យុវជនវៀតណាមប្រមូលកំលាំងក្នុងចលនា” ខ្ញុំស្រឡាញ់ មាតុប្រទេសខ្ញុំ “

Vovworld-តាមរយះដំណាក់កាលបដិវត្តន៍នានារបស់ប្រជាជាតិវៀតណាមជំនាន់
​យុវ​ជនវៀតណាមជាច្រើនជំនាន់ជានិច្ចកាលលើកកំព​ស់ស្មារតីស្នេហាជាតិ
ប្រយុទ្ឋព​លីជីវិតដ៍ អង់អាចក្លាហានដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុប្រទេស
សុភមង្គរបស់ប្រ​ជាជន។សេចក្តីសម្រេចចិត្តរបស់គណះកម្មាធិការមជ្ឈឹមបក្ស
កុម្មុយនិស្តវៀតណាមនីតិកាលទី១០បានអះអាងថា៖យុវជនជាកំលាំងស្នូល
របស់ប្រទេសជាតិនិងជាម្ចាស់លើអនាគតរបស់ប្រទេសជាតិនិងជាកំលាំង
ស្ម័គ្រចិត្តក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស។
យុ​វជនវៀតណាមពង្រីកកំលាំងវ័យក្មេងរួមចំណែកការពារមាតុប្រទេស
ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃប្រទេសជាតិនិងចំពោះមុខបំរ៉ែបំរួលដ៍ស្មុគស្មាញ
ក្នុងសភាព ការណ៍អន្តរជាតិការងារប្រមូលកំលាំងសាមគ្គីយុវជនជាបញ្ហាដ៍សែន
សំខាន់និងចាំបាច់ទាមទារឲ្យសមាគម​យុវជ នវៀតណាមផ្តោតសំខាន់លើការ
បង្កើនសា​មគ្គីភាពប្រមូលផ្តុំយុ​វជនកំណត់ឧត្តមគតិនិងបង្កបរិយាកាសសំរាប់
យុវជនហាត់ពត់លត់ដុំខ្លួនមានការរួមវិភាគទាននិងរីកធំធាត់។ជាពិសេសក្នុង
ដំណាក់កាល២០១៤-២០១៩មជ្ឈឹមសម្ព័ន្ឋយុវជនវៀតណាមបំផុសចលនា​
” ខ្ញុំស្រឡាញ់មាតុប្រទេសខ្ញុំ    “។បងNguyen PhiLong លេខាមជ្ឈឹមសម្ព័ន្ឋ
យុវជនវៀតណាមអោយដឹងថា៖“តាមរយះច​លនានេះគោលបំណងរបស់យើងខ្ញុំ
គឺសាមគ្គីប្រមូលផ្តុំយុវជនគ្រប់ស្រទាប់ដែលចង់បង្ហាញពីទឹកចិត្តស្នេហារជាតិ
ដោយការពង្រីកស្មារតីច្នៃប្រឌិតមានភាព​ម្ចាស់ការក្នុងការហាត់ពត់លត់ដុំខ្លួននិង
​មានការរួមវិភាគទានសំរាប់ប្រ​ទេសជាតិ។​ប្រការសំខាន់គឺចលនានេះ​នឹងផ្សារ
ភ្ជាប់យុវជនគ្រប់ស្រទាប់។ “
ចលនាគឺសំដៅលើកទឹកចិត្តប​ង្ហាញពីទឹកចិត្តស្នេហារជាតិតាមរយះការសិក្សា
រៀនសូត្រហាត់ពត់លត់ដុំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អនិងត្រៀមខ្លួនជាស្រេច
មានការរួមវិភាគទានសំរាប់មាតុប្រទេសនិងស្រុកកំណើត។


                    

យុវជនវៀតណាមប្រមូលកំលាំងក្នុងចលនា” ខ្ញុំស្រឡាញ់ មាតុប្រទេសខ្ញុំ    “ - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាត(រូបថត អិនធឺណែត)។

យុវជនវៀតណាមស្នេហារជាតិដោ​យទង្វើជាក់ស្តែង។
ក្នុងដំណើរប​ង្កើតនិងអភិវឌច្ឍន៍រប​ស់ខ្លួនយុវជនវៀតណាមជាកំលាំងដែលឈាន
ទៅមុខក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍។ប៉ុន្មានឆ្នាំកន្លងមកបញ្ញវ័ន្តវ័យក្មេង
រាប់ពាន់នាក់បានស្ម័គរចិត្តមកតំបន់ជន​បទតំបន់ឆ្ងាយដាច់ស្រយាលតំបន់ព្រៃភ្នំ
ព្រំដែននិងកោះនានានៅទូទាំងប្រទេស។កម្មវិធីនិងគំរោងការណ៍ជាច្រើន​ដែលក្នុង
នោះមានកម្មវិធីកំណាត់ផ្លូវយុវជនស្ម័គ្រចិត្តលើផ្លូវហូជីមិញឬគំរោង​ការណ៍កសាង
ឧទ្យានយុវវ័យលើកោះនិងសាងសង់ភូមិយុវជនកសាងអាជីពជាដើមបានរួមចំណែក
ការសាងមាតុប្រទេសកាន់តែមាំមួន។ក្នុងសភាពការណ៍នៅក្នុងតំបន់និងនៅលើ
សកលលោកសព្វថ្ងៃមានបំរែបំរួលដ៍ស្មុគស្មាញនោះភារកិច្ចការពាររឹងមាំ​អធិបតេយ្យ
ភាពកោះសមុទ្ររបស់មាតុប្រទេសកំពុងចោទឡើងសំណូមពរ​ចាំបាច់ចំពោះប្រព័ន្ឋ
នយោបាយទាំងមូលក្នុងនោះមានកំលាំងយុវជនផង។ស្តីពីតួនាទីរបស់យុវជនក្នុង
ភារកិច្ចនេះនិស្សិតនារី មហាវិ​ទ្យាល័យនាវាចរណ៍វៀតណាមVu Thu Trangចាត់ទុក
ថា៖​“  ជំនាន់វ័យក្មេងវៀតណាមមានភ័ព្វដោយបានប្រសូតចេញពេល​ដែលប្រទេស
ជាតិមានសន្តិភាព។យើងខ្ញុំយល់បានថា៖ខឿនឯករាជ្យបូរណភាពដែនដីដ៍ពិសិដ្ឋ
របស់មាតុប្រទេសត្រូវប្តូរដោយឈាមស្រស់សាច់ស្រស់របស់ជីដូនជីតា។ដើម្បី
វៀតណាមក្លាយទៅជាប្រទេសជាតិ១ខ្លាំងខាងសមុទ្រនិងធ្វើមានពីសមុទ្រនោះ
សមាជិកសម្ព័នយុវជនម្នាក់ៗនឹងបញ្ចេញអ​ស់ពីចិត្តពីថ្លើមសិក្សារៀនសូត្រធ្វើ
ពលកម្មធ្ចើ​ម្ចាស់ការអំពីវិទ្យាសាស្រ្តបច្ចេក​វិទ្យាដើម្បីមានការរួមវិភាគទានឲ្យខឿន
សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។    “


                         

យុវជនវៀតណាមប្រមូលកំលាំងក្នុងចលនា” ខ្ញុំស្រឡាញ់ មាតុប្រទេសខ្ញុំ    “ - ảnh 2
យុវជនវៀតណាមប្រមូលកំលាំងក្នុងចលនា” ខ្ញុំស្រឡាញ់ មាតុប្រទេសខ្ញុំ    “(រូបថតVOV)

រីឯមិត្ត Truong Hoang Linh រស់នៅខ័ណ្ឌទី៨ទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម
ចែករំលែកមនោសញ្ចេតនាមុនថ្ងៃចូលរួមជួរទ័ពថា៖“ ខ្ញុំស្ម័គ្រចិត្តចូលរួមជួរទ័ពដោយ
ឃើញថា៖នេះជាប្រការចាំបាច់ចំពោះយុវជន បក្ខជន១នាក់។ក្នុងបរិយា​កាសនេះខ្ញុំ
អាចហាត់ពត់លត់ដុំខ្លួនឯង។ហើយពេលចាកចេញពីជួរទ័ពខ្ញុំក្លាយទៅជាមនុស្សមាន
ផលប្រយោជន៍សំ​រាប់សង្គម។   “
សេចក្តីស្នេហារជាតិបានដក់ជាប់ក្នុងបេះដូងរបស់ជនវៀតណាមម្នាក់ៗជាពិសេសគឺ
យុវវ័យសព្វថ្ងៃនេះ។ដោយសំពាយនេះយុវវ័យវៀតណាមនិងបន្តផ្លូវដែលជីដូនជីតា
បានកសាងថែរក្សារួមជាមួ​យសហគមន៍ការពារមាំមួនអធិបតេយ្យភាពដ៍ពិសិដ្ឋ
របស់មាតុប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ