លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងសន្និដ្ឋាននៅសន្និបាតមជ្ឈឹមលើកទី៤នីតិកាលទី១៣។ (រូបថត៖ VNA) |
“សន្និបាតមជ្ឈឹមលើកទី៤បានសង្កត់ធ្ងន់ទៅលើរឿងការចុះខ្សោយលក្ខណៈសម្បត្តិ ហើយផ្សាភ្ជាប់ការងារកសាង ពង្រឹងបក្សជាមួយនឹងការកសាងប្រព័ន្ធនយោបាយ។ មុននេះ យើងត្រឹមតែផ្ដោតសំខាន់លើការកសាងបក្សប៉ុណ្ណោះ។ ប៉ុន្តែបក្សជាបក្សកាន់ អំណាច បក្សដឹកនាំរដ្ឋនិងសង្គម។ ដូច្នេះ ប្រសិនបើយើងមិនមានសតិអារម្មណ៍ នយោបាយដ៏រឹងមាំនិងស្មោះត្រង់នោះ គឺងាយស្រួលណាស់ កើតមានករណីរំលោភ បំពានអំណាចដើម្បីពុករលួយ”។
ទិដ្ឋភាពនៅសន្និបាតមជ្ឈឹមលើកទី៤។ (រូបថត៖ VNA) |
“ខ្ញុំគិតថា នៅសន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១៣នេះ ទន្ទឹមនឹងការងារ កសាង ពង្រឹងបក្ស គឺការធ្វើវិសោធនកម្មបទបញ្ញត្តិអំពីប្រការដែលបក្ខជនមិនត្រូវបាន អនុញ្ញាតឲ្យធ្វើ ក៏ជាការងារចាំបាច់ណាស់។ ទីមួយគឺពង្រីកលក្ខណៈវិន័យរបស់បក្ស។ ទីពីរគឺពង្រីកលក្ខណៈជាគំរូ ត្រួសត្រាយ ក៏ដូចជាសមត្ថភាព កម្លាំងប្រយុទ្ធរបស់បក្ស”។
សន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១៣ ក៏បានសង្កត់ធ្ងន់ទៅលើជំហរប្រយុទ្ធ ប្រឆាំងនឹងភាពអសកម្ម ដោយការធ្លាក់ចុះសតិអារម្មណ៍នយោបាយ សីលធម៌និង របៀបរស់នៅ។ ពីព្រោះភាពអសកម្មជា “ឫសគល់” ជាប្រភពនាំទៅការចុះខ្សោយ លក្ខណៈសម្បត្តិផ្សេងៗទៀត ជាពិសេសគឺអំពើពុករលួយ។ ចំពោះបញ្ហានេះ លោក បណ្ឌិត Nguyen Viet Chuc អតីតអនុប្រធានគណៈ កម្មាធិការវប្បធម៌អប់រំយុវជន យុវជនជំទង់និងកុមារចំណុះរដ្ឋសភា បានធ្វើអត្ថាធិប្បាយថា៖ ប្រសិនបើបក្ខជន មិនហាត់ពត់លត់ដំ ធ្លាក់ចុះសីលធម៌ របៀបរស់នៅ នឹងនាំទៅការ “វិវឌ្ឍន៍ដោយខ្លួន ឯង ប្រែធាតុដោយខ្លួនឯង”។
“ការធ្លាក់ចុះសីលធម៌ របៀបរស់នៅ គឺជាការវិវឌ្ឍន៍ដោយខ្លួនឯង មិនមែនជា ការវិវឌ្ឍន៍ដោយពាក្យសម្ដីទេ ប៉ុន្តែជាការវិវឌ្ឍន៍ដោយសកម្មភាពហើយ។ នៅពេលបក្ខជន មិនដើរតួនាទីជាអ្នកដឹកនាំទៀត មិនមែនជាគំរូក្នុងជីវភាពទៀត ហើយក៏មិនមែនជាមនុស្ស ល្អទៀតដែរ នេះគឺជាការវិវឌ្ឍន៍ដោយខ្លួនឯង។ ត្រូវយល់ថា ការវិវឌ្ឍន៍ដោយខ្លួនឯងជាអ្វីៗ ច្បាស់លាស់ណាស់ថា ការធ្វើឲ្យបក្សស្អាតស្អំ រឹងមាំ គឺជាវិធានការប្រយុទ្ធប្រឆាំង នឹងការវិវឌ្ឍដោយខ្លួនឯងយ៉ាងប្ដូរផ្ដាច់បំផុត”។
មិនត្រឹមតែ “ទប់ស្កាត់ រុញថយ” ប៉ុណ្ណោះទេ ប៉ុន្តែសន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១៣ថែមទាំងសង្កត់ធ្ងន់ទៅលើ “ភាពម្ចាស់ការ” ទៀតផង។ នេះជា បាវចនាថ្មីក្នុងការដឹកនាំការងារកសាងបក្ស។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Trong Phuc នៅបណ្ឌិតសភានយោបាយជាតិហូជីមិញ បានវិភាគថា៖
“ម្ចាស់ការវាយប្រហារយ៉ាងប្ដូរផ្ដាច់ថែមទៀតដូចនឹងប្រសាសន៍របស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ បង្ហាញការប្ដេជ្ញានយោយបាយខ្ពស់ថែមទៀត ក្នុងមជ្ឈឹម ការិយាល័យនយោបាយ និងគណៈលេខា ដើម្បីតស៊ូដោយឥតឈប់ឈរ ឥតរាថយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការចុះខ្សោយលក្ខណៈសម្បត្តិ ភាពអសកម្មក្នុងបក្ស រួមទាំងអំពើពុករលួយទៀតផង”។
សន្និបាតមជ្ឈឹមលើកទី៤នេះ មានអត្ថន័យដ៏សំខាន់ក្នុងការពង្រីកលក្ខណៈឈានមុខ របស់កម្មា ភិបាល បក្ខជនក្នុងការងារកសាង ពង្រឹងបក្ស លើកកំពស់សមត្ថភាព ប្រយុទ្ធរបស់បក្ស។ ប្រសិនបើបក្ខជនម្នាក់ៗពិតជាគំរូ ប្ដេជ្ញារុញថយភាពអសកម្ម និងរាល់សញ្ញាបង្ហាញពីការ “វិវឌ្ឍន៍ដោយខ្លួនឯង ប្រែធាតុដោយខ្លួនឯង” នោះ ប្រាកដថា បក្សកុម្មុយនិស្តវៀតណាមនឹងកាន់តែខ្លាំងមាំមួន ឆ្លើយតបនឹង ជំនឿជឿជាក់របស់ប្រជាជន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


