Kon Tum ប្រារព្ធខួប ៥០ ឆ្នាំនៃទិវារំដោះ

(VOVWORLD) - នាយប់ថ្ងៃទី ១៦ មីនា នៅទីក្រុង Kon Tum ខេត្ត Kon Tum បានប្រារព្ធខួបលើកទី ៥០ នៃទិវារំដោះ  (១៦ មីនា ១៩៧៥ - ១៦ មីនា ២០២៥)។

Kon Tum ប្រារព្ធខួប ៥០ ឆ្នាំនៃទិវារំដោះ - ảnh 1ទិដ្ឋភាពនៃកម្មវិធីសិល្បៈ (រូបថត៖ VOV)

ក្នុងពិធីនេះ លោក Le Ngoc Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានអះអាងថា ការរំដោះខេត្ត Kon Tum គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់កងទ័ព និងប្រជាជនគ្រប់ជនជាតិក្នុងខេត្ត ដែលជាព្រឹត្តិការណ៍មួយបានរួមចំណែកយ៉ាងសំខាន់ដល់ជ័យជំនះលើការវាយប្រហារចម្រុះនិងក្រោកឈរឡើងនៅនិទាឃរដូវឆ្នាំ ១៩៧៥  ដែលបានរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសឡើងវិញ។

“សង្គ្រាមបានកន្លងផុតទៅ ៥០ ឆ្នាំហើយ ប៉ុន្តែស្នាដៃដ៏រុងរឿងដែលផ្សារភ្ជាប់នឹងឈ្មោះទឹកដី ភូមិ ភ្នំ ទន្លេ និងការលះបង់ដ៏ថ្លៃថ្នូរបស់បុព្វបុរស និងបងប្អូនជំនាន់ក្រោយ ដើម្បីទឹកដីនេះ ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រប្រទេស និងប្រជាជនជារៀងរហូត”។

ចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃថ្ងៃរំដោះខេត្ត Kon Tum ជាមួយព្រឹទ្ធាចារ្យបដិវត្តន៍; វីរជនមាតាវៀតណាម វីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន រួមជាមួយប្រជាជនខេត្តជាច្រើន ព្រមទាំងថ្នាក់ដឹកនាំខេត្ត Attapeu  Sekong Champasak Salavan របស់ប្រទេសឡាវនិង ខេត្តរតនគិរី  ស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ