ក្នុងរបាយការណ៍ស្តីពីសេរីភាពសាសនាអន្តរជាតិឆ្នាំ ២០២០ របស់ក្រសួងការបរទេស អាមេរិក ផ្នែកដែលទាក់ទងនឹងវៀតណាមទោះបីជាមានការវាយតម្លៃវិជ្ជមានជាងនៅឆ្នាំ ២០១៩ ក៏ដោយ ក៏នៅតែមានព័ត៌មានមិនពិតជាច្រើន ដូចដែលបានរៀបរាប់ខាងលើ ដែលបង្ហាញវិធីសាស្រ្តអភិក្រមតែមួយជ្រុងនិងខ្វះភាពសត្យានុម័ត អំពីស្ថានភាព ជំនឿសាសនានៅវៀតណាម។ សម្តីមូលបង្កាច់ទាំងនេះ តាមពិតទៅគឺជាការឆ្លៀតយកប្រយោជន៍ ពីបញ្ហាសេរីភាពខាងជំនឿសាសនាដើម្បីប្រឆាំងនឹងបក្សនិងរដ្ឋនិងបែងចែកប្លុកសាមគ្គីជនជាតិទាំងមូលរបស់វៀតណាម។
ព្រះវិហារប្រូតេស្តង់ Plei Mo Nu នៅឃុំ Chu A ទីក្រុង Pleiku ខេត្ត Gia Lai។(រូបថត៖ cand.com.vn) |
ពិធីបណ្ដែតប្រទីពនិងបួងសួងសុំឲ្យសំណាងល្អក្នុងឱកាសបុណ្យវិសាខបូជាឆ្នាំ២០១៩នៅវត្ត Phap Hoa ទីក្រុងហូជីមិញ។ |
រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានសាសនិកជនចំនួន ២៥,១ លាននាក់ ដែលស្រូប យកចំនួន ២៧% នៃចំនួនប្រជាជន។ មានអង្គការចំនួន ៤៣ នៃសាសនាចំនួន ១៦ ដែល ត្រូវបានរដ្ឋទទួលស្គាល់ និងផ្តល់ការចុះឈ្មោះប្រតិបតិ្តការ (កើនឡើងនៃសាសនាចំនួន ១០ ជាមួយអង្គការចំនួន ២៨ បើប្រៀបធៀប នឹងមុនការអនុវត្តបទបញ្ញត្តិស្តីពីជំនឿនិងសាសនា) ។ គិតត្រឹមឆ្នាំ ២០២០ តំបន់ Tay Nguyen មានសាសនិកជនចំនួន ៥៨០ពាន់នាក់ កាន់ សាសនាប្រូតេស្តង់ ដែលកំពុងធ្វើសកម្មភាពសាសនាតាមរយៈសាខាចំនួន ៣១១ និង វិហារចំនួន ១៨៣ កន្លែង។ នៅតំបន់ភ្នំភាគខាងជើងវៀតណាម មានសាសនិកជនកាន់ សាសនាប្រូតេស្តង់ប្រមាណ ២៥០ ពាន់នាក់ ដែលធ្វើសកម្មភាពតាមសាខាចំនួន ១៤ និងមានទីតាំងជាង ១.៦០០ កន្លែង ក្នុងនោះអាជ្ញាធរតំបន់បានផ្តល់ការចុះឈ្មោះធ្វើសកម្ម ភាពសាសនាប្រមូលផ្តុំចំនួន ៨០០ ក្រុម។ បង្ហាញជំនឿរបស់ពួកគេនៅផ្ទះនៅកន្លែងគោរព បូជាឬនៅឯការប្រជុំក្រុមដែលបានចុះឈ្មោះជាមួយរដ្ឋាភិបាល។ យ៉ាងណាមិញ អ្នកកាន់ សាសនាមានសេរីភាពក្នុងការបង្ហាញជំនឿរបស់ខ្លួននៅតាមផ្ទះ តាមកន្លែងគោរពបូជាឬតាម ក្រុមដែលបានចុះឈ្មោះធ្វើសកម្មភាពជាមួយអាជ្ញាធរតំបន់។ អង្គការសាសនាអាចប្រតិបត្តិ ស្របតាមធម្មនុញ្ញនិងបទប្បញ្ញត្តិនៃសាសនាផ្ទាល់ខ្លួន ហើយត្រូវបានផ្តល់ជូននូវលក្ខខណ្ឌ អំណោយផលសម្រាប់ការបោះពុម្ពនិងផ្សព្វផ្សាយគម្ពីរនិងសៀវភៅសាសនា និងមានសេរី ភាពក្នុងការពង្រឹងនិងពង្រីកសកម្មភាពអន្តរជាតិ។ នៅវៀតណាមមិនមានជម្លោះសាស នាទេ។ សាសនារួចរស់ដោយសុខដុមរមនាដោយរួមដំណើរជាមួយប្រទេសជាតិ។ មេដឹកនាំ សាសនាក៏ដូចជាសាសនិកជនទាំងអស់ តែងតែចូលរួមយ៉ាងសកម្មក្នុងចលនាសង្គម សប្បុរសធម៌ លុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ ដែលចូលរួមវិភាគទានជាក់ ស្តែងក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាច្បាស់ណាស់ថា ជីវភាពខាងជំនឿសាសនានៅវៀតណាមមានភាពរស់រវើកនិងសម្បូរ បែបដោយមានទម្រង់ធ្វើសកម្មភាពសាសនាផ្សេងៗគ្នា ដោយមានអង្គការសាសនានិងគំរូនៃ អង្គការសាសនាជាច្រើន។ តថៈភាពជាក់ស្តែងរស់រវើកនៃសេរីភាពខាងជំនឿសាសនានៅ ប្រទេសវៀតណាមគឺជាការឆ្លើយតបយ៉ាងមោះមុតបំផុតចំពោះរាល់ពាក្យសម្តីមួលបង្កាច់និងការចោទប្រកាន់ដែលបង្កប់គោលដៅនយោបាយសម្រាប់អំពាវនាវឱ្យមានសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋនិងប្លុកសាមគ្គីជនជាតិទាំងមូលនៅវៀតណាមតែប៉ុណ្ណោះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


