រូបថតឧទាហរណ៍៖ VOV

នេះគឺជាព្រឹត្តិការណ៏ប្រវត្តិសាស្ត្រ ដែលបង្ហាញពីការជឿទុកចិត្តរបស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិចំពោះឋានៈ កិត្យានុភាព ក៏ដូចជាការរួមចំណែកជាក់ស្តែងរបស់វៀតណាមក្នុងការជំរុញ និងការពារ សិទ្ធិមនុស្ស ក៏ដូចជា បន្តអះអាងឋានៈរបស់វៀតណាមក្នុងដំណើរនៃកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។

ដោយទទួលបានសំឡេងគាំទ្រចំនួន ១៨០/១៩០ វៀតណាមដែលជាប្រទេសអាស៊ីប៉ាស៊ីហ្វិកតែមួយគត់ បានជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុ ស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ ហើយនេះជាលើកទីបី ដែលវៀតណាមបានកាន់តំណែងនេះ (២០១៤-២០១៦; ២០២៣-២០២៥)។

ការទទួលស្គាល់និងការកោតសរសើរពីសហគមន៍អន្តរជាតិ

លទ្ធផលនេះមិនមែនជាការចៃដន្យទេ ប៉ុន្តែជាដំណើរការនៃការខិតខំប្រឹងប្រែង និងការលះបង់ប្រកបដោយទំនួលខុសត្រូវដោយឥតឈប់ឈរ។ វៀតណាមជានិច្ចកាលចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងសកម្មភាពរបស់ក្រុមប្រឹក្សាសិទ្ធិ មនុស្សអង្គការសហប្រជាជាតិ ចាប់តាំងពីការបង្កើតនៃស្ថាប័ននេះក្នុងឆ្នាំ ២០០៦ មក។ ការជឿទុកចិត្តសម្រាប់វៀតណាម ជាដំបូងបង្អស់បានមកពីការទទួលស្គាល់ របស់សហគមន៍អន្តរជាតិ ចំពោះតួនាទី ឋានៈ កិត្យានុភាព និងសក្តានុពលកាន់តែ កើនឡើងរបស់វៀតណាមនៅលើឆាកពិភពលោក ក៏ដូចជាការសន្យាចំពោះពហុ ភាគីនិយម និងសមិទ្ធិផល ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអភិវឌ្ឍមនុស្ស យុត្តិធម៌សង្គម ការធានា និងជំរុញសិទ្ធិមនុស្ស។

នាបច្ចុប្បន្ន នៅក្រុមប្រឹក្សាសិទ្ធិមនុស្សនិយាយដោយឡែក និងនៅវេទិកាពហុភាគីនានានិយាយរួម វៀតណាមគឺជារូបភាពនៃប្រជាជាតិមួយ ដែលកំពុងឈានចូល យុគសម័យថ្មីជាមួយនឹងរបបនយោបាយស្ថិរភាព សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស សមាហរណកម្មយ៉ាងស៊ីជម្រៅ មានវឌ្ឍនភាពជាច្រើនការងារសុខុមាលភាពសង្គម ការអភិវឌ្ឍវប្បធម៌ សុខាភិបាល ការអប់រំ ការថែទាំជីវភាពរស់នៅរបស់ប្រជាជន ការ ការពារក្រុមជនងាយរងគ្រោះដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោកស្រី Nguyen Minh Hang បានអះអាងថា៖

“ការដែលប្រទេសនានាបានបោះឆ្នោតជ្រើសរើសវៀតណាមបន្តជាសមាជិកក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅពេលដែលយើងជិតបញ្ចប់អាណត្តិ ២០២៣-២០២៥ បានបង្ហាញពីទំនុកចិត្តខ្ពស់របស់ប្រទេសនានាចំពោះវិធីអភិក្រម នៃការសន្ទនា កិច្ចសហប្រតិបត្តិការ និងតុល្យភាពរបស់វៀតណាមក្នុងអាណត្តិកន្លង ទៅ ព្រមទាំងអះអាងនូវការរំពឹងទុក និងការជឿជាក់លើតួនាទី និងការចូលរួម ចំណែករបស់វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការធានាសិទ្ធិមនុស្ស ក្នុងបរិបទដែលស្ថានភាពពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ”។

ជំរុញវិស័យអាទិភាព អ្វីៗគ្រប់បែបយ៉ាងគឺដើម្បីសិទ្ធិមនុស្ស

សមាជិកភាពរបស់វៀតណាមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦។ ក្នុងអាណត្តិនេះ វៀតណាមនឹងបន្តជំរុញវិស័យអាទិភាពចំនួន ៨ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។ វៀតណាមនឹងបន្តរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ដោះស្រាយកង្វល់រួមស្តីពីសិទ្ធិមនុស្សក្នុងស្មារតី “ការគោរពនិងយោគយល់គ្នា-ការសន្ទនានិងសហប្រតិបត្តិការ-សិទ្ធិមនុស្សទាំងអស់សម្រាប់មនុស្សទាំងអស់”។ អនុរដ្ឋមន្ត្រីការបរទេស
វៀតណាម លោកស្រី Nguyen Minh Hang បានមានប្រសាសន៍ថា៖

“ក្នុងអាណត្តិ ២០២៣-២០២៥ វៀតណាមបានកំណត់ការចូលរួមតាមបាវចនា “ការគោរពនិងយោគយល់គ្នា ការសន្ទនា និងសហប្រតិបត្តិការ សិទ្ធិមនុស្សទាំងអស់ សម្រាប់មនុស្សទាំងអស់”។ ក្នុងអាណត្តិខាងមុខ យើងនឹងបន្តបាវចនានេះ បន្ត អាទិភាពដែលត្រូវបានជំរុញក្នុងអាណត្តិកន្លងទៅ។ នោះគឺជាបញ្ហាទាក់ទងនឹង ការធានាសិទ្ធិមនុស្សក្នុងបរិបទបម្រែបម្រួលអាកាសធាតុ សិទ្ធិមនុស្សក្នុងយុគសម័យ ឌីជីថល លើកកំពស់សិទ្ធិអំណាចសម្រាប់ស្ត្រី ... ទោះជាយ៉ាងណាក៏ដោយ ក្នុង អាណត្តិថ្មី នៅចំពោះមុខការប្រែប្រួលនៃស្ថានភាពពិភពលោក វៀតណាមនឹងបន្តរួម ជាមួយសមាជិកដទៃ ជំរុញគំនិតផ្តួចផ្តើម និងខ្លឹមសារកិច្ចសហប្រតិបត្តិការ ឆ្លើយតប កាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពចំពោះបញ្ហាជាកង្វល់រួម របស់សហគមន៍អន្តរ ជាតិនាពេលបច្ចុប្បន្ន”។

ការជាប់ឆ្នោតឡើងវិញជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ មិនត្រឹមតែជាជ័យជម្នះផ្នែកការទូតប៉ុណ្ណោះទេ ថែមទាំងជាលទ្ធផលនៃទំនុកចិត្តអន្តរជាតិចំពោះវៀតណាមទៀតផង។ ពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការផ្តល់ជំនួយមនុស្សធម៌ក្នុង វិបត្តិជំងឺរាតត្បាតកូវីដ-១៩ រហូតដល់គំនិតផ្តួចផ្តើមអំពីការស្តារឡើងវិញបៃតង វៀតណាមជានិច្ចកាលបង្ហាញខ្លួនឯង ជាតំណរភ្ជាប់ដ៏សកម្មនៅក្នុងខ្សែសង្វាក់ នៃកិច្ចខិតខំប្រឹងប្រែងសកល។ កិត្តិយស និងមោទនភាព នឹងដើរទន្ទឹមគ្នាជាមួយនឹង ការទទួលខុសត្រូវ។ ភារកិច្ចថ្មីក៏បានដាក់ចេញបេសកកម្មដ៏ថ្លៃថ្នូផងដែរ៖ វៀតណាម ត្រូវបានគេរំពឹងថា នឹងរួមចំណែកកាន់តែខ្លាំងក្លាទៅក្នុងដំណើរការសិទ្ធិមនុស្សសកល - មិនត្រឹមតែតាមរយៈការសន្យាប៉ុណ្ណោះទេ ថែមទាំងតាមរយៈសកម្មភាពជាក់ស្តែង ទំនួលខុសត្រូវ និងគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពទៀតផង៕