![IS បញ្ជាក់លើការទទួលខុសត្រូវនៃការវាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ីស្លាមនៅប៉ាគីស្ថាន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_11_13/1311_pakistan.jpg) |
បញ្ជូនជនរងគ្រោះមួយនាក់ក្នុងការវាយប្រហារនេះទៅមន្ទីរពេទ្យ (រូបថត៖AP) |
(VOVworld) - តាមមន្ទីរមហាផ្ទៃខេត្ត Balochistan ថា បរិមាណ អ្នកស្លាប់ក្នុងការ
វាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ីស្លាម Shah Noorani នៅប៉ែកខាងត្បូង
ប៉ាគីស្ថានកាលពីថ្ងៃទី១២ វិច្ចិកា បានឡើងដល់៥២នាក់។ក្រៅពីនោះ មានមនុស្ស
ជាង១រយនាក់ទៀតត្រូវរងរបួស។អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស បានបញ្ជាក់
លើការទទួលខុសត្រូវអំពីករណីវាយប្រហារនេះ ក៏ដូចជាករណីវាយ ប្រហារទៅលើ
វិទ្យាស្ថានប៉ូលីសមួយនៅខេត្តនេះកាលពីខែមុនដែលបណ្ដាលឲ្យមនុស្សប្រមាណ
៦០នាក់ស្លាប់។នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Nawaz Sharif បានថ្កោលទោសការ
វាយប្រហារនេះ ហើយប្រកាសថា នឹងកំទេចក្រុមឧទ្ទាម ទាំងអស់ដែលកំពុងធ្វើ
សកម្មភាពនៅតំបន់នេះ៕