ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតកាន់តែទំនើប ល្បឿនលឿន រក្សាបានភាពសម្ងាត់ខ្ពស់ បំពេញតម្រូវការប្រើប្រាស់បានយ៉ាងល្អ ក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរឌីជីថល និងកិច្ចការឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។
សេវាអ៊ីនធឺណេតគ្រប់ដណ្តប់ទូទាំងប្រទេសវៀតណាម
វៀតណាមជាប្រទេសដែលមានចំនួនអ្នកប្រើអ៊ីនធឺណិតច្រើនជាងគេក្នុងពិភពលោក។ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Data Reportal (សិង្ហបុរី) ក្នុងចំណោមប្រទេសទាំង ១០ ដែលមានអ្នកប្រើប្រាស់ Facebook, TikTok និង YouTube ច្រើនជាងគេលើពិភពលោក វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦, ៧ និងទី ៩ រៀងគ្នា។ ជាពិសេសវៀតណាមមានអ្នកប្រើប្រាស់ Facebook ចំនួន ៦៦,២ លាននាក់ អ្នកប្រើប្រាស់ TikTok ចំនួន ៥០,៦ លាននាក់ និងអ្នកប្រើប្រាស់ YouTube ចំនួន ៦៣ លាននាក់។
ក្នុងពេលជាមួយគ្នានោះ អត្រាគ្រួសារដែលប្រើប្រាស់អ៊ីនធឺណិតតាមតំបន់សេដ្ឋកិច្ចសង្គមបង្ហាញថា អត្រាខ្ពស់បំផុតគឺស្ថិតក្នុងតំបន់ណាមបូខាងកើត (៧៨,៣%) និងទាបបំផុតស្ថិតក្នុងតំបន់ Tay Nguyen (៤៦,១%)។ ក្នុងចំណោមជនជាតិភាគតិចទាំង ៥៣ ជនជាតិ Hoa មានអត្រាគ្រួសារប្រើប្រាស់អ៊ីនធឺណិតខ្ពស់បំផុត (៨៣,៧%) បន្ទាប់មកគឺជនជាតិ Ngai (៨១,៩%) និងទាបបំផុតគឺជនជាតិ La Hu (១០,២%)។
ទន្ទឹមនឹងចំនួនអ្នកប្រើប្រាស់ដ៏ច្រើន ល្បឿនអ៊ីនធឺណិតរបស់វៀតណាមក៏បានកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមស្ថិតិដែលចេញផ្សាយដោយ Ookla Speedtest កាលពីឆ្នាំមុន ល្បឿនអ៊ីនធឺណិតថេរ និងចល័តនៅក្នុងប្រទេសវៀតណាមបានកើនឡើងទាំងលទ្ធផល និងចំណាត់ថ្នាក់។ ការកែលម្អល្បឿន ឆ្លុះបញ្ចាំងពីការកើនឡើងនៃការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនគ្រប់គ្រងបណ្តាញ ក្នុងប្រទេស។
អ៊ីនធឺណែតកំពុងឈានចូលយុគសម័យដ៏ឆ្លាតវៃជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យាថ្មីៗ (IPv6, 5G/6G, IoT, AI, Blockchain ...) ដែលនាំទៅដល់ការផ្ទុះនៃឧបករណ៍ភ្ជាប់ ដែលទាមទារឱ្យមានការប្តូរទៅអាសយដ្ឋានអ៊ីនធឺណិតជំនាន់ថ្មី IPv6។ នៅប្រទេសវៀតណាម បច្ចុប្បន្ននេះ ស្តង់ដារថ្មីសម្រាប់ IPv6, IPv6 only ទើបតែអនុវត្តយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍអ៊ីនធឺណែតជំនាន់ថ្មី អ៊ិនធឺណិតឧស្សាហកម្ម IoT, Cloud, 5G, 6G...។ វៀតណាមកំពុងដើរឈានមុខគេក្នុងផ្លាស់ប្តូរអ៊ីនធឺណិតទៅ IPv6 ជំនាន់ថ្មី។ អត្រាប្រើប្រាស់ IPv6 នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤ នឹងកើនឡើងដល់ ៦៥,៥% ជាប់ចំណាត់ថ្នាក់ទីពីរក្នុងអាស៊ាន។ លោក Nguyen Hong Thang នាយកមជ្ឈមណ្ឌលអ៊ីនធឺណែតវៀតណាម បានវាយតម្លៃថា៖ “ការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិតរបស់វៀតណាមកាន់តែធំជាង លឿនជាង សុវត្ថិភាព និងល្អជាង។ យើងត្រូវមានការផ្លាស់ប្តូរអ៊ីនធឺណិតទៅ IPv6 ជំនាន់ថ្មីយ៉ាងឆាប់រហ័ស ហើយវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរអ៊ីនធឺណិតទៅជា IPv6 ពោលគឺជាប់ចំណាត់ថ្នាក់ទី ៧ នៅលើពិភពលោកក្នុងរយៈពេល ៥ឆ្នាំជាបន្តបន្ទាប់”។
លើសពីនេះ យោងតាមមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណែតវៀតណាម (VNNIC) ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែតស្នូលនៅក្នុងប្រទេសវៀតណាមដំណើរការប្រកបដោយស្ថិរភាពជាមួយនឹងការអនុវត្ត SLA (កិច្ចព្រមព្រៀងកម្រិតសេវាកម្ម) សម្រេចបានលើសពី ៩៩,៩៩%។
បម្រើសម្រាប់ការអភិវឌ្ឍ
អ៊ីនធឺណែតគឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយសម្រាប់ការអភិវឌ្ឍទិន្នន័យឌីជីថល បច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសវៀតណាម។ នៅក្នុងបរិបទនៃយុគសម័យឌីជីថលបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណែតបានក្លាយទៅជាកត្តាសំខាន់បំផុតមួយក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា។
នាបច្ចុប្បន្ន វៀតណាមកំពុងឆ្ពោះទៅសេវ៉ាអឺនធឺណិតធំជាងមុន លឿនជាងមុន សុវត្ថិភាពជាងមុន រួមជាមួយនឹងការអនុវត្តប្រកបដោយសមកាលកម្មនៃផែនការហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងផ្សព្វផ្សាយ ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ឈរលើមូលដ្ឋាននោះ វៀតណាមបាននិងកំពុងបង្កើតលក្ខខណ្ឌជាច្រើនដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត កំណត់ខ្លឹមសារយុទ្ធសាស្ត្រលើការជំរុញធនធានអ៊ីនធឺណិត។ កម្មវិធី និងគម្រោងសំខាន់ៗដូចជា ការអភិវឌ្ឍបណ្តាញ 5G ការពង្រឹងការតភ្ជាប់អ៊ីធឺណិតល្បឿនលឿន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងខ្លាំងដើម្បីជួយប្រទេសជាតិ តាមទាន់និន្នាការអភិវឌ្ឍន៍របស់ពិភពលោក។
វៀតណាមមានបំណងកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងកម្រិតជឿន លឿននាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)។ នៅឆ្នាំ ២០៣០ បណ្តាញទូរស័ព្ទចល័ត 5G នឹងគ្របដណ្តប់ទូទាំងប្រទេស ហើយអ្នកគ្រប់គ្នានឹងមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿនក្នុងតម្លៃសមរម្យ។ ទន្ទឹមនឹងនោះកំពុងបន្តមានស្វ័យភាពក្នុងបច្ចេកវិទ្យា ការលើកកម្ពស់ និងការពារសុវត្ថិភាពនៃលំហូរទិន្នន័យក្នុងអ៊ីនធឺណេត និងដឹកនាំដំណើរការនៃការបញ្ចូលអ៊ីនធឺណិតទៅក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងអស់។
យ៉ាងណាមិញ អ៊ីនធឺណិតក្នុងប្រទេសវៀតណាមកំពុងឈានចូលដំណាក់កាលថ្មីមួយជាមួយនឹងការរំពឹងទុកជាច្រើន។ ជាមួយនឹងគោលនយោបាយ និងទិសដៅត្រឹមត្រូវ វៀតណាមមិនត្រឹមតែបានកសាងប្រព័ន្ធអេកូឡូស៊ីអ៊ីនធឺណែតដ៏រឹងមាំប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងយុគសម័យឌីជីថលផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ