សេដ្ឋកិច្ចឯកជនគឺជាគម្នាស់សម្រាប់ប្រទេសវៀតណាមអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

(VOVWORLD) - ក្នុងអត្ថបទចុះផ្សាយថ្ងៃទី ១៧ មីនា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអះអាងថា សមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុង រយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី មានការរួមចំណែកយ៉ាងសំខាន់ ពីវិស័យសេដ្ឋកិច្ចឯកជន។ 
សេដ្ឋកិច្ចឯកជនគឺជាគម្នាស់សម្រាប់ប្រទេសវៀតណាមអភិវឌ្ឍន៍ប្រកបដោយវិបុលភាព - ảnh 1អគ្គលេខាបក្ស លោក តូ ឡឹម (រូបថត៖ VOV)

វិស័យសេដ្ឋកិច្ចនេះបានក្លាយជាកម្លាំងដ៏សំខាន់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខ្លាំងមាំមួនសម្បូររុងរឿង មិនអាចពឹងផ្អែកតែលើវិស័យរដ្ឋ ឬការវិនិយោគពីបរទេសនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើកម្លាំងផ្ទៃក្នុង វិស័យឯកជនដ៏រឹងមាំ ដែលដើរតួនាទីត្រួសត្រាយក្នុងការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍប្រទេសជាតិ។ ថ្វីត្បិតដូច្នេះក៏ដោយ  ដើម្បីឲ្យសេដ្ឋកិច្ចឯកជនចូលរួមចំណែកកាន់តែច្រើន និងធ្វើឱ្យមានការវិវឌ្ឍលើមាត្រដ្ឋាន និងសមត្ថភាពប្រកួតប្រជែង វៀតណាមត្រូវតែបន្តមានការ កែទម្រង់យ៉ាងទម្លោះទម្លាយលើរបៀបរបប គោលនយោបាយនិងបរិយាកាសធុរកិច្ច។

ឈរលើមូលដ្ឋាននោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីសេដ្ឋកិច្ចឯកជននាពេលខាងមុខ នឹងផ្តោតលើការអនុវត្តដំណោះស្រាយមួយចំនួន ក្នុងនោះមាន៖ ផ្តល់អាទិភាពដល់ការកសាងក្រុមសេដ្ឋកិច្ចឯកជនកម្រិតតំបន់ និងពិភពលោក.... លើកកម្ពស់រលកនៃការចាប់ផ្តើមអាជីវកម្ម ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ ។ល។

លោកអគ្គលេខាជឿជាក់ថា ជាមួយនឹងរបៀបរបបសមស្រប គោលនយោបាយត្រឹមត្រូវ និងបរិយាកាសធុរកិច្ចល្អ សេដ្ឋកិច្ចឯកជននឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា  រួមគ្នាស្ថាបនាប្រទេសវៀតណាមមួយប្រកប ដោយវិបុលភាពនិងថាមវន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ