ឧស្សារៀនសូត្រ ផ្នែកវប្បធម៍ប្រពៃណីរបស់ភូមិ Vong Nguyet ខេត្ត Bac Ninh។

ឧស្សារៀនសូត្រ ផ្នែកវប្បធម៍ប្រពៃណីរបស់ភូមិ Vong Nguyet ខេត្ត Bac Ninh។ - ảnh 1
Vong Nguyet (មានន័យថាមើលព្រះច័ន្ទ) ជាភូមិបុរាណមានកម្រាស់ប្រវត្តិសាស្ត្រយូអង្វែង ជាមួយរបរសប្បកម្មប្រពៃណីចិញ្ចឹមដង្កូវដូងយកមនត្បាញព្រែ។ (vovworld.vn)


        VOV-Vong Nguyet (មានន័យថាមើលព្រះច័ន្ទ) ជាភូមិបុរាណមានកម្រាស់​ប្រវត្តិសាស្ត្រយូអង្វែងជាមួយរបរសប្បកម្មប្រពៃណីចិញ្ចឹមដង្កូវដូងយកមនត្បាញ
ព្រែ។ ក្នុង​ប្រវត្តិសាស្ត្រ​អភិវឌ្ឍន៍ភូមិរបរ Vong Nguyet មិនត្រឹមតែជាកន្លែងផលិត
ចេញ​បណ្ដាផលិតផលព្រែដ៏ស្អាតល្បីឈ្មោះក្នុងទូទាំងប្រទេសប៉ុណ្ណោះទេថែម
ទាំង​កន្លែងនេះនៅល្បីឈ្មោះជាដំបន់ដីមានអ្នកប្រឡងជាប់បណ្ឌិតជាច្រើនទៀត
ផង។ ក្នុង​ប្រវត្តិសាស្ត្រប្រទេសជាតិនោះដោយឡែកភូមិ Vong Nguyet បានមាន
មនុស្ស៨នាក់​ជាប់​បណ្ឌិតត្រូវបានឆ្លាក់ឈ្មោះលើសិលាចារិតនៅ Van Mieu-Quoc
Tu Giam (ដែល​ត្រូវបានចាត់ទុកជាមហាវិទ្យាល័យដើមដំបូងនៅវៀតណាម)។
នាបច្ចុប្បន្នបន្តនូវ​ប្រពៃណីឧស្សារៀនសូត្រ ភូមិ Vong Nguyet ក៏ជាកន្លែងដែល
ផ្ដល់មកអ្នកពូកែជាច្រើនសំរាប់ប្រទេសជាតិ។ មកនឹងភូមិ Vong Nguyet នាបច្ចុប្បន្ន ការថែទាំការរៀនសូត្រឲ្យកូនចៅ​នៅ​តែត្រូវបានអ្នកភូមិយកចិត្តទុកដាក់។​លោក
Chu Quang Tuan បានសំណេះ​សំណាលថា៖

        “ខ្ញុំចេញពីបំរើជួរកងទ័ព រីឯប្រពន្ធខ្ញុំជាអ្នកគ្រូក៏ក្រីក្រដែរ ស្ថានភាពគ្រួសារមុន​នេះលំបាកណាស់។ ខ្ញុំត្រូវធ្វើការងារផ្សេងទៀតដើម្បីយកប្រាក់ចិញ្ចឹមកូន។​ និយាយ​រួមទៅគឺលំបាកលំបិនណាស់ ខ្ញុំក៏មានជំងឺទៀតប៉ុន្តែខំប្រឹងប្រែងចិញ្ចឹមកូនឲ្យ​បាន
ទៅ​រៀនសូត្រចប់ចុងចប់ដើម។”

        ដល់ឥឡូវនេះជីវភាពរស់នៅរបស់គ្រួសារលោក Tuan បានធូធាគ្រាន់បើ​ជាង។ បណ្ដាកូនរបស់លោកបានរីកធំធាត់និងមានការរួមចំណែកជាច្រើនត្រូវបាន​សង្គម​
ទទួលស្គាល់ នោះគឺជាក្តីសប្បាយរីករាយដ៏ធំក្នុងជីវិតលោក។ កូនស្រីរបស់​លោក
Chu Thi Huyen នាបច្ចុប្បន្នជាគ្រូបង្រៀនពូកែរបស់អនុវិទ្យាល័យ Yen Phong ខេត្ត Bac
Ninh បានចែករំលែកថា៖

        “តាំងពីតូចឪពុកម្ដាយខ្ញុំបានយកចិត្តទុកដាក់ដល់បងប្អូនយើងពីរនាក់។ ឪពុក​ម្ដាយជានិច្ចកាលគាំទ្របងប្អូនខ្ញុំរៀនសូត្រ​ឪពុកម្ដាយបាននិយាយថា រៀន​សូត្រ​ដើម្បីមានអនាគតល្អប្រសើរជាង។ យើងខ្ញុំក៏ខំប្រឹងប្រែងរៀនដើម្បីឪពុក​ម្ដាយ​
សប្បាយរីករាយ បានឃើញក្តីសប្បាយរីករាយក្នុងជីវភាពរស់នៅ។”

        រឿងឈានឡើងដោយការរៀនសូត្របានដិតជាប់ក្នុងដួងចិត្តនិងជាកំលាំង
ចលករជំរុញបណ្ដាគ្រួសារនៅភូមិ Vong Nguyet ខំប្រឹងប្រែងឈានឡើងបង្កើតឡើង​
ចលនា​ក្តីមោទនភាពរបស់ភូមិ។ នាឆ្នាំ១៩៩៥ភូមិ Vong Nguyet បានបង្កើត​សមាគម
ជំរុញការរៀនសូត្រ គិតតាំងពីនោះមកចលនាប្រឡងប្រណាំងរៀនសូត្រ​រវាងបណ្ដា
ត្រកូលគ្រួសារកាន់តែពង្រីកប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Van
Le ប្រធានសមាគមជំរុញការរៀនសូត្រភូមិ Vong Nguyet បានឲ្យ​ដឹងថា៖

        “នៅភូមិនីមួយៗក្នុងឃុំយើងខ្ញុំសុទ្ធតែមានក្រុមប្រឹក្សាអប់រំមួយ​តួនាទីរបស់​យើងខ្ញុំគឺរួមផ្សំបរិយាកាសទាំង៣​ក្នុងនោះសំខាន់បំផុតគឺកសាងទម្លាប់រៀន​សូត្រ
​របស់ប្អូនៗ។​សមាគមជំរុញការរៀនសូត្រ សមាគមឪពុកម្ដាយភូមិឃុំសុទ្ធតែបញ្ជូន​អ្នកមកនឹងគ្រួសារនីមួយៗដើម្បីចលនាពិនិតប្អូនៗរៀនសូត្រ។”

        គិតតាំងពីពេលមានចលនារៀនសូត្រមក ចលនាប្រឡងប្រណាំងរៀនសូត្រ​របស់កូនចៅក្នុងភូមិបានមានការប្រែប្រួលសកម្ម។​ ដើម្បីនាបច្ចុប្បន្នក្នុងពេល​
និយាយ​ដល់ភូមិ Vong Nguyet គឺគេបាននិយាយដល់ភូមិមហាវិទ្យាល័យ​នៅម៉ាត់
​ទន្លេ Cau ភូមិប្រពៃណីរៀនសូត្រភាពស្អាតកម្រាស់វប្បធម៍មួយនៅភូមិជនបទ​
វៀត​ណាម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ