នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong ក្នុងជំនួបមួយ (រូបថត៖ VGP) |
ដំណើរទស្សនកិច្ចនេះបន្តជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាឱកាសមួយដើម្បីពង្រឹងនិងអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទើបត្រូវបានលើកកម្ពស់។
ប្តេជ្ញាជំរុញខ្លឹមសារនៃទំនាក់ទំនងសហប្រតិបត្តិការ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី Tran Phuoc Anh ( រូបថត៖ VOV) |
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅវៀតណាមបានប្រព្រឹត្តទៅ ក្រោយពីរយៈពេលពីរសប្តាហ៍ នៃដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទៅកាន់ប្រទេសសិង្ហបុរីក្នុងខែតែ មួយ។ ប្រការនេះបង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសិង្ហបុរីនាពេលនេះកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងនេះ។ ធ្វើការវាយតម្លៃពីដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Tran Phuoc Anh បានអះអាងថា៖ “ថ្នាក់ដឹកនាំនៃភាគីទាំងពីរនឹងបន្តពិភាក្សាអំពីខ្លឹមសារដែលបានលើកឡើងក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោកតូ ឡឹម នៅសិង្ហបុរីនាពេលថ្មីៗនេះ ដោយជួយអនុវត្តខ្លឹមសារនៃសេចក្តីថ្លែងការណ៍ស្តីពីការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចនេះនឹងនាំមកនូវអត្ថន័យ និងអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដល់ភាគីទាំងពីរ”។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binhអញ្ជើញថ្លែងមតិ |
រក្សាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលមានបញ្ហាប្រឈមជាច្រើនក្នុងបរិបទអន្តរជាតិ និងតំបន់ដែលបង្កបញ្ហាប្រឈមជាច្រើនលើវៀត ណាម និងសិង្ហបុរី ជាពិសេសការប្រកួតប្រជែងរវាងប្រទេសធំៗ វៀតណាម និងសិង្ហបុរីបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានានិន្នាការអភិវឌ្ឍន៍វិជ្ជមាន។ លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh បានឲ្យដឹងថា៖ “ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់បច្ចុប្បន្ន ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងក្របខ័ណ្ឌអាស៊ានមានសារៈសំខាន់ខ្លាំងណាស់។ ជាពិសេស ទាំងវៀតណាមនិងសិង្ហបុរីដើរតួនាទីយ៉ាងសកម្ម និងវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសឹង្ហបុរីអាចបង្ហាញឲ្យពិភពលោកខាងក្រៅថា អាស៊ានគឺជាអង្គការឯកភាពគ្នាយ៉ាងខ្លាំង ដោយមានបំណងចង់ដើរតួនាទីយ៉ាងសកម្ម និងជាមជ្ឈភាពក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់តំបន់”។
នាបច្ចុប្បន្ន វៀតណាមនិងសិង្ហបុរីបានបង្កើតយន្តការសម្រាប់នាយករដ្ឋមន្ត្រីទាំងពីរជួបប្រជុំគ្នាប្រចាំឆ្នាំ មានយន្តការសម្រាប់ពិគ្រោះយោបល់នយោបាយ ឬកិច្ចសន្ទនារវាងក្រសួង ស្ថាប័ន និងថ្នាក់ពាក់ព័ន្ធ។ តាមនោះ បង្កើតសំឡេងរួម លើបញ្ហាអន្តរជាតិ និងតំបន់។
ក្នុងរយៈពេលកន្លះសតវត្សកន្លងទៅនេះ ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរីទទួលបានលទ្ធផលល្អជាច្រើន។ ដោយផ្អែកលើតម្រូវការអភិវឌ្ឍន៍ថ្មីរបស់ប្រទេសនីមួយៗ វៀតណាមនិងសិង្ហបុរីបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong បន្តបើកចេញទំព័រថ្មីជាមួយនឹងទស្សនវិស័យប្រកបដោយផ្លែផ្កាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


