន្ទនា តាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andrii Sybiha។
រូបថត៖ ក្រសួងការបរទេស |
នៅទីនេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានអះអាងថា អ៊ុយក្រែនគោរពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងស្វាគមន៍គោលជំហររបស់វៀតណាម ចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បាន អះអាងថា ក្នុងនាមជាមិត្តរបស់រុស្ស៊ី និងអ៊ុយក្រែន វៀតណាមប្រកាន់ខ្ជាប់នូវជំហរ តុល្យភាពនិងសត្យានុម័តក្នុងជម្លោះរុស្ស៊ី - អ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា ជម្លោះ ទាំងអស់ត្រូវតែដោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់ អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមគាំទ្រ និងត្រៀមខ្លួនជា ស្រេច ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហគមន៍អន្តរជាតិ ដើម្បី ស្វែងរកដំណោះស្រាយសន្តិភាពដ៏យូរអង្វែងសម្រាប់ជម្លោះ ដោយមានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានព្រមព្រៀង រក្សាការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយនឹងធ្វើការ ពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេសនាពេលឆាប់ៗនេះ៕