ឯកអគ្គរដ្ឋទូតនិងអង្គការអន្តរជាតិនឹងចុះហត្ថលេខាលើក្រមប្រតិបត្តិទប់ទល់ការបំពុលដោយសារកាកសំណល់ប្លាស្ទីក

(VOVWORLD) -នាថ្ងៃទី ២៩ ខែឧសភា ស្ថានទូតកាណាដាប្រចាំនៅវៀតណាម បានឲ្យដឹងថា ក្នុងថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ ស្ថានទូតនិងអង្គការអន្តរជាតិប្រចាំនៅ វៀតណាមទាំង ២២ នឹងរួមគ្នារំលឹកទិវាបរិស្ថានពិភពលោកដោយចុះហត្ថលេខា ក្នុងក្រមប្រតិបត្តិស្តីពីការទប់ទល់នឹងការបំពុលដោយសារកាកសំណល់ប្លាស្ទីក។
ឯកអគ្គរដ្ឋទូតនិងអង្គការអន្តរជាតិនឹងចុះហត្ថលេខាលើក្រមប្រតិបត្តិទប់ទល់ការបំពុលដោយសារកាកសំណល់ប្លាស្ទីក - ảnh 1

ឯកអគ្គរដ្ឋទូតនិងអង្គការអន្តរជាតិប្រចាំនៅវៀតណាមជាច្រើននឹងចុះហត្ថលេខា ក្នុងក្រមប្រតិបត្តិស្តីពីការទប់ទល់នឹងការបំពុលដោយសារកាកសំណល់ប្លាស្ទីក

យុទ្ធសាស្ត្រនេះត្រូវបានបំផុសឡើងដោយស្ថានទូតកាណាដាប្រចាំនៅ វៀតណាម ក្នុងគោលបំណងលើកស្ទួយការយល់ដឹងអំពីផលប៉ះពាល់យ៉ាង អវិជ្ជមានពីការបំពុលដោយសារកាកសំណល់ប្លាស្ទីក ព្រមទាំង ចលនាការ ផ្លាស់ប្តូរអំពើ យន្តការ និង គោលនយោបាយ ដើម្បីជួយកាត់បន្ថយកាកសំណល់ ប្លាស្ទីកនៅវៀតណាមផងដែរ។

តាមរយៈការចុះហត្ថលេខាក្នុងក្រមប្រតិបត្តិនេះ ស្ថាប័នជាដៃគូអន្តរជាតិនានា បានសន្យាអនុវត្ត និងវាយតំលៃចំពោះសភាពការណ៍ប្រើប្រាស់នូវផលិតផល ប្លាស្ទីកដែលប្រើតែម្តងនៅការិយាល័យ ស្ថាប័ន នានា រួមទាំង ចាប់ផ្តើមផ្លាស់ប្តូរ របៀបធ្វើសកម្មភាពដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទីកដែរ។ រួមដំណើការជាមួយសកម្មភាពនេះ ស្ថាប័នជា ដៃគូអន្តរជាតិប្រចាំនៅវៀតណាម មានគោលបំណងចង់កាត់បន្ថយការបំពុល ដោយសារកាកសំណល់ប្លាស្ទីក និង លើកកំពស់ការយល់ដឹងអំពីផលប៉ះពាល់ យ៉ាងអវិជ្ជមានរបស់វា ចំពោះមនុស្ស សត្វ និងបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ