នេះជាលើកដំបូងហើយដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ |
លើកកំពស់ការកសាងជំនឿទុកចិត្តនិងកិច្ចសន្ទនា
ក្រុមប្រឹក្សាសន្តិសុខជាស្ថាប័នស្នូលរបស់អ.ស.ប ដោយមានតួនាទីគន្លឹះក្នុងការ ទប់ស្កាត់សង្គ្រាមនិងជម្លោះ រក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ហេតុដូច្នេះ មូលបទ នៃកិច្ចប្រជុំពិភាក្សាដែលវៀតណាមជ្រើសរើស បានច្បាមជាប់នឹងភារកិច្ច មុខងារដ៏ សំខាន់បំផុតនៃស្ថាប័ននេះ។ ក្នុងបរិបទដែលសន្តិភាព ស្ថិរភាពជាទំនោរធំ ប៉ុន្តែ ជម្លោះនិងការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង នៅតែប្រព្រឹត្តទៅនៅកន្លែងមួយចំនួន ដូច្នេះហើយមូលបទនៃកិច្ចប្រជុំពិភាក្សានេះបានទាក់ទាញការយកចិត្តទុកដាក់ខ្ពស់ពីសហគមន៍ អន្តរជាតិ។
ចាប់តាំងពីពេលកសាងមូលបទអាទិភាពសម្រាប់អាណត្តិសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បដំណាក់កាល២០២០-២០២១ វៀតណាមបានកំណត់ ការជំរុញតួនាទីរបស់បណ្ដាអង្គការតំបន់ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សា សន្តិសុខនិយាយដោយឡែកនិងអ.ស.បនិយាយរួម។ នេះក៏ជាការមរតកនិងការស្នង បន្តរាល់សមិទ្ធផលនៃឆ្នាំ២០២០ដែលវៀតណាមកាន់តំណែងជាប្រធានអាស៊ាន និង គំនិតផ្ដួចផ្ដើមរបស់វៀតណាមក្នុងខែមករាឆ្នាំ២០២០ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខលើកទី១ ដោយការរៀបចំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខក្រោម មូលបទ “កិច្ចសហប្រតិបត្តិការរវាងអ.ស.បនិងអាស៊ាន”។
ជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ របស់ អង្គការសហប្រជាជាតិ និងរបស់អាស៊ាន ជាមួយនឹងបទពិសោធន៍របស់ប្រទេស ស្នេហាសន្តិភាពមួយ ដែលយល់ដឹងច្បាស់ពីតម្លៃនៃសន្តិភាព និងរាល់ការបាត់បង់ ការ ឈឺចាប់បង្កឡើងដោយសង្គ្រាមនិងជម្លោះនោះ វៀតណាមមានបំណងថាបណ្ដាអង្គ ការតំបន់នឹងពង្រីកថែមទៀតនូវតួនាទីរបស់ខ្លួន ចែករំលែកការទទួលខុសត្រូវជាមួយ អ.ស.បក្នុងការទប់ស្កាត់និងដោះស្រាយជម្លោះនៅក្នុងតំបន់ ដើម្បីស្ថិរភាពនិងវិបុល ភាពរបស់តំបន់និងពិភពលោក។
បង្កើនតួនាទីរបស់អាស៊ាន
កិច្ចប្រជុំពិភាក្សាជាន់ខ្ពស់តាមប្រព័ន្ធវីដេអូក្រោមមូលបទ “តួនាទីរបស់បណ្ដាអង្គ ការតំបន់ក្នុងការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ចសន្ទនាក្នុងការទប់ស្កាត់ជម្លោះ” ជាមូលបទមួយក្នុងចំណោមមូលបទជាអាទិភាពពិសេសរបស់វៀតណាម ក្នុងបរិបទ ដែលវៀតណាមទើបនឹងបានសម្រេចភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២០។ ក្នុង ទសវត្សរិ៍កន្លងទៅ អាស៊ានពិតជាបានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់ប្រទេសនានា ក្នុងតំបន់ហើយនាំតំបន់អាស៊ីអាគ្នេយ៍ដែលធ្លាប់តែជាតំបន់មួយដោយមានជម្លោះជាច្រើនក្លាយទៅជាតំបន់ប្រកបដោយសន្តិភាពនិងវិបុលភាពនាសព្វថ្ងៃ។ អាស៊ាននៅតែកំពុង ពង្រីកតួនាទីដ៏សំខាន់នោះក្នុងការបង្កើតឡើងយន្តការ វេទិកា សំដៅលើកកំពស់ជំនឿ ទុកចិត្តរវាងប្រទេសជាសមាជិកទាំងអស់ ក៏ដូចជារវាងប្រទេសជាសមាជិកជាមួយ ប្រទេសដៃគូនៅក្នុងនិងក្រៅតំបន់ផងដែរ។
ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមមានគោលបំណងចង់ឲ្យអាស៊ានមាន សម្លេង ឋានៈនិងតួនាទីរឹតតែធំធេង ក្នុងបញ្ហានានាពាក់ព័ន្ធដោយផ្ទាល់ដល់តំបន់ ក៏ដូចជាបង្កើនវត្តមានរបស់អាស៊ានក្នុងនាមជាអង្គការតំបន់មួយនៅអ.ស.បផងដែរ។ តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមនឹងចូលរួមចំណែកដល់ការទាក់ទាញការយកចិត្ត ទុកដាក់របស់សហគមន៍អន្តរជាតិ របស់អ.ស.បចំពោះកិច្ចសហប្រតិបត្តិការជាមួយ អាស៊ាន; លើកកំពស់តួនាទីរបស់អាស៊ាននៅវេទិកា អង្គការអន្តរជាតិនាពេលខាង មុខ។ កិច្ចប្រជុំក៏ជាឱកាសដើម្បីឲ្យថ្នាក់ដឹកនាំអ.ស.ប ថ្នាក់ដឹកនាំអង្គការតំបន់ដូចជា អាស៊ាន សហភាពអឺរ៉ុប សហភាពអាហ្វ្រិក ក៏ដូចជាថ្នាក់ដឹកនាំប្រទេសជាសមាជិកនៃ ក្រុមប្រឹក្សាសន្តិសុខ ពិភាក្សាគ្នាដើម្បីបញ្ជាក់ពីតួនាទីដ៏សំខាន់របស់បណ្ដាអង្គការតំបន់ ចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាលំបាក និងបញ្ហាប្រឈមនៅតំបន់ រៀងៗខ្លួនផងដែរ។
ជាងនេះទៅទៀត ការដែលប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំពិភាក្សាខាងលើ គឺជាការគូសបញ្ជាក់នៅកម្រិតខ្ពស់ បំផុតអំពីគោលជំហរ គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពិពិធកម្ម ពហុភាគីនិយម ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម ក្នុងដំណាក់កាលអភិវឌ្ឍថ្មីរបស់ប្រទេសជាតិផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

