![]() |
ក្នុងសំណេរសម័យបុរាណបានកត់ត្រានូវវត្តមានរបស់ជនជាតិ Ha Nhi នៅភាគពាយ័ព្យប្រទេសវៀតណាម គឺចាប់តាំងពីសតវត្សទី ៨ មកម្លេះ ប៉ុន្តែជនជាតិ Ha Nhi ភាគច្រើនជាជនចំណាកច្រុកមកកាន់ប្រទេស វៀតណាម កាលពី ៣០០ ឆ្នាំមុន ហើយបុណ្យតេត “Có nhè trà” របស់ជនជាតិនេះ គឺជាអត្តសញ្ញាណវប្បធម៌មួយដែលនៅតែបានជនជាតិនេះរក្សាទុករហូតមកដល់សព្វថ្ងៃ។ បុណ្យតេតប្រពៃណីនេះ ជាឱកាសមួយសម្រាប់ជនជាតិ Ha Nhi សម្រាកលម្ហែកាយ កំសាន្តសប្បាយ រីករាយនិងជួបជុំក្រុមគ្រួសារ ដើម្បីជូនពរចូលឆ្នាំថ្មីជាមួយបងប្អូន សាច់ញាតិនិងអ្នកភូមិគ្រប់រូប បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការធ្វើពលកម្មនិងការប្រមូលផលផងដែរ។ ជាទូទៅ ក្រុមជនជាតិភាគតិច Ha Nhi នៅខេត្ត Lai Chau តែងតែទទួលបុណ្យតេតក្នុងរយៈពេល ៣ ថ្ងៃ ដោយចាប់ផ្តើម នាថ្ងៃនាគ (ដែលអ្នកភូមិកំណត់តាមប្រតិទិនរបស់ខ្លួន) ដោយមិនគិតពីដើមខែឬចុងខែឡើយ គ្រាន់តែអាស្រ័យលើភូមិនិមួយៗ ឬ ឃុំនីមួយៗបានរៀបចំពេលឆាប់ឬយូរតែប៉ុណ្ណោះ។
លោក Chu Xe Lu ជន ជាតិ Ha Nhi នៅស្រុក Muong Te ខេត្ត Lai Chau បានឲ្យដឹងថា៖ “បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ Ha Nhi តែងតែបានរៀបចំឡើងនាចុងខែតុលានិងដើមខែវិច្ឆិកាតាមច័ន្ទគតិ ពោលគឺចំនឹងខែវិច្ឆិកាសកល អ្នកភូមិនឹងជ្រើសរើសថ្ងៃនាគដើម្បីចាប់ផ្តើមប្រារព្ធពិធីបុណ្យតេតរបស់ខ្លួនតែម្តង”។
![]() |
នៅប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី អ្នកភូមិ Ha Nhi តែងតែនាំគ្នា បោកសម្អាតផ្ទះ សម្អាតផ្លូវថ្នល់ក្នុងភូមិ និងទីតាំងលេងកំសាន្ត ដែលជាទីកន្លែងសម្រាប់យុវជន យុវនារីនិងអ្នកភូមិគ្រប់រូបរៀបចំការលេងល្បែងប្រជាប្រិយ រាំច្រៀងនូវចង្វាក់របាំប្រពៃណីរបស់ជនជាតិខ្លួន។ ហើយបុណ្យតេតនេះត្រូវបានជនជាតិ Ha Nhi រៀបចំយ៉ាងល្អណាស់ ពីសម្លៀកបំពាក់បែបប្រពៃណីទៅជាម្ហូបអាហារ នំ ផ្លែឈើ សុទ្ធតែបានត្រៀមយ៉ាង យកចិត្តទុកដាក់។ ជាពិសេស នំប្រពៃណីដូចជា នំអ៊ី នំ day នំអន្សម គឺតែងតែបានសមាជិកនៃក្រុមគ្រួសារជនជាតិ Ha Nhi ធ្វើច្រើន មិនត្រឹម តែសម្រាប់សែនជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ចែកឲ្យកុមារធ្វើជាលាភក្នុងថ្ងៃបុណ្យតេតក៏ដូចជាធ្វើជាអំណោយជូនភ្ញៀវជិតឆ្ងាយផង ដែរ។ ហើយក្នុងបុណ្យតេតរបស់ជនជាតិ Ha Nhi មិនអាចខ្វះបានសាច់ជ្រូកនៅឡើយ។
យោងទៅតាមទស្សនទានបុរាណថា គ្រួសារណាក្នុងភូមិ មានសាច់ជ្រូកជាច្រើនសម្រាប់ចម្អិនម្ហូបសែនជីដូនជីតាក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី គឺបង្ហាញថាក្រុមគ្រួសារនោះ ទទួលបានរដូវអំណោយផល រកស៊ីមានបាន។ គ្រឿងតង្វាយសម្រាប់សែនជីដូនជីតាគឺសុទ្ធតែជាផលិតផលដោយកូន ចៅក្នុងក្រុមគ្រួសារធ្វើដោយខ្លួនឯង។ ជាពិសេស ការគោរពបូជាជីដូនជីតានៅថ្ងៃចូលឆ្នាំថ្មីរបស់ជនជាតិ Ha Nhi គឺដោយស្ត្រីទទួលរាប់រង។ សម្រាប់ជនជាតិ Ha Nhi កន្លែងគោរពបូជាខាងប្តីត្រូវបាន ស្ថិតនៅពីលើគ្រែរបស់ប្តីប្រពន្ធម្ចាស់ផ្ទះ។ ហើយកន្លែងគោរពបូជានៅខាងប្រពន្ធមានទីតាំងស្ថិតនៅជ្រុងមួយនៃផ្ទះបាយ។ លោក Chu Po Chu អ្នកភូមិ Thu Lum ឃុំ Thu Liem ស្រុក Muong Te ខេត្ត Lai Chau បានឱ្យដឹងថា៖ “ការគោរពបូជា សែនជីដូនជីតា របស់ជនជាតិ Ha Nhi ភាគច្រើនដោយស្ត្រីទទួលរាប់រង ព្រោះថា ស្ត្រីតែងតែចាំផ្ទះនិងទទួលរាប់រងការងារផ្ទះ។ គ្រឿងដង្វាយក៏សាមញ្ញដែរ។ ក្រៅពីសាច់ជ្រូកដែលមិនអាចខ្វះបាននោះ គ្រួសារណាមានសាច់មាន់គឺសែនសាច់មាន់ ក្រៅពីនោះ មានបាយតិចៗនិងស្រាតិចៗផងដែរ”។
![]() |
នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ Ha Nhi ពីមនុស្សចាស់ទៅកុមារតូចៗគ្រប់ៗគ្នាសុទ្ធតែស្លៀកពាក់ខោអាវថ្មី ដើម្បីទៅកំសាន្តសប្បាយក្នុងបុណ្យតេត។ ហើយក្នុងរយៈពេល ៥ ថ្ងៃដែលប្រព្រឹត្តទៅនូវពិធីបុណ្យចូលឆ្នាំប្រពៃណីនេះ អ្នកភូមិគ្រប់រូបបានចូលរួមការលេងកំសាន្តសប្បាយរីករាយនិងជូនពរគ្នាទៅវិញទៅមកនូវឆ្នាំថ្មីជួបតែសេចក្តីសុខនិងរដូវអំណោយផល ស្រូវ អង្ករពេញជម្រកហើយចញ្ចឹមសត្តពាហនៈទទួលបានផលល្អ។
នៅក្នុងសហគមន៍បណ្តាជនជាតិភាគតិចនៅវៀតណាម ក្រុមជនជាតិ ភាគតិចនីមួយៗសុទ្ធតែមានទំនៀមទម្លាប់ក្នុងការប្រារព្ធពិធីចូលឆ្នាំថ្មីតាមពេលវេលាខុសៗគ្នា ដែលស្របតាមប្រតិទិនរបស់ជនជាតិខ្លួន។ ថ្វីត្បិតដូច្នេះ ទំនៀមទម្លាប់ទទួលបុណ្យតេតប្រពៃណី “Có nhè trà” របស់ជនជាតិHa Nhi បានបង្ហាញពីលក្ខណៈវិសេសវិសាលនៃវប្បធម៌ ដែលរួមចំណែកក្នុងផ្ទាំងគំនូរចម្រុះពណ៌ក្នុងអត្តសញ្ញាណវប្បធម៌នៃជនជាតិភាគតិចវៀតណាមចំនួន ៥៤ លើទូទាំងប្រទេសផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


