នេះគឺជាសកម្មភាពផ្សព្វផ្សាយ ដើម្បីអនុវត្តន៍ទិសដៅនៃ​ការផ្លាស់ប្តូរពី "ការព្យាបាលជំងឺ" ទៅជា "ការបង្ការជំងឺ" ស្របតាមស្មារតីនៃ​សេចក្តីសម្រេចចិត្ត​លេខ ៧២ របស់ការិយាល័យនយោបាយ ស្តីពីការការពារ ការថែទាំ និងកែលម្អសុខភាពរបស់ប្រជាជន។

កម្មវិធីនេះ ត្រូវបានបែងចែកជាបីផ្នែក ដែលឆ្លុះបញ្ចាំងពីសសរស្តម្ភនៃប្រព័ន្ធសុខាភិបាល និងវិធីសាស្រ្តថ្មីក្នុងការថែទាំសុខភាព។ ផ្នែកទីមួយមានចំណងជើងថា "កិច្ចខិតខំប្រឹងប្រែងរបស់វិស័យសុខាភិបាល - ការថែទាំនិងការកែលម្អសុខភាពសហគមន៍"។ ផ្នែកទីពីរគឺ​ឧទ្ទេសនាមអំពីគំរូគ្រូពេទ្យនិងប្រជាជនរស់នៅប្រកបដោយសុខភាពល្អ ជាពិសេសគឺមណ្ឌល​សុខាភិបាលថ្នាក់​មូលដ្ឋាន​នៅខេត្ត Dong Nai ក្នុងការកសាងគំរូសហគមន៍សុខភាពល្អនៅថ្នាក់ឃុំ។​ ទន្ទឹមនឹងនោះ គឺសកម្មភាព​របស់អង្គការ និងក្រុមគ្រូពេទ្យដែលបាន​ស្ម័គ្រចិត្តទៅកាន់តំបន់ដាច់ស្រយាល ផ្តល់ការពិនិត្យសុខភាព ក៏ដូចជាការផ្តល់ប្រឹក្សា និងការណែនាំអំពីអាហារូបត្ថម្ភ និង​ការបង្ការជំងឺសម្រាប់ប្រជាជន។ ផ្នែកទីបីផ្តោតលើការកសាងវប្បធម៌រស់នៅដោយសុខភាពល្អ​ក្នុងចំណោមប្រជាជន។ រឿងរ៉ាវអំពីមនុស្សចាស់ដែលរក្សាទម្លាប់ហាត់ប្រាណ និងចូលរួមក្នុងសកម្មភាពកីឡា បានប​ង្ហាញពីតួនាទីរបស់បុគ្គលម្នាក់ៗក្នុងការការពារសុខភាព ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើប្រព័ន្ធ​សុខាភិបាល ៕​