ពិធីគោរពទង់ជាតិបិទសម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤។ (រូបថត៖ VNA) |
ជោគជ័យនៃសម័យប្រជុំចូលរួមចំណែកដ៏សំខាន់ដល់ជោគជ័យនៃអាណត្តិទាំងមូល
ប្រព្រឹត្តទៅក្នុងរយៈពេល១២ថ្ងៃ (២៤ មីនា - ៨ មេសា) សម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ បានវាយតម្លៃ ក្រឡែកមើលឡើងវិញនូវសមិទ្ធផល លទ្ធផល ដែលសម្រេចបាន ក៏ដូចជាកំហិត បញ្ហានៅសេសសល់ លើវិស័យនីតិបញ្ញត្តិ នីតិប្រតិ បត្តិ យុត្តិធម៌ និងការងារផ្សេងៗទៀតរបស់បណ្ដាស្ថាប័នក្នុងក្បាលម៉ាស៊ីនរដ្ឋ ផងដែរ។ ពីនោះ ដកបទពិសោធន៍ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបន្តផ្លាស់ប្ដូរថ្មិ លើក កំពស់សុពលភាព ប្រសិទ្ធភាពប្រតិបត្តិការនាពេលខាងមុខ ហើយបង្កើតឋានៈនិង កម្លាំងដើម្បីនាំប្រទេសជាតិជឿជាក់លើខ្លួនឯងឈានចូលដំណាក់កាលអភិវឌ្ឍថ្មី។
ក្រៅពីការពិចារណា ពិភាក្សាអំពីរបាយការណ៍បូកសរុបអាណត្តិទាំងអស់ របស់ បណ្ដាស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិនិងយត្តិធម៌នោះ សម័យប្រជុំលើកនេះ ក៏មាន លក្ខណៈជាស្ពានតភ្ជាប់ ដែលចូលរួមចំណែកដល់ការផ្ទេរប្រគល់បេសកកម្មរបស់ ស្ថាប័ននានាក្នុងក្បាលម៉ាស៊ីនរដ្ឋទៀតផង។ នៅសម័យប្រជុំនេះ រដ្ឋសភាបានសុក្រិត មុខតំណែងថ្នាក់ដឹកនាំចំនួន២៥មុខ ក្នុងនោះមានប្រធានរដ្ឋសភា ប្រធានរដ្ឋនិងនាយក រដ្ឋមន្រ្តី។ ប្រការនេះបានធានាលក្ខណៈមរតក ហើយជាជំហានអន្តរកាលដ៏សំខាន់ ដើម្បីឲ្យស្ថាប័នរដ្ឋអនុវត្តន៍បានយ៉ាងល្អនូវភារកិច្ចនិងអំណាចរបស់ខ្លួនរហូតដល់ចប់ អាណត្តិ តាមការកំណត់នៃច្បាប់។ ព្រះតេជគុណ Thich Bao Nghiem សមាជិកសភា នៃទីក្រុងហាណូយ បានពុទ្ធដីការថា៖ “តាមរយៈការថ្លែង និងការស្បថរបស់បណ្ដាថ្នាក់ដឹកនាំនៅចំពោះមុខរដ្ឋសភានិង ម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស យើងខ្ញុំសង្ឃឹមថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រទេស ជាតិនឹងកាន់តែផ្លាស់ប្ដូរថ្មី រីកចម្រើនថែមទៀត ហើយជំនះពុះពារលើគ្រប់ការលំបាក ដូចអ្វីៗដែលយើងបាននិងកំពុងធ្វើបាន”។
បិទអាណត្តិប្រកបដោយជោគជ័យ
ថ្លែងមតិបើកសម័យប្រជុំលើកទី១១ កាលពីថ្ងៃទី២៣ មីនា លោកស្រី Nguyen Thi Kim Ngan ដែលពេលនោះគឺប្រធានរដ្ឋសភាវៀតណាម បានបញ្ជាក់ថា រហូត មកទល់ពេលនេះ យើងមានសិទ្ធិមោទនភាពចំពោះរាល់សមិទ្ធផលដែលយើងសម្រេច បានក្នុងអាណត្តិទាំងមូល។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញថ្លែងនៅពិធីបិទ។ (រូបថត៖ VNA) |
សម័យប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ បានបិទបញ្ចប់អាណត្តិរដ្ឋសភា នីតិកាលទី១៤។ រាល់សញ្ញាសម្គាល់ក្នុងការផ្លាស់ប្ដូរថ្មី ក្នុងគោលនយោបាយសំខាន់ៗ ស្ដីពីការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាក្នុងការងារសុក្រិតមុខតំណែងថ្នាក់ដឹកនាំស្នូល ក្នុងអាណត្តិរដ្ឋសភា ២០១៦-២០២១ នោះ គឺជាកម្លាំងចលករដើម្បីរដ្ឋសភានីតិកាល ក្រោយ បន្តមរតកតួនាទីជាស្ថាប័នអំណាចរដ្ឋកំពូល ដែលតំណាងឲ្យឆន្ទៈ បំណងប្រាថ្នា របស់ម្ចាស់ឆ្នោតនិងប្រជាជនទូទាំងប្រទេស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


