ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាដ៏វិជ្ជមានរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចំនួន ៣ នៅមជ្ឈិមបូព៌ា ត្រូវបានចាត់ទុកថា ជាជោគជ័យមួយ ដោយនាំមកជូនអាមេរិកនូវកិច្ចសន្យាសេដ្ឋកិច្ច មានតម្លៃរាប់ទ្រីលានដុល្លា ព្រមទាំងបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ អាមេរិកនៅក្នុងតំបន់បន្ទាប់ពីការធ្លាក់ចុះមួយរយៈពេលផងដែរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានទៅបំពេញទស្សនកិច្ចនៅប្រទេសមជ្ឈិមបូព៌ាចំនួនបី រួមមានអារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម (UAE) ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការនៅឯ បរទេសលើកដំបូងរបស់លោក Donald Trump ក្នុងអាណត្តិទីពីរកាន់តំណែងជា ប្រធានាធិបតីអាមេរិក។

ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាដ៏វិជ្ជមានរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump (ឆ្វេង) និងប្រធានាធិបតី UAE លោក Sheikh Mohamed bin Zayed Al Nahyan ក្នុងជំនួបនៅទីក្រុង Abu Dhabi នាថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២៥។ (រូបថត៖ VNA)

ភ្លៀងនៃកិច្ចសន្យា

ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់លោក Donald Trump ទៅកាន់មជ្ឈិមបូព៌ាគឺជាជ័យជម្នះផ្នែកសេដ្ឋកិច្ចដ៏ធំមួយ ខណៈដែលប្រធានាធិបតីអាមេរិកបាននាំមក ជូនប្រទេសវិញនូវកិច្ចសន្យានិងការសន្យាវិនិយោគរយៈពេលវែងដែលមានតម្លៃរាប់ទ្រីលានដុល្លារ។

នៅប្រទេសអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីអាមេរិក និងមេដឹកនាំប្រទេស ម្ចាស់ផ្ទះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃជាង ៣០០ ពាន់លាន ដុល្លារ ខណៈដែលអារ៉ាប៊ីសាអូឌីតក៏បានសន្យាវិនិយោគចំនួន ៦០០ ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកផងដែរ។ មុននោះ នៅថ្ងៃដំបូងមកដល់ អារ៉ាប៊ីសាអូឌីត លោក Donald Trump និងព្រះរាជទាយាទ Mohammed Bin Salman បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត រួមទាំងកញ្ចប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលមានតម្លៃជិត ១៤២ ពាន់លានដុល្លារ ដែលផ្តោតលើការធ្វើទំនើបកម្មសមត្ថភាព របស់កងកម្លាំងប្រដាប់អាវុធអារ៉ាប៊ីសាអូឌីត។

នៅប្រទេសកាតា ការសន្យាផ្នែកសេដ្ឋកិច្ចដែលលោក Donald Trump សម្រេចបាន សូម្បីតែធំជាងទៀត នៅពេលដែលព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani និងប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពគ្នាលើការសន្យា រហូតដល់ ១២០០ ពាន់លានដុល្លារ។ គួរឲ្យកត់សម្គាល់បំផុតគឺកិច្ចព្រមព្រៀងជាប្រវត្តិ សាស្ត្ររវាងក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និងក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក។ តាមនោះ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានបញ្ជា ទិញយន្តហោះដែលមានតួខ្លួនធំ ចំនួន ២១០ គ្រឿង ដែលបានបង្កើតកំណត់ត្រាថ្មីមួយ ជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Boeing។ លោក ប្រធានាធិបតី Donald Trump បាននិយាយថា តម្លៃសរុបនៃកិច្ចព្រមព្រៀងគឺលើសពី ២០០ ពាន់លានដុល្លារ ក្នុងនោះមាន ១៦០ ពាន់លានដុល្លារសម្រាប់យន្តហោះ។ នៅ UAE ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្តីពីកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ ថាមពល និងបច្ចេកវិទ្យា ហើយជាពិសេស បាន អះអាងឡើងវិញនូវការសន្យាដែល UAE បានធ្វើឡើង កាលពីខែមីនាកន្លងទៅនោះ គឺការបណ្ដាក់ទុនរហូតដល់ ១៤០០ ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

យោងតាមអ្នកជំនាញសេដ្ឋកិច្ច ការដែលសហរដ្ឋអាមេរិក និងប្រទេសអ្នកមានបំផុតទាំងបីនៅមជ្ឈិមបូព៌ា ចុះហត្ថលេខាលើការសន្យា សេដ្ឋកិច្ចដែលមានតម្លៃរាប់ ទ្រីលានដុល្លារ គឺជាជ័យជម្នះយ៉ាងច្បាស់សម្រាប់លោក Donald Trump។ ទាក់ទងនឹង ប្រទេសមជ្ឈិមបូព៌ាវិញ ចំណុចគួរឱ្យកត់សម្គាល់មួយគឺថា ក្រៅពីកិច្ចសហប្រតិបត្តិការ ប្រពៃណីក្នុងវិស័យការពារជាតិ ថាមពល។ល។ ក្នុងដំណើរទស្សនកិច្ចលើកនេះ រដ្ឋា ភិបាលសហរដ្ឋអាមេរិកបានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាជាមួយប្រទេសទាំងនេះ ដូចជាការផ្គត់ផ្គង់បន្ទះឈីប AI កម្រិតខ្ពស់របស់ Nvidia ចំនួន ១៨ ពាន់គ្រឿង ដល់ប្រទេសអារ៉ាប៊ីសាអូឌីត ឬកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិត (AI) និង 5G ជាមួយ UAE។ អ្នកជំនាញប្រឹក្សាអាជីវកម្មនិងគោលនយោបាយ លោក Imad Al-Abdulqader នៃ DGA Group នៅទីក្រុង Riyadh (អារ៉ាប៊ីសាអូឌីត) បានធ្វើអត្ថាធិប្បាយ ថា នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងទស្សនៈរបស់សហរដ្ឋអាមេរិកលើកិច្ចសហ ប្រតិបត្តិការជាមួយតំបន់៖

"សហគ្រាស និងប្រជាជននៅមជ្ឈិមបូព៌ាជានិច្ចកាលចង់សហការធ្វើអាជីវកម្មបន្ថែមទៀតជាមួយក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនជុំវិញពិភពលោក ប៉ុន្តែមុននេះ វាតែងតែជួបការលំបាកខ្លាំងណាស់ក្នុងការទទួលបានការផ្ទេរបច្ចេកវិទ្យាពិតប្រាកដ ឬការវិនិយោគរយៈពេលវែងពិតប្រាកដពីសហរដ្ឋអាមេរិក"។

ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាដ៏វិជ្ជមានរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump - ảnh 2ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud និងប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងជំនួបនៅទីក្រុង Riyadh ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥។
(រូបថត៖ VNA)

ពិន្ទុបូកផ្នែកការទូត

ក្រៅពីទិដ្ឋភាពសេដ្ឋកិច្ច ដំណើរទស្សនកិច្ចរបស់លោក Donald Trump ទៅកាន់អារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានទាក់ទាញការយកចិត្តទុកដាក់ ដោយសារកាយវិកាខាងការទូតដ៏សំខាន់ផងដែរ។ នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោម ការសម្រុះសម្រួលរបស់ព្រះរាជទាយាទ Mohammed Bin Salman ប្រធានាធិបតី អាមេរិក លោក Donald Trump បានជួបជាមួយមេដឹកនាំថ្មីនៃប្រទេសស៊ីរី លោក Admed Al-Sharaa។ នេះជាលើកទីមួយក្នុងរយៈពេល២៥ឆ្នាំដែលមេដឹកនាំប្រទេសទាំងពីរបានជួបគ្នា។ នៅមុនជំនួបនេះ លោក Donald Trump ក៏បានប្រកាសថា លោក នឹងដកទណ្ឌកម្មដែលអាមេរិកបានដាក់លើប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងលើកទឹកចិត្តឲ្យស៊ីរីជំរុញការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយប្រទេសជិតខាងជាច្រើន រួមទាំងអ៊ីស្រាអែលផងដែរ។

យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ដំបូងឡើយនេះជាជោគជ័យការទូតសម្រាប់អារ៉ាប៊ីសាអូឌីត និងទួរគី ជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំថ្មី របស់ស៊ីរី ហើយកំពុងមានបំណងចង់ជំរុញដំណើរការកសាងប្រទេសនេះឡើងវិញ ក្រោយពីច្រើនឆ្នាំរងការបំផ្លិចបំផ្លាញដោយជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ ការ ដែល លោកប្រធានាធិបតី Donald Trump ពន្លឿនការដកទណ្ឌកម្ម ហើយសូម្បីតែការ ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយស៊ីរីក្នុងពេលឆាប់ៗនេះ ក៏ជាពិន្ទុបូកបន្ថែមសម្រាប់ គោលនយោបាយកិច្ចការបរទេសរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ជាពិសេសក្នុង បរិបទដែលរដ្ឋបាលអាមេរិកនៅតែទទួលបានការរិះគន់ជាច្រើនចំពោះវិធីអភិក្រមចំពោះជម្លោះរវាងអ៊ីស្រាអែល និងចលនាហាម៉ាសនៅតំបន់ហ្គាហ្សា។ លោកស្រី Rosemary Kelanic នាយិកាកម្មវិធីមជ្ឈិមបូព៌ានៅអង្គការអាទិភាពការពារជាតិ (DPO - សហរដ្ឋអាមេរិក) បានធ្វើអត្ថាធិប្បាយថា៖

“មានហេតុផលមនុស្សធម៌សម្រាប់ការដកទណ្ឌកម្ម គឺថា ប្រជាជនស៊ីរីគឺជាអ្នកដែលរងគ្រោះធ្ងន់ធ្ងរបំផុតពីទណ្ឌកម្មទាំងនេះ។ ពួកគេក៏បានទទួលរងពីគ្រោះមហន្ត រាយធម្មជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសការរញ្ជួយដីនាដើមឆ្នាំ ២០២៤ ហើយអត្រានៃភាពក្រីក្របច្ចុប្បន្នគឺខ្ពស់ណាស់។ ដូច្នេះហើយ ប្រសិនបើយើងចង់ កសាងប្រទេសស៊ីរីឡើងវិញ ហើយមិនធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលថ្មីម្ដងទៀត យើងត្រូវដកទណ្ឌកម្មជាមុនសិន ហើយបន្ទាប់មកសហការជាមួយថ្នាក់ដឹកនាំថ្មី របស់ស៊ីរី”។

ក្រៅពីបញ្ហាស៊ីរី ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបីនៅមជ្ឈិមបូព៌ា លោកប្រធានាធិបតី Donald Trump ក៏បានពិភាក្សាជាមួយថ្នាក់ដឹកនាំក្នុងតំបន់អំពីបញ្ហា នុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងឈប់បាញ់រវាងអាមេរិក និងកងកម្លាំង Houthi នៅ យេម៉ែន ក៏ដូចជាចក្ខុវិស័យរបស់សហរដ្ឋអាមេរិកសម្រាប់ការបញ្ចប់ជម្លោះនៅតំបន់ ហ្គាហ្សាផងដែរ។ ក្នុងចំណោមនោះ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បានកត់ត្រានូវកាយវិកាគួរឱ្យ កត់សម្គាល់មួយចំនួន នៅពេលដែលប្រធានាធិបតីអាមេរិកបានបញ្ជាក់ជាថ្មីអំពី អាទិភាពសម្រាប់ដំណោះស្រាយការទូតដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ខណៈពេលដែលលើកកម្ពស់តួនាទីសម្របសម្រួលរបស់កាតា និង UAE នៅក្នុង បញ្ហានេះ។ នេះអាចត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមាន ដោយកាត់បន្ថយការ ព្រួយបារម្ភអំពីសេណារីយ៉ូថ្មីនៃការឡើងកំដៅភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ