រដ្ឋាភិបាលវៀតណាមបានកំណត់ថា ឆ្នាំ២០២២គឺជាឆ្នាំជ័យជំនះលើជម្ងឺរាតត្បាត; សេដ្ឋកិច្ចស្ដារនិងអភិវឌ្ឍន៍ឡើងវិញ; អធិបតេយ្យភាពជាតិត្រូវបានរក្សាយ៉ាងរឹងមាំ; នយោបាយមានស្ថិរភាព; ប្រជាជនមានជីវភាពប្រកបដោយក្ដីសុខសាន្តនិងសុភ មង្គល។
ទាញយកគ្រប់ឱកាសទាំងអស់ដើម្បីជំរុញដំណើរការស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញ
ដោយឈរលើស្មារតីនៃការប្រតិបត្តិក្នុងឆ្នាំ២០២២ គឺ “សាមគ្គីភាព វិន័យ ម្ចាស់ការសម្របខ្លួន សុវត្ថិភាព ប្រសិទ្ធភាព ស្ដារនិងអភិវឌ្ឍន៍” នោះ រដ្ឋាភិបាលបាន បញ្ជាឲ្យក្រសួង ស្ថាប័ន ខេត្តក្រុងគ្រប់ជាន់ថ្នាក់ បន្តផ្លាស់ប្ដូរថ្មី សម្របខ្លួនដោយម្ចាស់ ការ ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពជាងទៀត។ ក្នុងនោះ ផ្ដោតសំខាន់ លើការដាក់ពង្រាយអនុវត្តន៍ដោយព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងកម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឡើងវិញ ដោយចាត់ទុកនេះជាភារកិច្ចដ៏សំខាន់ ចាំបាច់បន្ទាន់តាំងពីដើមឆ្នាំ២០២២ ភ្លាមមក។ ប្រព័ន្ធទាំងមូលដាក់ពង្រាយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទ បញ្ញត្តិស្ដីពីការ សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់ប៉ែន គ្រប់គ្រងជម្ងឺកូវីដ-១៩ឲ្យមានប្រសិទ្ធ ភាព បង្កភាពងាយស្រួលជាអតិបរមាដល់ការធ្វើចរាចរណ៍ទំនិញនិងពលករដើម្បីវិលត្រឡប់មកធ្វើផលិតកម្មឡើងវិញ; ពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងឲ្យកាន់តែលឿនជាងទៀត; ជំរុញការផ្ទេប្រគល់បច្ចេកវិទ្យា ស្រាវជ្រាវ ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលនៅក្នុង ស្រុក។
រដ្ឋាភិបាលបានសង្កត់ធ្ងន់លើការអនុវត្តន៍កិច្ចការស្នូលទាំង៣នោះគឺ៖ ស្ដារឡើង វិញ ជំរុញការធ្វើផលិតកម្ម អាជីវកម្ម; ជំរុញខ្លាំងការនាំចេញ; ពន្លឿនដំណើរការបើក ការចំណាយទុនសាធារណៈនិងកៀងគរប្រភពធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ក្នុងគ្រប់ករណីទាំង អស់ ជានិច្ចកាលជ្រួតជ្រាបស្មារតីរក្សាឲ្យបានរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រង អតិផរណា លើកកំពស់លក្ខណៈខ្លួនទីពឹងខ្លួន ភាពធន់ និងសមត្ថភាពបន្សាំនៃខឿន សេដ្ឋកិច្ច។ ជាងនេះទៅទៀត ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញឲ្យ កាន់តែជាក់ស្ដែង មានប្រសិទ្ធភាព; អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក សេដ្ឋកិច្ច ឌីជីថលនិងគំរូអជីវកម្មថ្មីៗ ដោយផ្អែកលើការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា ឌីជីថលផងដែរ។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅឯសន្និសីទរវាងរដ្ឋាភិបាលជាមួយបណ្ដាខេត្ត ក្រុងអំពីការដាក់ពង្រាយអនុវត្តន៍ភារកិច្ចឆ្នាំ២០២២។ (រូបថត៖ VOV) |
“រដ្ឋាភិបាលនឹងធ្វើអស់ពីសមត្ថភាពរបស់ខ្លួន។ បណ្ដាក្រសសួង ស្ថាប័នក៏ត្រូវមានភាព ម្ចាស់ការផងដែរ ជាពិសេសគឺរដ្ឋមន្រ្តី។ យើងរួមគ្នាធ្វើ ត្រូវតែខិតខំព្យាយាមធ្វើ ដាក់ ផលប្រយោជន៍រួមនៅចម្បងបង្អស់។ កាន់តែពិបាកស្មុគស្មាញ យើងកាន់តែសាមគ្គី រួបរួមគ្នា។ កាន់តែពិបាក ត្រូវកៀងគរបញ្ញាសមូហភាពកាន់តែច្រើន ត្រូវស្រុះចិត្តគំនិត ទើបធ្វើបាន”។
ការស្រុះចិត្តគំនិតនៃប្រព័ន្ធទាំងមូល
ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឡើងវិញ។ នេះក៏គោលដៅដែលបណ្ដាក្រសួង ស្ថាប័ន និងខេត្តក្រុងរួមគ្នាឆ្ពោះទៅរក ផងដែរ។ ថ្លែងនៅសន្និសីទដាក់ពង្រាយអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២២នៃទីក្រុងហូជីមិញកាលពីថ្ងៃទី៨ ខែមករា កន្លងទៅ លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងបានបញ្ជាក់ថា៖
“ប្រធានបទរបស់ទីក្រុងនោះ គឺការសម្របខ្លួននឹងជម្ងឺរាតត្បាតដោយយន្តការ គោលនយោបាយដើម្បីកៀងគរមនុស្សគ្រប់គ្នាចូលរួម អនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពបំផុត។ ឆ្នាំនេះ យើងខ្ញុំនឹងបន្តលើកកំពស់គុណភាពនៃរដ្ឋអំណាចនគរ។ ទីក្រុងក៏ នឹងកែលម្អបរិយាកាសវិនិយោគ រួមដំណើរជាមួយអាជីវកម្មដើម្បីជំនះលើការលំបាក ផងដែរ”។
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien។ (រូបថត៖ VNexpress) |
“យើងខ្ញុំនឹងជំរុញខ្លាំងនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការរៀបចំរចនា សម្ព័ន្ធផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មឡើងវិញ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តភាព ជាពិសេសគឺសមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដោយផ្សាភ្ជាប់នឹងជំរុញការផ្លាស់ប្ដូរឌីជីថល។ ទន្ទឹមនឹងនោះ ម្ចាស់ការ សម្របសម្រួលជាមួយបណ្ដាក្រសួង ស្ថាប័ន ខេត្តក្រុង អនុវត្តន៍ដំណោះស្រាយដោយ ព្រមៗគ្នាដើម្បីកាត់បន្ថយការចំណាយលើសេវាភស្តុភាកម្ម ជួយសម្រួលដល់ពាណិជ្ជ កម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងផងដែរ”។
ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រែងសម្រេចបានកំណើន GDP ក្នុងចន្លោះពី ៦ដល់៦,៥% GDP ជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន៣.៩០០ ដុល្លាអាមេរិក។ ជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការបញ្ជាដឹកនាំនិងប្រតិបត្តិរបស់រដ្ឋា ភិបាលក៏ដូចជាការស្រុះចិត្តគំនិតរបស់ក្រសួង ស្ថាប័ន ខេត្តក្រុងទាំងអស់ វៀតណាម នឹងស្ដារហើយអភិវឌ្ឍន៍ឡើងវិញក្នុងពេលឆាប់ៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


