ផ្សាយសំឡេងក្នុងយុគសម័យនវានុវត្តន៍

(VOVWORLD) -  ថ្ងៃនេះជាទិវាផ្សាយសំឡេងពិភពលោក (១៣ កុម្ភៈ)។ ក្នុងនិន្នាការនៃការផ្លាស់ប្តូរឌីជីថលនាពេលបច្ចុប្បន្ន ជាពិសេសការរួមចំណែកដល់ការសម្រេចបាននូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់មជ្ឈិម ស្តីពីលក្ខណៈទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ វិទ្យុសំឡេង វៀតណាមបានកំណត់ ការជំរុញការផ្លាស់ប្តូរឌីជី ថលដើម្បីបណ្តេញតាមទាន់និន្នាការ ធ្វើពិពិធកម្មរបៀបអភិក្រមបែបវិធីសាស្រ្ត និងបន្តអះអាងពីឋានៈរបស់ការផ្សាយសំឡេងក្នុងដួងចិត្ត សាធារ ណៈជន។

ផ្សាយសំឡេងក្នុងយុគសម័យនវានុវត្តន៍ - ảnh 1ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល អញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ក្នុងពិធីបើកមហោស្រពផ្សាយសំឡេងជាតិលើកទី១៦ ឆ្នាំ២០២៤ (រូបថត៖ VTC News)

ការផ្លាស់ប្តូរឌីជីថលនៅក្នុងការផ្សាយសំឡេងគឺជានិន្នាការចាំបាច់ និងនាំមកនូវអត្ថប្រយោជន៍លេចធ្លោជាច្រើន។ វិទ្យុសម្លេងវៀតណាម ដែលជាស្ថានីយ៍វិទ្យុជាតិ បានកសាងគម្រោងផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់ៗ ដោយ ជួយពង្រីកវិសាលភាពអភិក្រម តាមរយៈការប្រើវេទិកាផ្សាយសំឡេង ឌីជីថល (វិទ្យុអនឡាញ podcast, streming) ដើម្បីនាំយកខ្លឹមសារវិទ្យុហួសពីដែនកំណត់ភូមិសាស្ត្រ។ ជាមួយគ្នានោះ ជួយបង្កើនបទពិសោធន៍សម្រាប់មិត្តអ្នកស្តាប់ដោយការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI)។ ជាមួយនឹងទិន្នន័យពីវេទិកាឌីជីថល ជួយស្ថានីយ៍វិទ្យុអាចយល់អំពីអាកប្បកិរិយារបស់មិត្តអ្នកស្តាប់ ដោយហេតុនេះការបង្កើនប្រសិទ្ធភាពមាតិកា និងកែលម្អគុណភាពរបស់កម្មវិធី។

អនុវត្តតាមវិធីសាស្ត្រ

យោងតាមលោកបណ្ឌិត Vu Hai Quang អគ្គនាយករងនៃវិទ្យុសំឡេងវៀត ណាម (VOV) ថា ការផ្លាស់ប្តូរឌីជីថលគឺជាដំណើរការមួយ ដូច្នេះ VOV ត្រូវអនុវត្តជាបន្ទាន់នូវជំហាននីមួយៗ ប្រកបដោយវិធីសាស្រ្តនិងប្រុងប្រយ័ត្ន ដើម្បីធ្វើទំនើបកម្មសកម្មភាពផ្សាយសំឡេង និងផ្សព្វផ្សាយ បំពេញតម្រូវការព័ត៌មានដែលកំពុងកើនឡើងរបស់អ្នកស្តាប់ និងអ្នកទស្សនា។

ផ្សាយសំឡេងក្នុងយុគសម័យនវានុវត្តន៍ - ảnh 2អគ្គនាយករងវិទ្យុសំឡេងវៀតណាម - បណ្ឌិត Vu Hai Quang (រូបថត៖ Duc Anh/VOV5)

ដើម្បីបង្កើនការយល់ដឹង និងជំនាញសម្រាប់បុគ្គលិក វិទ្យុសំឡេងវៀតណាមបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើនស្តីពីការផ្លាស់ប្តូរឌីជីថលសារព័ត៌មាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថល។ លោកបណ្ឌិត Vu Hai Quang អគ្គនាយករងនៃវិទ្យុសំឡេង វៀតណាមបានឲ្យដឹងថា៖ “នៅដំណាក់កាលបច្ចុប្បន្ន វិទ្យុសំឡេងវៀតណាមកំពុងផ្តោតលើការដាក់ពង្រាយដំណោះស្រាយបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតវេទិកាឌីជីថល ដើម្បីសម្រេចបាននូវគម្រោងផ្លាស់ប្តូរឌីជីថល ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ បំពេញបន្ថែម លើកកម្ពស់និងធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលថ្មី ប្រព័ន្ធគ្រប់គ្រង CMS និងកម្មវិធីផ្នែកទន់ផ្សេងទៀត”។

ទោះបីជា ដំណើរការនៃការអនុវត្តការផ្លាស់ប្តូរឌីជីថលរបស់វិទ្យុសំឡេងវៀត ណាម មានលក្ខណៈងាយស្រួលជាច្រើន ប៉ុន្តែ ស្ថានីយវិទ្យុក៏ជួបប្រទះនឹងការលំបាកមួយចំនួនដែរ។ នោះគឺ៖ ការផ្លាស់ប្តូរឌីជីថលត្រូវការកម្លាំងពលកម្មដែលមានជំនាញឌីជីថលខ្ពស់ ខណៈដែលជំនាញឌីជីថលនៃធនធានមនុស្សបច្ចុប្បន្នមានកម្រិត។ ទីពីរ ដំណើរការផ្លាស់ប្តូរឌីជីថលទាមទារការវិនិយោគហិរញ្ញវត្ថុដ៏ធំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។ ហើយចុងក្រោយវ គឺការផ្លាស់ប្តូរផ្នត់គំនិត ព្រោះការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្លាស់ប្តូរផ្នត់គំនិត និងវប្បធម៌ការងារផងដែរ។

ផ្សាយសំឡេងក្នុងយុគសម័យនវានុវត្តន៍ - ảnh 3អ្នកបច្ចេកទេសធ្វើការនៅស្ទូឌីយ៉ូកម្មវិធីវិទ្យុ VOV (រូបថត៖ Van Ngan/VOV)

ទាញយករាល់ឱកាសដើម្បីធ្វើទំនើបកម្មការផ្សាយសំឡេង

បើយោងតាមលោកបណ្ឌិត Vu Hai Quang អគ្គនាយករងនៃវិទ្យុសំឡេង វៀតណាមបានឲ្យដឹងថា ក្នុងបរិបទនៃធនធានមានកម្រិត ស្ថានីយ៍វិទ្យុ ក្នុងនោះមានទាំងវិទ្យុសំឡេងវៀតណាមបានផ្តោតលើកម្មវិធី ដែលមានឥទ្ធិពលខ្លាំងដល់សាធារណជន និងងាយស្រួលដាក់ឲ្យប្រើប្រាស់ដូចជា៖ ការផ្សាយតាមវិទ្យុអនឡាញ ព្រោះទម្រង់នេះគឺសមស្របសម្រាប់ស្ថានីយ៍វិទ្យុប្រពៃណីដើម្បីប្តូរទៅបរិយាកាសឌីជីថល ហើយអាចជួយស្ថានីយ៍ទាញយកអត្ថប្រយោជន៍ពីគេហទំព័រ កម្មវិធីទូរស័ព្ទ និងវេទិកានានាដូចជា Zalo, YouTube Facebook ជាដើម សម្រាប់ការផ្សាយបន្តផ្ទាល់។

“យើងអាចទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍរបស់បណ្តាញសង្គមដូចជា Facebook, TikTok, YouTube ឬ Instagram ជាមួយនឹងមាតិកាវិទ្យុខ្លីៗ ដើម្បីទាក់ទាញអ្នកស្តាប់។ យើងត្រូវតែកសាងសហគមន៍ទស្សនិកជនដើម្បីធ្វើអន្តរកម្ម និងបង្កើនទំនុកចិត្តរបស់អ្នកស្តាប់ចំពោះវិទ្យុ។ ប្រភេទមួយទៀតដែលយើងអាចប្រើប្រាស់ នោះគឺឧបករណ៍បំពងសំឡេងឆ្លាតវៃ។ ម្យ៉ាងទៀត យើងត្រូវបង្កើតកាណាល់ព័ត៌មាននិងមាតិការខ្លីៗដោយឡែកសម្រាប់ឧបករណ៍បំពងសំឡេងឆ្លាតវៃ។ កម្មវិធីមួយទៀតគឺ វិទ្យុឆ្លាតវៃ ដែលនៅទីណាមានរលក wifi គឺយើងអាចប្រើប្រាស់សម្រាប់ស្តាប់វិទ្យុបានដែរ”។

អគ្គនាយករង លោក Vu Hai Quang ក៏បានចាត់ទុកថា ការផ្លាស់ប្តូរក៏ជាការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិតខ្លឹមសារផងដែរ។ អ្នកយកការណ៍ និងអ្នកនិពន្ធ ត្រូវកែលម្អជំនាញឌីជីថលរបស់ខ្លួន ដូចជា៖ ស្គាល់ពីរបៀបប្រើឧបករណ៍កែសម្រួលសំឡេង វីដេអូ និងក្រាហ្វិក ដើម្បីផលិតមាតិកាពហុព័ត៌មាន និងគ្រប់គ្រងទិន្នន័យនៅក្នុងឡមហឌីជីថល; ផ្លាស់ប្តូរផ្នត់គំនិតនិពន្ធខ្លឹមសារ ឆ្ពោះទៅរកមិនត្រឹមតែការសរសេរសេណារីយូដូចជាវិទ្យុបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមាតិកាដែលសមស្របសម្រាប់វេទិកាឌីជីថលដូចជា៖ Podcast វីដេអូខ្លីៗ (Reels, TikTok) ការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម; កម្មវិធី AI ដើម្បីជួយដល់ការកែសម្រួលខ្លឹមសារ...។ ចំពោះវិស្វករ និងអ្នកបច្ចេកទេស គឺត្រូវចូលរួមក្នុងការកសាងឧបករណ៍កែសម្រួល ការផលិតមាតិកា ការគ្រប់គ្រងទិន្នន័យ ការគ្រប់គ្រងប្រតិបត្តិការ និងការផ្សព្វផ្សាយខ្លឹមសារនៅក្នុងបរិយាកាសឌីជីថលនិងពហុវេទិកា រួមបញ្ចូលបច្ចេកវិទ្យាថ្មី។

សរុបមក ដើម្បីផ្លាស់ប្តូរឌីជីថលដោយជោគជ័យ ស្ថានីយ៍វិទ្យុត្រូវផ្លាស់ប្តូរការគិតខ្លឹមសារ លើកកម្ពស់ជំនាញឌីជីថលសម្រាប់បុគ្គលិក  និងត្រូវការវិនិយោគលើបច្ចេកវិទ្យា បង្កើតវេទិកាចែកចាយដ៏មានប្រសិទ្ធភាពបំផុតដូចជា៖ Podcast បណ្តាញសង្គម វិទ្យុអនឡាញ ឧបករណ៍បំពងសំឡេងឆ្លាតវៃ វិទ្យុអ៊ីនធឺណិត។ នេះគឺជាទិសដៅមួយដើម្បីជួយបង្កើនទស្សនិកជន និងបង្កើនការប្រកួតប្រជែងក្នុងបរិយាកាសឌីជីថល។

ការផ្លាស់ប្តូរឌីជីថលគឺជាតម្រូវការចំបាច់សម្រាប់ទីភ្នាក់ងារសារព័ត៌មាន រួមទាំង វិទ្យុសំឡេងផងដែរ ដើម្បីបំពេញតម្រូវការព័ត៌មានដែលកំពុងកើនឡើងរបស់សាធារណជន និងបន្តខិតខំប្រឹងប្រែងទាក់ទាញសាធារណជននៅលើវេទិកាផ្សេងៗគ្នាជាច្រើននៅក្នុងអ៊ីនធឺណែតជាមួយនឹងផលិតផលដែលទាក់ទាញបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ