សារនៃទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៥ បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលដៅសំខាន់បំផុតនោះគឺ៖ យកប្រជាជនជាស្នូល ដើម្បីឲ្យប្រជាជនទាំងអស់ទទួលផលពីសមិទ្ធិផលដែលបច្ចេកវិទ្យានាំមក។
មន្ត្រីនៃមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ Thuong Trach (Quang Tri) កំពុងខិតខំធ្វើការផ្លាស់ប្តូរឌីជីថល និងកសាងរដ្ឋបាលអេឡិចត្រូនិក។ រូបថត៖ Ta Chuyen/VNA |
មូលដ្ឋានគ្រឹះនៃគោលនយោបាយនាំមកនូវសមិទ្ធផលច្បាស់លាស់
ដើម្បីអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលជាតិ កត្តាគន្លឹះគឺច្រករបៀងផ្លូវច្បាប់ដ៏រឹងមាំ។ ឯកសារ និងគោលនយោបាយសំខាន់ៗជាច្រើន ក្នុងរយៈពេលកន្លងមក គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្ត និងចក្ខុវិស័យយុទ្ធសាស្ត្រ រយៈពេលវែងសម្រាប់ការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសវៀតណាម។ចំណុចលេចធ្លោបំផុតគឺសេចក្ដីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។
ឯកសារនេះត្រូវបានគេចាត់ទុកថា ជាគំនាស់យុទ្ធសាស្ត្រដែលបញ្ជាក់ពីឋានៈដែលមិនអាចកាត់ផ្តាច់បាននៃសសរស្តម្ភទាំង ៣៖ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្ដូរឌីជីថល។ មូលដ្ឋានគ្រឹះនៃគោលនយោបាយ គឺជាមូលដ្ឋានសម្រាប់រដ្ឋាភិបាល ក្រសួង វិស័យ និងមូលដ្ឋាន កសាងកម្មវិធីសកម្មភាពជាក់ស្ដែង បង្កើតចក្ខុវិស័យរួម កំណត់ផែនទីបង្ហាញផ្លូវច្បាស់លាស់ និងផ្តល់អាទិភាពដល់ធនធានវិនិយោគ។
ពីមូលដ្ឋានគ្រឹះនៃគោលនយោបាយដ៏រឹងមាំនោះ ការងារផ្លាស់ប្តូរឌីជីថលសម្រេចបានសមិទ្ធផលគួរឱ្យចាប់អារម្មណ៍ ដែលត្រូវបានវាស់វែងដោយតួរលេខជាក់លាក់។ សេដ្ឋកិច្ចឌីជីថលពិតជាបានក្លាយទៅជាកម្លាំងចលករមួយសម្រាប់កំណើនសេដ្ឋកិច្ច។ ប្រាក់ចំណូលពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលក្នុងខែកញ្ញា ឆ្នាំ ២០២៥ បានកើនឡើងជិត ៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំនាំចេញផ្នែករឹង និងគ្រឿងអេឡិចត្រូនិកក្នុងរយៈពេល ៩ ខែបានកើនឡើង ៣០% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។ ប្រព័ន្ធអេកូឡូស៊ីនៃសហគ្រាសឌីជីថលកាន់តែរីកចម្រើន។ យោងតាមស្ថិតិរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ អត្រាកំណើនសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមគឺលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Tim Evan អគ្គនាយក HSBC វៀតណាម បានឲ្យដឹងថា៖ “ខ្ញុំគិតថា អនាគតនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនៅតែមានសក្ដានុពលដ៏ធំធេង ហើយនឹងក្លាយជាទីផ្សារដ៏ទាក់ទាញសម្រាប់ឧស្សាហកម្មឌីជីថល និងសហគ្រាសទាំងក្នុងស្រុក និងបរទេសដែលកំពុងប្រតិបត្តិការក្នុងឧស្សាហកម្មនេះ។ វៀតណាមក៏មានចំនួនក្រុមហ៊ុន Unicorn ច្រើនទីពីរ នៅក្នុងតំបន់ផងដែរ។ ពាណិជ្ជកម្មអេឡិចត្រូនិក ក៏ជាមូលដ្ឋានគ្រឹះមួយផងដែរ នៅពេលដែលវៀតណាមមានប្រជាជនវ័យក្មេង ដែលត្រៀមខ្លួនជាស្រេច ក្នុងការប្រើប្រាស់បច្ចេកវិទ្យា”។
វិស័យរដ្ឋាភិបាលឌីជីថលបានកត់ត្រានូវការផ្លាស់ប្តូរយ៉ាងខ្លាំងបំផុត ដែលនាំមកនូវផលប្រយោជន៍ផ្ទាល់ដល់ប្រជាជន និងធ្វើឱ្យប្រតិបត្តិការនៃក្បាលម៉ាស៊ីនរដ្ឋកាន់តែប្រសើរឡើង។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥ អត្រានៃសំណុំឯកសារដែលត្រូវបានដោះស្រាយពេញលេញតាមអនឡាញ សម្រេចបានប្រមាណ ៤០% (កើនឡើង ២,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤)។ នៅក្នុងខែកញ្ញាតែប៉ុណ្ណោះ ឯកសារអេឡិចត្រូនិកជាង ១,៦ លានច្បាប់ ត្រូវបានផ្ញើ/ទទួលតាមរយៈអ័ក្សអន្តរការតភ្ជាប់ឯកសារជាតិ។ នៅពេលដែលបច្ចេកវិទ្យាចូលទៅក្នុងជីវភាព ប្រជាជនគឺជាស្នូលហើយទទួលបានអត្ថប្រយោជន៍ ធ្វើឲ្យគុណភាពជីវភាពកាន់តែប្រសើរឡើង និងបើកឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាជនទាំងអស់។
ពន្លឿនល្បឿន ស្ទុះឈានទៅអនាគតឌីជីថលរបស់វៀតណាម
ជាមួយនឹងលទ្ធផលជាក់លាក់ វៀតណាមកំពុងអនុវត្តន៍ជាបណ្តើរៗនូវ គោលដៅត្រឹមឆ្នាំ ២០៣០ ក្លាយជាប្រទេសឌីជីថលអភិវឌ្ឍន៍ ដែលស្ថិតក្នុងចំណោមប្រទេសឈានមុខគេចំនួន ៣០ នៅលើពិភពលោកក្នុងការផ្លាស់ប្តូរឌីជីថល។ ទិវាផ្លាស់ប្ដូរឌីជីថលជាតិឆ្នាំ ២០២៥ មិនត្រឹមតែជាឱកាសដើម្បីបូកសរុបសមិទ្ធផលប៉ុណ្ណោះទេ ថែមទាំងជាការអំពាវនាវចំពោះដំណាក់កាលពន្លឿនល្បឿនទៀតផង។ ដំណើរនោះទាមទារឲ្យមានការស្រុះចិត្តគំនិតគ្នាពីសង្គមទាំងមូលដើម្បីរួមចំណែកដល់អនាគតឌីជីថលរបស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលទិន្នន័យជាតិនាពេលថ្មីៗនេះ បានសង្កត់ធ្ងន់ថា៖ “យើងចាំបាច់ត្រូវជំរុញខ្លាំងបន្ថែមទៀត មានរបកគំហើញបន្ថែមទៀត និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ យើងត្រូវតែមានភាពប្ដូរផ្ដាច់ក្នុងការដឹកនាំ ប្រតិបត្តិការ និងអនុវត្តន៍ដោយទស្សនៈថា “ការផ្លាស់ប្ដូរឌីជីថលជាតិគឺជាការងារដ៏ធំ និងជាយុទ្ធសាស្ត្រ ប៉ុន្តែត្រូវចាប់ផ្តើមដោយសកម្មភាពជាក់លាក់ គោលដៅច្បាស់លាស់ និងសម្រេចបានរាល់ការងារទាំងអស់។ យើងត្រូវបង្កើតឯកភាពក្នុងការយល់ដឹងនិងសកម្មភាពដើម្បីពង្រីកកម្លាំងទូទៅនៃប្រព័ន្ធនយោបាយទាំងមូលក្នុងការរៀបចំ និងការអនុវត្ត”។
ប្រសិនបើ ការផ្លាស់ប្ដូរថ្មី លើកទីមួយ (ក្នុងឆ្នាំ ១៩៨៦) បានជួយវៀតណាមឱ្យរួចផុតពីភាពក្រីក្រនោះ គឺការផ្លាស់ប្ដូរថ្មីលើកទីពីរនេះនឹងជួយវៀតណាមឱ្យរួចផុតពីអន្ទាក់ចំណូលមធ្យម ដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍។ ក្នុងនោះ ការផ្លាស់ប្តូរឌីជីថល គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបី រួមជាមួយនឹងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ហើយនឹងក្លាយជាកម្លាំងចលករស្នូលសម្រាប់ដំណើរនេះ។ ទិវាផ្លាស់ប្ដូរឌីជីថលជាតិជាប្រចាំឆ្នាំ គឺជាឱកាស ដើម្បីរីកសាយភាយសារអំពីការរួមដៃគ្នា ស្ថាបនាអនាគតឌីជីថលរបស់វៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
