Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ
![Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_10_01/a-350-vna-1_bpoa.jpg) |
Vietnam Airlines ដាក់អោយយន្តហោះ A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ |
(VOV)_ អគ្គក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានដាក់
ប្រភេទយន្តហោះជំនាន់ថ្មី A350-900 ធ្វើអាជីវកម្មជើងហោះហើរអន្តរជាតិ ដោយ
មានទីចុះចតដើមដំបូងគឺទីក្រុងបារីស (បារាំង) នាថ្ងៃទី៣០ កញ្ញា។ ជើងហោះហើរ
មានស្លាក់លេខ VN 19 ចេញដំណើរពីរដ្ឋធានីហាណូយ នឹងចុះចត់នៅទីក្រុងបារីស នាម៉ោង៧ ថ្ងៃទី១ តុលាឆ្នាំ ២០១៥។ ការបញ្ជូនយន្តហោះជំនាន់ថ្មី A350-900
ធ្វើអាជីវកម្មនៅជើងហោះហើរអន្តរជាតិ រួមជាមួយការផ្តល់សេវាកម្ម បទដ្ឋានផ្កាយ៤
នឹងនាំមកនូវសេវាកម្មល្អផង និងនាំមកនូវរូបភាពមួយអំពីក្រុមហ៊ុនអាកាសចរណ៍
វៀតណាមប្រកបដោយសកម្ម ផ្លាស់ប្តូរថ្មីជានិច្ច។ បន្ទាប់ពីជើងហោះហើរទៅបារីស
នេះ Vietnam Airlines នឹងបន្តបើកជើងហោះហើររវាងទីក្រុងហាណូយជាមួយទីក្រុង
Seoul (កូរ៉េខាងត្បូងទៀតផង)៕