![OSCE៖ អាវុធធុនធ្ងន់មានវត្តមាននៅប៉ែកខាងកើតអ៊ុយក្រែន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_08_19/vu khi hang nang xuat hien tai mien dong ukraine.jpg) |
អាវុធធុនធ្ងន់មានវត្តមាននៅអ៊ុយក្រែន (រូបថត៖Reuters) |
(VOVworld) - នាថ្ងៃទី១៨ សីហា គណៈកម្មាធិការឃ្លាំមើលពិសេស (SMM)
របស់ អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ប្រចាំនៅអ៊ុយក្រែនបាន
ប្រកាសរបាយការណ៍មួយដែលសរឲ្យឃើញនូវវត្តមានរបស់អាវុធធុនធ្ងន់ដែល
កំពុងត្រូវហាមឃាត់តាមបទឈប់បាញ់នៅតំបន់ជាច្រើនប៉ែកខាងកើតអ៊ុយក្រែន។
តាម SMM ថា បរិមាណធំមួយនៃប្រភេទអាវុធនេះបានបាត់ចេញពីនៅឃ្លាំងអាវុធ
ដោយស្ថាប័ននេះឃ្លាំមើល។ក្នុងពេលនោះ SMM បានឃើញនូវវត្តមាន របស់
ប្រភេទអាវុធដែលត្រូវហាមឃាត់តាមបទឈប់បាញ់នេះ នៅទីប្រជុំជននានាក្នុង
តំបន់។របាយការណ៍ពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈដែល ភាព
តានតឹងរវាងកងទ័ពរដ្ឋាភិបាលនិងភាគីប្រឆាំងនៅតំបន់ប៉ែកខាងកើតអ៊ុយក្រែន
កំពុងផ្ទុះឡើងវិញ ក្រោយពីពេលភាគីទាំងអស់នេះមិនអាចស្វែងរកបាននូវ
សម្លេងរួមក្នុងការបោះឆ្នោតតំបន់នៅ Donetsk និង Lugansk៕