លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែមីនា នៅវិមានប្រធានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋលោក លឿង គឿង បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកពីប្រទេសក្រិក កូឡុំប៊ី ប៉ាណាម៉ា លីបេរីយ៉ា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋកុងហ្គោ ប៊ូរុនឌី ព័រទុយហ្គាល់ និង តង់ហ្សានី ដែលអញ្ជើញមកជូនសារតាំងចាប់ផ្តើមបេសកកម្មការទូតនៅវៀតណាមនិងទទួលបន្ទុកមុខដំណែង។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋក្រិក លោក Antonios Papakostas ដាក់សារតាំងជូនលោកប្រធានរដ្ឋ  (រូបថត៖ VOV)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតក្រិក លោក Antonios Papakostas ប្រធានរដ្ឋលោកលឿង គឿង បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតជួយជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនលើវិស័យ ដែលមាន ផលប្រយោជន៍ទៅវិញទៅមកសម្រាប់វៀតណាមនិងក្រិក ដូចជា កម្លាំង ពលកម្ម ការដឹកជញ្ជូនតាមសមុទ្រនិងពន្ធ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវបន្តធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ហើយសង្ឃឹមថា ក្រិកនឹងជួយជំរុញបណ្តាប្រទេស EU ផ្សេងទៀត ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA); គាំទ្រនិងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដកកាតលឿង IUU សម្រាប់គ្រឿងសមុទ្រវៀតណាម។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 2ប្រធានរដ្ឋ Luong Cuong ទទួលជួបឯកអគ្គរដ្ឋទូតកូឡុំប៊ី លោកស្រី Camila Maria Poko Florez (រូបថត៖ VOV)

អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកូឡុំប៊ីលោកស្រី Camila Maria Poko Florez លោកប្រធានរដ្ឋលឿង គឿង បានកោតសរសើរដល់ប្រទេសកូឡុំប៊ីដែលបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនូវកិច្ចប្រជុំកំពូលនៃភាពជាដៃគូ សម្រាប់កំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០ (P4G) កាលពីឆ្នាំមុន; សង្ឃឹមថា ប្រទេសកូឡុំប៊ីនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ P4G នៅឆ្នាំនេះ និងបញ្ជូន គណៈ ប្រតិភូជាន់ខ្ពស់មកចូលរួមកិច្ចប្រជុំកំពូល P4G នៅទីក្រុងហាណូយនាខែមេសាខាងមុខ។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 3ប្រធានរដ្ឋ លោក លឿង គឿងនិងឯកអគ្គរដ្ឋទូតប៉ាណាម៉ាលោកស្រី  Nubiela Yanarith Ayala Modes (រូបថត៖ VOV)

ទទួលជួបឯកអគ្គរដ្ឋទូតប៉ាណាម៉ា Nubiela Yanarith Ayala Modes លោកប្រធានរដ្ឋបានអះអាងថា វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយប៉ាណាម៉ាលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងដូចជា កសិកម្ម ដឹកជញ្ជូនតាមផ្លូវសមុទ្រ អាកាសចរណ៍ ហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងសម្របសម្រួលរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (២៨ សីហា ១៩៧៥-២៨ សីហា  ២០២៥) រវាងប្រទេសទាំងពីរ សំដៅបង្កើនកិច្ចសហប្រតិបត្តិការ។

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 4លោកប្រធានរដ្ឋ លឿង គឿង ជាមួយឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស៖ លីបេរីយ៉ា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សាធារណរដ្ឋកុងហ្គោ ប៊ូរុនឌី ព័រទុយហ្គាល់ តង់ហ្សានី (រូបថត៖ TTXVN)

ក៏នាព្រឹកថ្ងៃទី១៧ ខែមីនានេះ ប្រធានរដ្ឋលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតចំនួន៦រូបក្នុងនោះមាន៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋលីបេរីយ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកុងហ្គោ; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ូរុនឌី; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋព័រទុយហ្គាល់; ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតង់ហ្សានីបានអញ្ជើញមកជូនសារតាំងចាប់ផ្តើមបេសកកម្មការទូតនៅវៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានអះអាងថា វៀតណាមជានិច្ចកាលចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយប្រទេសដែលបណ្តាឯកអគ្គរដ្ឋទូតជាតំណាង ដើម្បីផលប្រយោជន៍របស់បណ្តាប្រទេសនិងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ