IS ទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកនៅភាគខាងកើតអាហ្វហ្គានីស្ថាន
![IS ទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកនៅភាគខាងកើតអាហ្វហ្គានីស្ថាន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_04_19/danh_bom_rzrj.jpg) |
IS ទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកនៅភាគខាងកើតអាហ្វហ្គានីស្ថាន |
(VOV)_នាថ្ងៃទី១៨ មេសា ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani
បានអោយដឹងថា៖ ក្រុមរដ្ឋឥស្លាមស្វ័យប្រកាស ( IS) បានទទួលទទួលខុសត្រូវចំ
ពោះការវាយប្រហារដោយគ្រាប់បែកដោយបង្ហូរឈាម នៅទីក្រុង Jalalabad ខេត្ត
Nangarhar ភាគខាងកើតប្រទេសនេះ។ លោក Ashraf Ghani បានរិះគន់យ៉ាងខ្លាំង
ក្លាអំពើភេរវកម្មចំពោះជនស៊ីវិលនៅកន្លែងសាធារណះ និងចាត់ទុក៖ នេះគឺជាអំពើ
ថោកទាបបំផុត។ មនុស្សម្នាក់ដែលបានចាត់ទុកជាអ្នកនាំពាក្យរបស់ IS ក៏បានទូរ
ស័ព្ទអោយទីភ្នាក់ងារសារព័ត៍មាន AFP (បារាំង) និងប្រកាសថា៖ IS ឈរនៅខាង
ក្រោយការវាយប្រហារដោយគ្រាប់បែកនេះ។
ក៏ក្នុងថ្ងៃទី១៨ មេសា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ក៏ដណ្ដើមបានរោងចក្រ ប្រេង
Baiji ឡើងវិញ ជារៀងចក្រចម្រាញ់ប្រេងធំបំផុតនៅអ៊ីរ៉ាក់ ពីក្រុម IS ដែរ៕