“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម”

(VOVWORLD) - ថ្ងៃនេះជាថ្ងៃទី ២៩ ខែទី ១២ តាមច័ន្ទគតិ ជាថ្ងៃចុងក្រោយនៃឆ្នាំរោងឆត្វាស័ក។  សម្រាប់ជនជាតិវៀតណាមគ្រប់រូប មួយឆ្នាំតែងតែបញ្ចប់ និងចាប់ផ្តើមជាមួយបុណ្យតេត ជាពេលវេលាដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់វិលត្រឡប់មកជួបជុំគ្រួសារ ទទួលអំណរបុណ្យតេតជាមួយមនុស្សជាទីស្រឡាញ់របស់ខ្លួន។ តេតគឺជារដូវនៃការជួបជុំគ្នា បង្ហាញពីការស្រឡាញ់រាប់អានជាមួយគ្នា និងការរួមគ្នាបង្កើតក្តីសង្ឃឹមថ្មី។ 

តេតក៏ជាពេលវេលាដ៏ពិសេសសម្រាប់អ្នករាល់គ្នាទន្ទឹងរង់ចាំជាមួយនឹងក្តីសង្ឃឹមនិងជំនឿជាក់ជាច្រើនទៅថ្ងៃអនាគត។

បុណ្យតេតនៅតាមភូមិស្រុក
“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម” - ảnh 1គ្រួសារនានាប្រកបមុខរបរវេចអន្សមនៅភូមិ Dam កំពុងបង្ហើយការងារ (រូបថត៖ nhandan.vn)

ប្រជាជននៅភូមិ Dam ភូមិ Bich Tri ឃុំ Liem Tuyen ទីក្រុង Phu Ly ខេត្ត Ha Nam កំពុងមមាញឹកវេចនំអន្សមដ៏ឈ្ងុយឆ្ងាញ់ដើម្បីផ្គត់ផ្គង់ដល់អតិថិជនទាំងក្នុងនិងក្រៅប្រទេស។

ភូមិ Dam ប្រកបមុខរបរវេចនំអន្សមពេញមួយឆ្នាំតាមការបញ្ជាទិញ ប៉ុន្តែពេលវេលាមមាញឹកបំផុតគឺនៅអំឡុងពេលជិតបុណ្យតេត។ បរិយាកាសបុណ្យតេត កំពុងតែមានខ្យល់បក់ផាយផាត់ ចេញពីឆ្នាំងស្ងោនំអន្សមមានខ្លិនឈ្ងុយឆ្ងាញ់។

នំអន្សមរបស់ភូមិ Dam  គឺឆ្ងាញ់ល្បីឈ្មោះណាស់។ ព្រោះតាំងពីយូរយារណាស់មកហើយ អ្នកភូមិបានថែរក្សាររូបមន្តវេចនំអន្សមដោយដៃ  ដោយមិនប្រើពុម្ភទេ។  អង្ករដំណើប សណ្តែកខៀវ សាច់ជ្រូកបីជាន់ ស្លឹកវេចនំ… ត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់។ ជាពិសេសប្រជាជន នៅទីនេះមានអាថ៌កំបាំងពិសេសគឺ៖ ដោយប្រើទឹកភ្លៀងដើម្បីស្ងោរនំរយៈពេល ១២ ម៉ោង។ លោក Pham Van Luan ជាងវេចនំម្នាក់នៅភូមិបានឲ្យដឹងថា៖ “នៅភូមិខ្ញុំ ផ្ទះណាក៏មានអាងស្ទុកទឹកភ្លៀងសម្រាប់ស្ងោនំអន្សម។ ស្ងោរនំអន្សមដោយទឹកភ្លៀងធ្វើឱ្យនំឈ្ងុយឆ្ងាញ់ ស្អាត និងអាចរក្សានំបានយូរ”។
“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម” - ảnh 2នំអន្សមនៅភូមិ Dam ត្រូវបានវេចដោយដៃ

ប្រជាជននៅទីនេះនិយាយថា ដរាបណាជនជាតិវៀតណាមនៅតែហូបនំអន្សមសម្រាប់តេត ដរាបនោះ ប្រជាជននៅភូមិ Dam នៅរក្សាមុខរបរវេចនំអន្សមដែរ។ ព្រោះអ្វីដែលគេរក្សាមិនមែនគ្រាន់តែជាម្ហូបអាហាសប៉ុណ្ណោះទេ ថែមទាំងជាព្រលឹងជាតិ ឃើញនំអន្សមគឺឃើញបុណ្យតេតអញ្ជឹង។  លោក Bui Minh Tuan អ្នកស្រុកភូមិ Dam បានចែករំលែកថា៖ “នំអន្សមគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ក្នុងគ្រួសារនីមួយៗ ដែលជានិមិត្តរូបនៃភពផែនដី។ ហើយគ្រឿងផ្សំនំអន្សមគឺមានអង្ករ សណ្ដែក សាច់… ដែលតំណាងឱ្យភាពសម្បូរបែប។ នោះជាគោលគំនិតរបស់ជនជាតិវៀតណាមតាំងពីបុរាណមក។ ដូច្នេះហើយ ថ្វីត្បិតតែបច្ចុប្បន្ននេះ ជីវភាពរស់នៅមានការរីកចម្រើន មានអាហារច្រើនប្រភេទ ប៉ុន្តែការវេចនំអន្សម នៅតែបង្ហាញពីបំណងប្រាថ្នារបស់អ្នកគ្រប់គ្នានៅទីនេះ គឺចង់ឱ្យជីវភាពកាន់តែសម្បូរធូធារ”។

 តេតនៅតំបន់រងភ្លៀងទឹកជំនន់
“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម” - ảnh 3ប្រគល់ផ្ទះថ្មីជូនប្រជាពលរដ្ឋនៅតំបន់តាំងទីលំនៅថ្មី Huoi Ke ភូមិ Linh ឃុំ Muong Pon ស្រុក Dien Bien (រូបថត៖ Vu Loi/VOV-ភាគពាយ័ព្យ)

ការយកចិត្តទុកដាក់ និងការស្រឡាញ់រាប់អានគ្នាតែងតែជាប្រពៃណីរបស់ជនជាតិវៀតណាម មិនត្រឹមតែនៅក្នុងគ្រួសារនីមួយៗប៉ុណ្ណោះទេ ថែមទាំងនៅក្នុងសហគមន៍ទៀតផង។ បុណ្យតេតនេះ ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់ បានទទួលអំណរនិទាឃរដូវដ៏កក់ក្តៅ ជាមួយនឹងការចែករំលែក និងការយកចិត្តទុកដាក់ដែលជាទឹកចិត្តរបស់មនុស្សម្នារាប់លាននាក់។ សំខាន់ជាងនេះទៅទៀត ពួកគេមានទំនុកចិត្តលើខ្លួនឯងក្នុងការកសាងជីវភាពថ្មី ជីវភាពដែលមានសន្តិភាព សុភមង្គល និងមានភាពធន់នឹងគ្រោះធម្មជាតិ។

នៅថ្ងៃចុងក្រោយនៃឆ្នាំចាស់ បរិយាកាសរីករាយបានរីកសាយភាយពេញតំបន់តាំងទីលំនៅថ្មី Huoi Ke ភូមិ Linh ឃុំ Muong Pon ខេត្ត Dien Bien ខណៈដែលប្រជាជនបានប្រមូលផ្តុំគ្នាជុំវិញផ្ទះថ្មីយ៉ាងរឹងមាំនិងធំទូលាយដើម្បីអបអរពិធីបុណ្យតេត។

និទាឃៈរដូវបានមកយ៉ាងអ៊ូអរលើភូមិតាំងទីលំនៅថ្មី ក្រោយទឹកជំនន់ របស់បងប្អូនជនរួមជាតិនៅតំបន់ព្រៃភ្នំ។ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ដ៏អាក្រក់បោកបក់ កាលពីខែកក្កដា ភូមិជាច្រើនក្នុងឃុំ Muong Pon ស្រុក Dien Bien ខេត្ត Dien Bien ឥឡូវនេះមានរូបរាងថ្មី។ ផ្ទះថ្មីចំនួន ៣៥ ខ្នងនៅតំបន់តាំងលំនៅថ្មីនេះ មិនត្រឹមតែជាកន្លែងសម្រាប់ជ្រកកោនពីភ្លៀង និងពន្លឺព្រះអាទិត្យប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ពួកគេបានអំណរឆ្នាំថ្មីប្រកបដោយភាពសុខសាន្តត្រាននិងគ្រប់គ្រាន់។

“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម” - ảnh 4ផ្ទះថ្មីនៅតំបន់រងគ្រោះដោយទឹកជំនន់ Muong Pon គឺជាសក្ខីភាពបញ្ជក់ច្បាស់លាស់នៃស្មារតីសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និងសេចក្តីស្រឡាញ់ក្នុងចំណោមជនជាតិ (រូបថត៖ Vu Loi/VOV-ភាគពាយ័ព្យ)

ក្នុងពេលជាមួយគ្នានេះ នៅតំបន់តាំងលំនៅថ្មីនៃភូមិ Nu ឃុំ Phuc Khanh ស្រុក Bao Yen (ខេត្ត Lao Cai) នាថ្ងៃទី ២៩ នៃបុណ្យតេត បរិយាកាសមានសភាពអ៊ូអរតាំងពីព្រឹកព្រលឹម។ ផ្ទះបាយកក់ក្តៅ ពោរពេញទៅដោយមនោសញ្ចេតនារបស់ប្រជាជនក្នុងភូមិស្រុក។

មុននេះមួយខែ គ្រួសាររបស់លោក Son ដែលជាគ្រួសារស្ថិតក្នុងចំណោមអ្នកនៅក្នុងភូមិ Nu ដែលបានទទួលផ្ទះថ្មីនៅតំបន់តាំងទីលំនៅថ្មី មិនឆ្ងាយពីផ្ទះចាស់ដែលរងការបំផ្លិចបំផ្លាញទាំងស្រុងក្នុងទឹកជំនន់ជាប្រវត្តិ សាស្ត្រក្នុងរយៈពេល ៣ ខែមុននេះ។

“ខ្ញុំមិនដែលគិតថា ខ្ញុំអាចមានផ្ទះស្អាតបែបនេះទេ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រូសាររបស់ខ្ញុំប៉ុន្មានថ្ងៃនេះគឺមានការមមាញឹកយ៉ាងខ្លាំង ដោយរៀបចំអាហារ និងអញ្ជើញអ្នកជិតខាង និងមិត្តភក្តិមកចូលរួមសប្បាយជាមួយក្រុមគ្រួសារផងដែរ”។

ឆ្លងកាត់ការបាត់បង់និងការលំបាក អ្នកដែលស្នាក់នៅទីនេះ ព្យាយាមរក្សាលំនឹងជីវិត។ និទាឃរដូវបានមកដល់ជាមួយប្រជាជននៅទីនេះ ជាមួយនឹងបំណងប្រាថ្នាជាច្រើនសម្រាប់អនាគត។ នេះមិនត្រឹមតែជាសញ្ញាសម្គាល់នៃការរស់រានឡើងវិញប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពដ៏រស់រវើកនៃមនោសញ្ជេតនានិងឆន្ទៈ ដោយរួមគ្នាកសាង "ភូមិគំរូ" និង "ភូមិសុភមង្គល" ទៀតផង។

តេតឆ្ងាយពីស្រុកកំណើត - ជនជាតិវៀតណាមនៅក្រៅប្រទេសឆ្ពោះទៅមាតុភូមិ

“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម” - ảnh 5អាណិកជនវៀតណាមនៅថៃរួមគ្នាច្រៀងអំពីមាតុភូមិប្រទេសវៀតណាមក្នុងកម្មវិធី និទាឃរដូវស្រុកកំណើត អបអរសាទរឆ្នាំម្សាញ់សប្តស័ក ២០២៥ ដែលប្រារព្ធឡើងនៅទីក្រុងបាងកក (រូបថត៖ nhandan.vn)

សម្រាប់អ្នករស់នៅក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីពួកគេនៅតែមមាញឹកនឹងការងារតាមចង្វាក់ជីវភាពរស់នៅក្នុងប្រទេសម្ចាស់ផ្ទះក៏ដោយ ក៏អ្នកគ្រប់គ្នាព្យាយាមរក្សានិងលើកតម្កើងវប្បធម៌ប្រពៃណីបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម សាមគ្គីភាព និងនាំគ្នាឆ្ពោះទៅស្រុកកំណើត ដោយក្តីសង្ឃឹមទៅលើការផ្លាស់ប្តូររបស់មាតុភូមិប្រទេសជាតិ។

ដោយបានរស់នៅក្នុងប្រទេសម៉ារ៉ុកជាង ៥០ ឆ្នាំមកហើយ ប៉ុន្តែលោកស្រី Tran Thi Hong May តែងតែនឹករលឹករាល់ពេលបុណ្យតេតមកដល់ម្តងៗ ពេលវេលាដែលអ្នកស្រីបានវិលត្រឡប់មកប្រទេសវៀតណាមដើម្បីទទួលអំណរបុណ្យតេត ហើយលោកស្រីតែងតែរាប់ថយក្រោយរហូតដល់ថ្ងៃបុណ្យតេតដើម្បីមានឱកាសប្រាប់កូនៗចៅៗ។ អំពីបុណ្យតេតប្រពៃណីនៅស្រុកកំណើត។

សម្រាប់លោកស្រី May ទទួលអំណរបុណ្យតេតនៅប្រទេសឆ្ងាយផង និងវប្បធម៌ខុសគ្នា ផង ធ្វើឱ្យលោកស្រីមានអារម្មណ៍នឹករលឹកស្រុកកំណើត និងនឹកដល់បុណ្យតេតកាន់តែខ្លាំង។

“រាល់ពេលក្រោយចូលឆ្នាំសកល ខ្ញុំគិតក្នុងចិត្តថា តេតនឹងមកដល់ឆាប់ៗ ខ្ញុំយកអាល់ប៊ុមមើលរូបភាពនៅវៀតណាម ប្រាប់កូនៗចៅៗអំពីវៀតណាម ដើម្បីបន្ធូរបន្ថយអាឡោះអាល័យ ហើយឲ្យកូនៗចៅៗមិនភ្លេចមាតុភូមិប្រទេសជាតិខ្លួន”។

ខខុសពីលោកស្រី May ចំណែកលោក Nguyen Van Hoa ដែលលោកបានកើតមកនិងធំដឹងក្តីនៅប្រទេសថៃច្រើនឆ្នាំមក។ គ្រួសាររបស់លោកបច្ចុប្បន្នរស់នៅក្នុងខេត្ត Pathum Thani ភាគកណ្តាលប្រទេសថៃ ដែលជារៀងរាល់ឆ្នាំ គ្រួសាររបស់លោកតែងតែរៀបចំអ្វីៗគ្រប់យ៉ាងដើម្បីអំណរបុណ្យតេត។

“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម” - ảnh 6លោក Luong Xuan Hoa ប្រធានសមាគមវៀតណាមខេត្ត Udon Thani (រូបថត៖ nhandan.vn)

“ថ្ងៃទី ២៣ ខែទី ១២ គឺជាថ្ងៃរៀបចំពិធី សែនជូនដំណើរទេវតាចង្រ្កាន។ យើងក៏នៅតែបន្តថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ។ យើងបានរៀបចំវត្ថុគ្រប់យ៉ាងគឺពីអាហារ អំណោយ និងគ្រឿងសំណែនជាក្រដាសសក្ការៈតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីសែនអោយបានត្រឹមត្រូវ និងពេញលេញ”។

មិនត្រឹមតែពេលវេលាដ៏កក់ក្ដៅក្នុងគ្រួសារនីមួយៗប៉ុណ្ណោះទេ បុណ្យតេតសម្រាប់ជនវៀតណាមនៅប្រទេសថៃជាច្រើននាក់ក៏ជាពេលនៃការជួបជុំ សហគមន៍ផងដែរ។ ធ្វើដំណើរចម្ងាយជិត ៩០០ គីឡូម៉ែត្រពីខេត្ត Phuket ភាគខាងត្បូងប្រទេសថៃ ឬត្រឡប់ទៅទីក្រុងបាងកក ពីខេត្ត Udon Thani ភាគឦសាន លោកស្រី Truong Thi Be អនុប្រធានសមាគម វៀតណាម

នៅ Phuket និងលោក Luong Xuan Hoa ប្រធានសមាគមជនថៃដើមកំណើតវៀតណាមមកពីខេត្ត Udon Thani មិនអាចលាក់បាំងភាពសប្បាយរីករាយរបស់ពួកគេបានទេ នៅពេលដែលពួកគេបានជួបជុំសាច់ញាតិ ទទួលស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណី ២០២៥ ក្នុងកម្មវិធីនិទាឃរដូវស្រុកកំណើត នៅរដ្ឋធានីបាងកក៖

“ពួកយើងមកពីខេត្ត Phuket មានកិត្តិយសដែលបានរួមជាមួយបងប្អូនអាណិកជននៅគ្រប់ទិសទីទូទាំងប្រទេសថៃមកទីនេះដើម្បីសាមគ្គី រីករាយ និងរីករាយអំណរថ្ងៃបុណ្យតេតជាមួយគ្នា”។

“ឆ្នាំនេះ ពិធីបុណ្យនិទាឃរដូវស្រុកកំណើត ត្រូវបានរៀបចំឡើងនៅរដ្ឋធានីបាងកក ហើយអាណិកជនវៀតណាមពីខេត្ត-ក្រុង ទាំង ២៦  បានមកទីនេះ ដើម្បីអបអរសាទរ និងជួបជុំគ្នាយ៉ាងច្រើនកុះករ។ យូរៗម្តង ទើបមានសភាពសប្បាយយ៉ាងដូច្នេះ។ ដោយសារតែមានកម្មវិធីនិទាឃរដូវស្រុកកំណើត ទើបយើងបានជួបអ្នករាល់គ្នាម្តងទៀតនៅឆ្នាំនេះ ពិតជាការសប្បាយខ្លាំងណាស់”។

“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម” - ảnh 7លោក Nguyen Ngoc Thin ប្រធានសមាគមជនវៀតណាមនៅប្រទេសថៃ (រូបថត៖ nhandan.vn)

តាមប្រធានសមាគមជនវៀតណាមនៅប្រទេសថៃ លោក Nguyen Ngoc Thin ថា បុណ្យតេតសម្រាប់ប្រជាជនវៀតណាមគ្រប់រូបដែលកំពុងឃ្លាតឆ្ងាយពីស្រុកកំណើតគឺជាឱកាសមួយសម្រាប់ការជួបជុំគ្រួសារ ពេលវេលានៃការសញ្ជឹងគិតដើម្បីឆ្ពោះទៅស្រុកកំណើត នឹកដល់ឫសគល់របស់ខ្លួន។

បរិយាកាសដ៏កក់ក្តៅនិងស្និទ្ធស្នាលក្នុងកម្មវិធីនិទាឃរដូវស្រុកកំណើត ក៏បានរួមចំណែកបន្ធូរបន្ថយការនឹកផ្ទះរបស់មនុស្សម្នាជាច្រើន។ សាស្ត្រាចារ្យរង Chu Hoang Long នៃសាកលវិទ្យាល័យជាតិអូស្ត្រាលីបានឲ្យដឹងថា លោកតែងតែព្យាយាមចូលរួមបុណ្យតេតសហគមន៍ដោយមានបំណងចង់រួមដៃគ្នាដើម្បីរួមចំណែករក្សាទំនៀមទម្លាប់វប្បធម៌ដ៏ល្អរបស់ប្រជាជនវៀតណាម ដែលលោកនិងមនុស្សគ្រប់រូបតែងតែមានមោទនភាព៖

“តេតក៏ជាឱកាសមួយសម្រាប់ពួកយើងបានជួបជុំគ្នាក្នុងគ្រួសារធំមួយ គ្រួសារវៀតណាមនៅប្រទេសអូស្ត្រាលី ជាគ្រួសារដែលមានសមាជិកច្រើនជំនាន់ ដោយមានទំនួលខុសត្រូវ និងកាតព្វកិច្ចសង្គមផ្សេងៗគ្នាជាច្រើន ប៉ុន្តែពួកគេទាំងអស់គ្នាមានរឿងមួយដូចគ្នា គឺពួកយើងតែងតែមានមោទនភាពចំពោះប្រភពដើម និងវប្បធម៌របស់ខ្លួន”។

ជួបជុំគ្នានាបុណ្យតេត ក៏ជាឱកាសមួយសម្រាប់អាណិកជនវៀតណាមនៅឯបរទេសដើម្បីចែករំលែកនូវបំណងប្រាថ្នាអំពីការរួមចំណែកដល់មាតុភូមិ  ជាពិសេសនៅពេលដែលវៀតណាមកំពុងធ្វើការផ្លាស់ប្តូរសំខាន់ៗ ដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានចាត់ទុកថា ជារបកគំហើញយុទ្ធសាស្ត្រក្នុងប្រទេសនាពេលខាងមុខ។

“ក្នុងអំឡុងពេលជួបជុំ យើងបាននិយាយអំពីការផ្លាស់ប្តូរនៅក្នុងប្រទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយយើងទាំងអស់គ្នាបានយល់ស្របថា ប្រទេសជាតិបានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ រូបខ្ញុំផ្ទាល់ ខ្ញុំតែងតែព្យាយាមបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយសហការីក្នុងស្រុក។ ចំណុចមួយទៀតដែលខ្ញុំគិតថាខ្ញុំអាចរួមចំណែកគឺការកសាង សហគមន៍ជនជាតិវៀតណាមនៅឯបរទេសដ៏រឹងមាំ ជាមួយនឹងក្តីសង្ឃឹមក្នុងការរួមចំណែកដល់ប្រទេសនាពេលអនាគត”។

“ប្រទេសវៀតណាមនាពេលថ្មីៗនេះបានអភិវឌ្ឍក្នុងល្បឿនណាស់  ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ឥឡូវនេះយើងមិនបានរួមចំណែកច្រើនដល់មាតុភូមិរបស់យើងទេ ប៉ុន្តែនៅក្នុងស្មារតី និងបេះដូងរបស់យើង យើងតែងតែសង្ឃឹមថា នឹងមានថ្ងៃណាមួយយើងនឹងវិលត្រឡប់មកស្រុកវិញ ដើម្បីរួមចំណែកមួយផ្នែកនៃកម្លាំង និងបញ្ញារបស់យើងដល់មាតុភូមិ”។

“តេត - រដូវកាលនៃក្តីស្រលាញ់និងក្តីសង្ឃឹម” - ảnh 8ការសម្តែងសិល្បៈរបស់សហគមន៍វៀតណាមក្នុងកម្មវិធី “ពិធីបុណ្យនិទាឃរដូវស្រុកកំណើត” នៅសាកលវិទ្យាល័យ Western Australia (UWA) (រូបភាព៖ គណៈកម្មាធិការរៀបចំ)

និទាឃរដូវមួយទៀតមកដល់ហើយ! រដូវផ្ការីកមកដល់ដួងចិត្តមនុស្សគ្រប់រូប គ្រប់គេហដ្ឋាន នាំមកនូវសេចក្តីជំនឿ និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីនៃភាពបរិបូរណ៍ និងវិបុលភាព ហើយសង្ឃឹមថា ប្រទេសជាតិនឹងស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាដើម្បីភាពចម្រុងចម្រើន។ មិនថានៅទីណាក៏ដោយ ប្រជាជនវៀតណាមគ្រប់រូបមានមោទនភាពចំពោះវប្បធម៌ប្រពៃណីនៃបុណ្យតេត ហើយតែងតែមានមនសិការក្នុងការថែរក្សានិងពង្រីកប្រពៃណីរបស់ខ្លួន។

យើងខ្ញុំសូមបញ្ចប់កម្មវិធីពិសេសនៅត្រឹមនេះ។ សូមអញ្ជើញលោកអ្នកស្តាប់ព័ត៌មានជាតិ និងអន្តរជាតិប្រចាំថ្ងៃ។

ប្រតិកម្មទៅវិញ

ផ្សេងៗ