ប្តេជ្ញាបង្ការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ខ្ជះខ្ជាយ​ផ្សាភ្ជាប់នឹង​បង្ការប្រយុទ្ធប្រឆំាង​អំពើ​ពុករលួយនិង​ភាពអវិជ្ជមាន

(VOVWORLD) - អនុវត្តការសន្សំសម្ចៃ និងប្រឆាំងការខ្ជះខ្ជាយដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅចំពោះមុខភាពចាំបាច់ក្នុងការបង្កើនប្រភពធនធាន និងជំរុញកម្លាំងប្រជាជន ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មីក្រោមការដឹកនាំរបស់បក្ស ការងារបង្ការ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយនៅវៀតណាមកំពុងប្រឈមមុខនឹងតម្រូវការនិងភារកិច្ចថ្មីជាបន្ទាន់។ ប្រការនេះត្រូវបានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមលើ បានកច្បាស់ក្នុងអត្ថបទចុះផ្សាយ នាថ្ងៃទី ១៣ ខែតុលា ដែលមានចំណងជើងថា “ប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ”។

នៅគ្រប់សម័យកាលនៃបដិវត្តន៍ បក្ស និងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ បានប្រកាសសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានជាច្រើនអំពីបញ្ហានេះ ហើយបានដឹកនាំប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូលរៀបចំការអនុវត្ត និងសម្រេចលទ្ធផលជាច្រើន។

ប្តេជ្ញាបង្ការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ខ្ជះខ្ជាយ​ផ្សាភ្ជាប់នឹង​បង្ការប្រយុទ្ធប្រឆំាង​អំពើ​ពុករលួយនិង​ភាពអវិជ្ជមាន - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូឡឹម។ រូបថត៖ Lam Khanh/TTXVN

លទ្ធផលនៃការអនុវត្តការសន្សំសម្ចៃនិងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយបានរួមចំណែកក្នុងការនាំកិច្ចការផ្លាស់ប្តូរថ្មីទទួលបានសមិទ្ធផលដ៏អស្ចារ្យជាច្រើន

អត្ថបទរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមបានឲ្យដឹងថា នាពេលថ្មីៗនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័ននិងអង្គការនានា ចាប់ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន បានកំណត់ការទទួលខុសត្រូវកាន់តែច្បាស់ក្នុងទិសដៅ និងការរៀបចំអនុវត្តការងារបង្ការ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ។  ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ  និងការប្រើប្រាស់ធនធានរបស់ប្រទេសជាតិត្រូវបានកែលម្អ។ ថវិការដ្ឋត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចាប់ពីការរៀបចំរហូតដល់ការអនុវត្តការប៉ាន់ប្រមាណ និងការទូទាត់។ ការគ្រប់គ្រងគម្រោងវិនិយោគដោយប្រើប្រាស់ដើមទុន និងទ្រព្យសកម្មរបស់រដ្ឋមានការផ្លាស់ប្តូរជាវិជ្ជមាន។

យោងតាមអត្ថបទនេះ លទ្ធផលនៃការអនុវត្តការសន្សំសម្ចៃ និងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយបានរួមចំណែកដល់កិច្ចការផ្លាស់ប្តូរថ្មីសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ; សម្រេចបាន និងលើសពីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដែលបានដាក់ចេញ សូម្បីតែនៅក្នុងបរិបទនៃបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ដូចជា ជំងឺរាតត្បាត និងគ្រោះមហន្តរាយធម្មជាតិ; ប្រមូលផ្តុំ គ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស សម្ភារៈ និងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដើម្បីធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស សន្តិសុខសង្គម និងសុខុមាលភាពសង្គមរបស់ប្រទេសជាតិ។

ទោះជាយ៉ាងណាក៏ដោយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ក្រៅពីលទ្ធផលទាំងនោះ ការខ្ជះខ្ជាយបាននិងកំពុងបង្កផលវិបាកជាច្រើនដល់ការអភិវឌ្ឍ។ ក្នុងនោះ បណ្តាលឱ្យមានការថយចុះនៃធនធានមនុស្ស ធនធានហិរញ្ញវត្ថុ កាត់បន្ថយប្រសិទ្ធភាពផលិតកម្ម បង្កើនបន្ទុកចំណាយ និងកើនឡើងគម្លាតរវាងអ្នកមាននិងអ្នកក្រ។ ជាងនេះទៅទៀត ការខ្ជះខ្ជាយក៏កាត់បន្ថយការជឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ បង្កើតរបាំងអរូប ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបាត់បង់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ការងារបង្ការនិងប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយចាំបាច់ត្រូវអនុវត្តឱ្យបានហ្មត់ចត់ប្រកបដោយសមកាលកម្ម

នៅប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រដើម្បីនាំប្រទេសជាតិចូលទៅក្នុងយុគសម័យស្ទុះឈានទៅមុខ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានមានប្រសាសន៍ថា ការងារបង្ការ ប្រយុទ្ធប្រឆាំងការខ្ជះខ្ជាយ ត្រូវអនុវត្តយ៉ាងខ្លាំងក្លាប្រកបដោយសមកាលកម្ម ជាមួយនឹងដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែ ក្លាយជាការស្ម័គ្រចិត្ត   ការយល់ដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជននីមួយៗ អំពីវប្បធម៌អាកប្បកិរិយាក្នុងយុគសម័យថ្មី។

ដូច្នោះហើយ ចាំបាច់ត្រូវឯកភាពការយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយគឺជាការប្រយុទ្ធដ៏លំបាក និងស្មុគស្មាញប្រឆាំងនឹង "សត្រូវផ្ទៃក្នុង"។ ការសន្សំ និងការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ត្រូវតែបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការប្តេជ្ញាចិត្ត ផែនការ ភាពជាអ្នកដឹកនាំ គោលដៅជាក់ស្តែង និងអនុវត្តឱ្យបានជាប្រចាំ និងហ្មត់ចត់។

ក្នុងចំណោមដំណោះស្រាយសំខាន់ៗ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានលើកឡើងពីការដោះស្រាយឲ្យបានចប់សព្វគ្រប់នៃបញ្ហាដែលមានរយៈពេលយូរជាមួយនឹងគម្រោងជាតិសំខាន់ៗ   និងគម្រោងដែលមានប្រសិទ្ធភាពទាប ដែលបណ្តាលឱ្យមានការបាត់បង់ និងខ្ជះខ្ជាយយ៉ាងធ្ងន់ធ្ងរ; ធនាគារពាណិជ្ជគម្មអន់ខ្សោយ។  បញ្ចប់ឲ្យបានឆាប់ៗ ការងារភាគហ៊ុនបនីយកម្ម និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់សហគ្រាសរដ្ឋ។ បូកសរុប និងផ្សព្វផ្សាយគម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០គីឡូវ៉ូន ខ្សែ៣តភ្ជាប់ Quang Trach (ខេត្ត Quang Binh) - Pho Noi (ខេត្ត Hung Yen) ដើម្បីកាត់បន្ថយពេលវេលាអនុវត្តគម្រោងវិនិយោគសាធារណៈសំខាន់ៗ   និងការងារជាតិ ផ្លូវហាយវេ  គម្រោងអន្តរតំបន់ គម្រោងដែលមានឥទ្ធិពលរីកសាយភាយ។

ដើម្បីនាំប្រទេសឲ្យដើរលើមាគ៌ាសង្គមនិយមយ៉ាងមុតមាំ អនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រ១០០ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិ អត្ថបទនេះបញ្ជាក់ថា៖ យើងត្រូវតែប្តេជ្ញាចិត្តក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ គួបផ្សំនឹងការបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ