|
|
យោងតាមភាសា Thai “Ta dieu” មានន័យថា “ភ្នែកម្ខាង”។ Ta dieu ត្រូវបានអ្នកភូមិគេចាត់ទុកថាជាវត្ថុសក្តិសិទ្ធិដែលត្បាញ់ពីបន្ទះឬស្សីពក ចងលើផ្ទះ ដោតចុះដី ដើម្បីបណ្តេញនូវរាល់ឧបទ្រូបចង្រៃ ខ្មោចព្រាយបីសាច ការពារក្រុមគ្រួសារ ផ្ទះសម្បែង បានសុខសានត្រាន្ត។ លោក Tong Van Hia អាចារ្យរៀបចំពិធីកិច្ចសែនថ្វាយនៅភូមិ Mong ឃុំ Hua La ទីក្រុង Son La បានអោយដឹងអំពីអត្ថន័យនៃទំនៀមទម្លាប់នេះ ដូចតទៅ៖ “ឆ្នាំនេះ ខ្ញុំមានអាយុ ៨០ ឆ្នាំហើយ ចាប់តាំងពីបានចាប់កំណើតមក ខ្ញុំបានឃើញឪពុកម្តាយ ជីដូនជីតា ធ្វើ Ta dieu នេះហើយ។ ទោះបីជារឿងល្អ ឬអាក្រក់ ក៏ត្រូវតែត្បាញ ចង និងដោត Ta dieu ក្នុងផ្ទះដែរ។ ពេលចូលព្រៃ ដេកក្នុងព្រៃ ពេលឡើងផ្ទះថ្មី សែនព្រេន “Xên phún quải, xên tỏn khớ” មានន័យថា សែនលាបំណន់ ពេលគ្រួសារមានមនុស្សឈឺ ឬ ក្នុងគ្រួសារមានស្ត្រីឆ្លងទន្លេ ក៏ត្រូវដោត Ta dieu ដែរ”។
Ta dieu មានពីរប្រភេទ៖ ប្រភេទទី១គឺ Ta dieu ត្បាញភ្នែកម្ខាង មាន៩ស្រទាប់ ជាប់នឹងគ្នា ស្រទាប់នីមួយៗ ប្រើប្រាស់បន្ទះឬស្សីចំនួន ៦ បន្ទះ ដើម្បីត្បាញទៅជា ta dieu មួយ។ ប្រភេទនេះ ពិបាកត្បាញខ្លាំងណាស់ ពេលចង ត្រូវចងភ្ជាប់តាមស្លឹកឈើ nat ធ្យូងអូសខ្លីមួយកំណាត់តូច យកខ្សែចង ឬ យកដែក គោលបោះនៅលើទ្វារផ្ទះ ឬ នៅលើដៃជណ្តើរ ឬ នៅលើក្លោងទ្វេតែម្តង។ ករណីនេះ គឺដើម្បីបណ្តេញព្រាយបីសាច់ ពេលគ្រួសារមានមនុស្សឈឺ ឬ គ្រួសារមានស្ត្រីឆ្លងទន្លេ ដើម្បីផ្តល់សញ្ញាអោយអ្នកដទៃដឹងថា ក្នុងផ្ទះ កំពុងមានបំរាម ខ្លាចទារកជួបប្រទះនឹងអំពើមិនល្អ”។
![]() |
ប្រភេទ Ta dieu ទី២ គឺត្បាញ ៧ ភ្នែក ប៉ុន្តែមានតែមួយស្រទាប់ទេ ប្រើប្រាស់បន្ទះឬស្សី ១២ បន្ទះ ដើម្បីត្បាញ ដែលមានប្រវែង ៤០ សង់ទីម៉ែត្រ ហើយ Ta dieu រៀងមូល ប្រហែល ២០ សង់ទីម៉ែត្រ។ ប្រភេទនេះ ងាយត្បាញជាង។ នេះជាប្រភេទ Ta dieu ប្រើឈើមួយ ដោតធ្វើជាបង្គោល ដើម្បីដោតចុះដីនៅជ្រុងទាំង៤នៃផ្ទះ ដែលទើបសង់ថ្មី ពេលធ្វើពិធីសែនថ្វាយ ឬ ពេលដេកក្នុងព្រៃជ្រៅ ដើម្បីជូនដំណឹងដល់អារក្សអ្នកតា ថែរក្សាព្រៃភ្នំថា មានមនុស្សដេកនៅទីនេះ សូមការពារកុំអោយខ្មោចបីសាចមករំខានឡើយ។
“កាលមានអាយុ១០ឆ្នាំ ពេលទៅឃ្វាលគោ ក្របី ខ្ញុំឃើញមនុស្សចាស់ធ្វើ ខ្ញុំក៏ធ្វើតាមដែរ បានជាចេះធ្វើ រហូតមកទល់ពេលនេះ។ ធ្វើ ta dieu មិនមែនអ្នកណាក៏ចេះធ្វើនោះទេ ភាគច្រើនគឺមិនចេះត្បាញ ជាពិសេសគឺយុវជននាសព្វថ្ងៃនេះ មានតែមនុស្សចាស់ទេ អាចចេះត្បាញ។ ហេតុដូច្នេះ អ្នកណាមិនចេះធ្វើ គឺពឹងទៅមនុស្សចាស់ធ្វើអោយ ដោយមិនគិតថ្លៃឈ្នួលអ្វីៗនោះទេ”។ នេះបើយោងតាមប្រសាសន៍របស់លោក Tong Van Hia។
ការត្បាញ Ta dieu ពិបាកទៅហើយ ការចេះវាចារបួងសួង មុនពេលធ្វើទម្រង់បែបបទគឺនៅពិបាកជាងឆ្ងាយណាស់។ ពីព្រោះ វាចារបួងសួង មិនមែនអ្នកណាក៏ដឹងនោះទេ មានតែអាចា្យរៀបចំពិធីកិច្ចសែនថ្វាយទើបចេះដឹងគ្រប់គ្រាន់។ លោក Tong Van Hia បានអោយដឹងថែមទៀតថា៖ “ពេលដោតឬចង Ta dieu គឺជនជាតិ Thai ក៏មានវាចារបួងសួងភ្ជាប់ជាមួយដែរ ដើម្បីអោយសក្តសិទ្ធិ ហើយខ្មោចប្រិយមើលឃើញ វាខ្លាច។ លោកអាចារ្យសែនម្នាក់ៗ សុទ្ធតែមានវាចាបួងសួងផ្សេងៗគ្នា។ យ៉ាងណាមិញ ភាគច្រើនគេបួងសួងដូច្នេះ៖ Ta dieu ជាវត្ថុសក្តិសិទ្ធិ អាចវាយបណ្តេញ រាំងស្កាត់ខ្មោច បីសាច និងបណ្តេញនូវរាល់ឧបទ្រូបចង្រៃមិនអោយបៀតបៀនបាន។ ពេលខ្លះ ឃើញថា Ta dieu មើលទៅដូចជាភ្នែកនាគ ពេលខ្លះ ដូចកំាបិទ កាំភ្លើង ហើយខ្មោចព្រៃមើលឃើញ ក៏រត់ទៅបាត់ដែរ”។
ចំពោះជនជាតិ Thai នៅខេត្ត Son La, Ta dieu គឺជាលំនាំវប្បធម៌ព្រលឹងវិញ្ញាណ មិនមែនពេលណាក៏ធ្វើនោះទេ គ្មានក្បាច់ក្បូរ មិនបង់ខាត គ្មានអបីយជំនឿ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រាន់តែបង្ហើយទម្រង់បែបបទទាំងអស់នេះ អ្នកភូមិទាំងអស់គ្នា ទើបមានអារម្មណ៍ស្រស់ស្រាយ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ តែងតែភ្ញាក់រលឹករក្សាទំនៀមទម្លាប់នេះ រហូតដល់បច្ចុប្បន្ន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

