សម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនិងជាបន្ទាន់ នៃការអនុវត្តបានទាន់ពេលវេលា និងធ្វើស្ថាប័ននូវសេចក្តីសម្រេចចិត្តរបស់បក្សនៅសន្និសីទគណៈកម្មាធិការមជ្ឈិមលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ខ្លឹមសារសំខាន់ៗដែលបានពិចារណា និងសម្រេចនៅក្នុងសម័យប្រជុំបានបង្កើតលក្ខខណ្ឌ និងបុព្វបទ ដើម្បីនាំប្រទេសជាតិឈានទៅរកយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។
សម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ quochoi.vn |
ធានាឲ្យភ្នាក់ងារនានា ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងសុពលភាព
នៅក្នុងសម័យប្រជុំនេះ សេចក្តីព្រាងច្បាប់ចំនួន ៤ នឹងត្រូវបានពិចារណា និងអនុម័ត រួមមាន៖ ច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (វិសោធនកម្ម); ច្បាប់ស្តីពីការរៀបចំរដ្ឋបាលមូលដ្ឋាន (វិសោធនកម្ម); ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការរៀបចំរដ្ឋសភា; ច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់ (វិសោធនកម្ម)។ ការធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ទាំងនេះ សំដៅបង្កើតច្រករបៀងច្បាប់សម្រាប់ធ្វើវិសោធនកម្ម និងបង្រួមក្បាលម៉ាស៊ីនរដ្ឋសភា រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដោយធានាថា ភ្នាក់ងារទាំងនេះដំណើរការប្រកបដោយប្រសិទ្ធភាព សុពលភាព និងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនោះ រដ្ឋសភាក៏បានពិចារណា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន ០៥ ដើម្បីអនុវត្តការរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាល សម្រាប់រដ្ឋសភានីតិកាលទី១៥។
នៅក្នុងសេចក្តីព្រាងច្បាប់លើកនេះ ច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីការរៀបចំរដ្ឋបាលមូលដ្ឋាន (ធ្វើវិសោធនកម្ម) បានបង្ហាញពីស្មារតីជំរុញវិមជ្ឈការ និងសហវិមជ្ឈការទៅឱ្យរដ្ឋាភិបាលនិងមូលដ្ឋាន។ នេះក៏ជាតម្រូវការបន្ទាន់មួយដែលត្រូវបានលើកឡើងជាញឹកញាប់ក្នុងពេលថ្មីៗនេះ។ លោក Nguyen Truong Giang អគ្គលេខាធិការរង អនុប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភា បានឲ្យដឹងថា៖ “ក្នុងស្មារតីផ្លាស់ប្តូរថ្មីការងារនិតិបញ្ញត្តិ ជាមួយស្មារតីទទួលខុសត្រូវច្បាស់លាស់ក្នុងដំណាក់កាលនីមួយៗនៃការសម្រេចចិត្តលើគោលនយោបាយ ច្បាប់ស្តីពីការរៀបចំរដ្ឋាភិបាល (វិសោធនកម្ម) និងច្បាប់ស្តីពីការរៀបចំរដ្ឋបាលមូលដ្ឋាន (វិសោធនកម្ម) បានកំណត់យ៉ាងច្បាស់និងតម្លាភាពក្នុងការងារវិមជ្ឈការនិងសហវិមជ្ឈការ ជាពិសេស៖ លក្ខខណ្ឌសម្រាប់វិមជ្ឈការ និងសហវិមជ្ឈការ ទំនួលខុសត្រូវរបស់ស្ថាប័ននីមួយៗ របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្ដី និងប្រមុខផ្នែក។ លក្ខខណ្ឌស្តីពីវិមជ្ឈការ និងសហវិមជ្ឈការ ក៏ត្រូវបានចែងយ៉ាងច្បាស់នៅក្នុងច្បាប់ផងដែរ”។
ទន្ទឹមនឹងនេះ ការពិចារណានិងអនុម័តច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់ (វិសោធនកម្ម) នៅក្នុងសម័យប្រជុំវិសាមញ្ញនេះ ក៏មានសារសំខាន់ផងដែរ។ នេះគឺជាមូលដ្ឋានគ្រឹះ បង្កើតច្រករបៀងច្បាប់សម្រាប់ការសាងសង់ និងការអនុវត្តប្រព័ន្ធឯកសារច្បាប់ បំពេញតម្រូវការដោះស្រាយបណ្តាឧបសគ្គរបស់ស្ថាប័ន។ លោក Nguyen Truong Giang បានឲ្យដឹងថា៖ “ត្រូវអះអាងថា ធ្វើវិសោធនកម្មច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់ គឺជាការរៀបចំស្ថាប័នសតិអារម្មនណ៍នៃការច្នៃប្រឌិតក្នុងការងារកសាងច្បាប់។ ច្បាប់បានធ្វើសាមញ្ញបនីយកម្មប្រព័ន្ធឯកសារច្បាប់។ ដោយផ្អែកលើស្មារតីនៃការផ្លាស់ប្តូរថ្មីក្នុងដំណើរការចេញផ្សាយឯកសារច្បាប់ ចំនួនមាត្រាត្រូវបានកាត់បន្ថយមកត្រឹម ៥៨% បើធៀបទៅនឹងច្បាប់បច្ចុប្បន្ន។ ខ្ញុំសង្ឃឹមថា ក្នុងសម័យប្រជុំវិសាមញ្ញនេះ ដោយផ្អែកលើតថភាពនៃការចូលរួមក្នុងដំណើរការបង្កើតច្បាប់នាពេលកន្លងមក តំណាងរដ្ឋសភា និងស្ថាប័នចំណុះរដ្ឋសភានឹងចូលរួមផ្តល់មតិជាច្រើន ដើម្បីឲ្យស្ថាប័នមានសមត្ថកិច្ចអាចទទួលយក និងដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីយើងអាចមានច្បាប់ស្តីពីការចេញផ្សាយ ដោយមានប្រព័ន្ធច្បាប់ដែលអាចឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសក៏ដូចជាបម្រើគោលដៅរួមរបស់ជាតិ”។
ដោះសោរាល់ប្រភពធនធាន
បញ្ហាទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំ ២០២៥ ក៏ត្រូវបានពិចារណា និងសម្រេចនៅក្នុងសម័យប្រជុំវិសាមញ្ញនេះ។ រួមមាន៖ គម្រោងបំពេញបន្ថែមលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២៥ ដែលមានទិសដៅកំណើនពី ៨% ឡើងទៅ; គោលការណ៍វិនិយោគលើគម្រោងផ្លូវដែក Lao Cai - Hanoi - Hai Phong; យន្តការ និងគោលនយោបាយពិសេស ដើម្បីអភិវឌ្ឍន៍បណ្តាញផ្លូវដែកក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដល់ឆ្នាំ២០៣៥; សេចក្តីសម្រេចចិត្តស្តីពីការសាកល្បងគោលនយោបាយមួយចំនួន ដើម្បីលុបបំបាត់ឧបសគ្គក្នុងសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; គោលនយោបាយ និងយន្តការជាក់លាក់សម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅខេត្ត Ninh Thuan... និងខ្លឹមសារមួយចំនួនទៀត។ លោក Nguyen Truong Giang អគ្គលេខាធិការរង អនុប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភា បានឲ្យដឹងថា៖ “ក្នុងសម័យប្រជុំនេះ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភានូវគម្រោងមួយស្តីពីទិសដៅកំណើនសេដ្ឋកិច្ចចាប់ពី ៨% ឡើងទៅ។ គម្រោងនេះបានកំណត់នូវដំណោះស្រាយជាច្រើន ចាប់ពីស្ថាប័នគោលនយោបាយ បញ្ហាវិនិយោគសាធារណៈ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធនធានមនុស្ស។ល។ ខ្លឹមសារទាំងនេះសុទ្ធតែបម្រើដល់គោលដៅនៃកំណើនសេដ្ឋកិច្ច។ ជាឧទាហរណ៍ សម្រាប់គម្រោងអភិវឌ្ឍន៍រោងចក្រថាមពលនុយក្លេអ៊ែរ Ninh Thuan ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងផលិតកម្ម ភារកិច្ចមួយគឺយើងត្រូវមានថាមពលគ្រប់គ្រាន់។ ដើម្បីពន្លឿនការសាងសង់និងអភិវឌ្ឍថាមពលនុយក្លេអ៊ែរនោះ យន្តការនិងគោលនយោបាយសមស្របគឺចាំបាច់បំផុត។ លើសពីនេះ បញ្ហាចរាចរណ៍ក្នុងទីក្រុងទាំងពីរដែលជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចរបស់ប្រទេសក៏ជាបញ្ហារាំងស្ទះផងដែរ។ ដំបូងឡើយ យើងត្រូវពន្លឿនការអភិវឌ្ឍប្រព័ន្ធផ្លូវដែកក្នុងទីក្រុង និងការដឹកជញ្ជូនសាធារណៈនៅទីក្រុងទាំងពីរនេះ។ ដូច្នេះ ចាំបាច់ត្រូវមានយន្តការ និងគោលនយោបាយស្តីពីហិរញ្ញវត្ថុ ការវិនិយោគសាធារណៈជាដើម”។
សម័យប្រជុំវិសាមញ្ញលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ត្រូវបានរំពឹងថា នឹងដោះស្រាយបញ្ហាជាក់ស្តែងរបស់ប្រទេសជាតិ និងដោះស្រាយសេចក្តីប្រាថ្នារបស់ប្រជាជន តាមនោះ បង្កើតលក្ខខណ្ឌនិងបុព្វបទដើម្បីនាំប្រទេសជាតិឆ្ពោះទៅយុគសម័យថ្មី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
