វៀតណាមសម្របខ្លួនទៅនឹងការប្រែប្រួលដើម្បីសម្រេចបានគោលដៅកំណើន

(VOVWORLD) - កិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៥ របស់រដ្ឋាភិបាលដែលបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងហាណូយបានពិភាក្សាអំពីបញ្ហាសំខាន់ៗ និងបានដាក់ចេញភារកិច្ចស្នូល ដែលត្រូវអនុវត្តក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើន។

វៀតណាមសម្របខ្លួនទៅនឹងការប្រែប្រួលដើម្បីសម្រេចបានគោលដៅកំណើន - ảnh 1រូបថត៖ VGP

វៀតណាមដាក់ចេញគោលដៅសម្រេចបាននូវកំណើន GDP យ៉ាងហោចណាស់ ៨% ក្នុងឆ្នាំ ២០២៥ ដោយបង្កើតនូវសន្ទុះ និងកម្លាំងចលករសម្រាប់កំណើនពីរខ្ទង់ក្នុងឆ្នាំបន្ទាប់។ ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកមានការប្រែប្រួលដូចបច្ចុប្បន្ននេះ   វៀតណាមប្តេជ្ញាប្រកាន់ខ្ជាប់ស្ថានភាពជាក់ស្តែង និងមានដំណោះស្រាយទាន់ពេលវេលាដើម្បីបំពេញគោលដៅដែលបានកំណត់។

កុំឲ្យរំលងឱកាស

កិច្ចប្រជុំប្រចាំខែមករារបស់រដ្ឋាភិបាល បានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រូលដែលមិនអាចព្យាកណ៍បានឡើយ បានប៉ះពាល់ផ្ទាល់ដល់វៀតណាម ជាពិសេសលទ្ធភាពស្ទុះឡើងសង្គ្រាមពាណិជ្ជកម្មពិភពលោក។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញ ជីញ អញ្ជើញលើកច្បាស់ថា៖ “យើងត្រូវរៀបចំខ្លួនដើម្បីទប់ទល់ មិនអសកម្ម កុំឲ្យមានការភ្ញាក់ផ្អើល ហើយយើងត្រូវតែរក្សាសន្ទុះ រក្សាចង្វាក់ រក្សាស្មារតីដែលយើងមាន ដើម្បីយើងបន្តការអភិវឌ្ឍ”។

បើយោងតាមលោកនាយករដ្ឋមន្ត្រី គ្មានវិធីផ្សេងក្រៅពីការធ្វើពិពិធកម្មទីផ្សារ ផលិតផល និងសង្វាក់ផ្គត់ផ្គង់ ហើយបន្តពង្រីកទីផ្សារទៅកាន់ប្រទេស និងតំបន់ដូចជា ឥណ្ឌា មជ្ឈិមបូព៌ា អាមេរិកខាងត្បូង ប៉ាគីស្ថាន។ល។ ការងារទាំងនេះទាមទារភាពរហ័សរហួន និងភាពរសើប បើមិនដូច្នេះទេឱកាសនឹងត្រូវរំលងបាត់ទៅ។

ប្រមុខរដ្ឋាភិបាលក៏បានសង្កត់ធ្ងន់លើស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ការកែលម្អខ្លួនឯង និងការខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើខ្លួនឯង “និយាយបណ្តើរ ធ្វើបណ្តើរៗ មានសកម្មភាពបណ្តើរៗ និងផ្សព្វផ្សាយបណ្តើរៗ”។

“យើងត្រូវចាប់ផ្តើមផលិតកម្ម និងអាជីវកម្មភ្លាមៗ ដោយសម្រេចរួចរាល់រាល់គោលដៅនិងភារកិច្ចចាប់ពីខែមករា; ពិនិត្យមើលអ្វីដែលមិនទាន់បង្ហើយ តើអ្វីត្រូវបង្ហើយក្នុងខែកុម្ភៈ មីនា។  ខែដែលបានសម្រចការងារ ត្រីមាសដែលសម្រេចការងារ ពោលគឺ  យើងអាចបំពេញកិច្ចការពេញមួយឆ្នាំបាន។ ដូច្នេះក្រសួង សាខា និងរដ្ឋមន្ត្រីត្រូវដឹកនាំតាំងពីដំបូង ត្រូវគ្រប់គ្រងស្ថានការណ៍តាំងពីដើមមក”។

វៀតណាមសម្របខ្លួនទៅនឹងការប្រែប្រួលដើម្បីសម្រេចបានគោលដៅកំណើន - ảnh 2លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំប្រចាំខែមករា (រូបថត៖ VGP/Nhật Bắc)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញបានចាត់ទុកថា ជាមួយនឹងគោលដៅនៃកំណើន GDP យ៉ាងហោចណាស់ ៨% ក្នុងឆ្នាំ ២០២៥ ក្រសួង សាខា និងមូលដ្ឋានត្រូវតែមានគោលដៅកំណើនថ្មី ហើយដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុម័តសម្រាប់ការអនុវត្ត។

លោកនាយករដ្ឋមន្ត្រីបានចាត់ឱ្យក្រសួងផែនការ និងវិនិយោគធ្វើជាអធិបតីក្នុងរបាយការណ៍ស្តីពីការកែសម្រួលទិសដៅកំណើន កែសម្រួលគោលដៅឱនភាពថវិកា បំណុលសាធារណៈជាដើម ជាពិសេសត្រូវកាត់បន្ថយសមាមាត្រនៃការចំណាយប្រចាំនៅ ក្រោម ៦០% នៃការចំណាយថវិកាសរុប (បច្ចុប្បន្ន ៧០%)។

ក្រសួង វិស័យ និងមូលដ្ឋានក៏បានកត់សម្គាល់ពីភាពចាំបាច់ក្នុងការបន្តផ្តល់អាទិភាពដល់ការលើកកម្ពស់កំណើន ដោយផ្តោតលើការកែប្រែកម្លាំងចលករប្រពៃណី និងការលើកកម្ពស់កម្លាំងចលករថ្មី។ ពង្រឹងការផ្សព្វផ្សាយ និងការទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសបច្ចេកវិទ្យាខ្ពស់ (FDI) ខ្នាតធំ ជាពិសេសក្នុងវិស័យកែច្នៃ ការផលិត គ្រឿងអេឡិចត្រូនិក អ៊ីដ្រូសែន ឧស្សាហកម្ម...។

ដាក់ពង្រាយដំណោះស្រាយជាបន្ទាន់ប្រកបដោយសមកាលកម្ម

បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋាភិបាលនឹងដាក់របាយការណ៍ជូនរដ្ឋសភាក្នុងសម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ដែលប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ដោយស្នើឱ្យមានការកែសម្រួលសូចនាករសេដ្ឋកិច្ចសំខាន់ៗមួយចំនួន។

ក្រសួងផែនការ និងវិនិយោគក៏បានរៀបចំសេចក្តីព្រាងសេចក្តីសម្រេចដាច់ដោយឡែកមួយរបស់រដ្ឋាភិបាល ដើម្បីអនុវត្តការងារដ៏សំខាន់នេះ ដោយក្នុងនោះកំណត់ទិសដៅកំណើនជាក់ស្តែងសម្រាប់មូលដ្ឋាននីមួយៗ ទន្ទឹមនឹងការកំណត់គោលដៅសំខាន់ៗ សម្រាប់ក្រសួង និងសាខានៅថ្នាក់មជ្ឈិម។ គោលដៅទាំងនេះគឺជាក់ស្តែង និងធានានូវលទ្ធភាព។

ទាក់ទិននឹងដំណោះស្រាយជាក់ស្តែងមួយចំនួន វៀតណាមត្រូវបន្តប្រើប្រាស់ដើមទុនវិនិយោគសាធារណៈប្រកបដោយប្រសិទ្ធភាព ធានាឱ្យបាននូវគម្រោងត្រូវបានអនុវត្តតាមកាលវិភាគ និងនាំមកនូវតម្លៃជាក់ស្តែង ជាពិសេសអនុវត្តន៍ឲ្យបានឆាប់លើគម្រោងសំខាន់ៗមួយចំនួន។ គម្រោងគំរូមួយក្នុងចំណោមគម្រោងច្រើនគឺផ្លូវដែកស្ដង់ដារដែលតភ្ជាប់ អន្តរជាតិ និងតំបន់ភាគខាងជើង។

ក្នុងបរិបទនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិ ការមជ្ឈិម ការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃសហគ្រាសរដ្ឋកំពុងត្រូវបានលើកកម្ពស់ បង្កើតលំហរថ្មី និងឱកាសអភិវឌ្ឍន៍សម្រាប់វិស័យនេះ។ នាពេលខាងមុខ សហគ្រាសរដ្ឋ ជាពិសេសសហគ្រាសឈានមុខគេត្រូវអនុវត្តយ៉ាងសកម្មនូវគម្រោងធំៗ។

វៀតណាមក៏ត្រូវអនុវត្តជាបន្ទាន់ នូវគោលនយោបាយទាក់ទាញគម្រោង វិនិយោគធំៗក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ បន្ទាប់មកគឺការទាក់ទាញការវិនិយោគពីវិស័យធុរកិច្ច ជាពិសេសសហគ្រាសឯកជនក្នុងប្រទេស។

ដោយឡែកសម្រាប់វិស័យធនាគារ ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុនឹងបន្តអនុវត្តដោយភាពបត់បែន និងតឹងរឹង ស្របតាមគោលនយោ បាយសារពើពន្ធ គោលនយោបាយនាំចេញ-នាំចូល និងគោលនយោបាយពាណិជ្ជកម្ម។

គោលដៅសម្រេចបាន GDP ចំនួន ៨% ត្រឹមឆ្នាំ ២០២៥ បង្ហាញពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងបរិបទ ពោរពេញដោយការលំបាក។ ទិសដៅ និងការគ្រប់គ្រងរបស់រដ្ឋាភិ បាលគឺខ្លាំង ទូលំទូលាយ   និងជាគន្លឹះ; ច្បាមជាប់យ៉ាងដិតដល់នូវភាពជាក់ស្តែង និងការអនុវត្តដោយរលូនពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាននឹងរួមចំណែកយ៉ាងសំខាន់ដើម្បីវៀតណាមសម្រេចបាននូវគោលដៅផែនការប្រចាំឆ្នាំរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ