ថ្នាក់ដឹកនាំខេត្ត Ba Ria - Vung Tau បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន DP World គ្រុប (រូបថត៖ VOV)

អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើតក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការដើម្បីពិភាក្សាលម្អិតអំពីការគាំទ្ររបស់ DP World ដល់ខេត្ត Ba Ria - Vung Tau ក្នុងការអភិវឌ្ឍន៍គម្រោង "ស្រាវជ្រាវតំបន់ពាណិជ្ជកម្មសេរីដែលទាក់ទងជាមួយកំពង់ផែសមុទ្រនៅតំបន់ Cai Mep Ha"។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មិនត្រឹមតែផ្តួចផ្តើមទំនាក់ទំនងសហប្រតិបត្តិការរវាង Ba Ria - Vung Tau និង DP World ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងអេមីរ៉ាតអារ៉ាប់រួម (UAE) កាន់តែស៊ីជម្រៅថែមទៀត។ តំបន់ពាណិជ្ជកម្មសេរីដែលជាប់ពាក់ព័ន្ធជាមួយកំពង់ផែសមុទ្រនៅតំបន់ Cai Mep Ha ខេត្ត Ba Ria - Vung Tau ត្រូវបានរំពឹងថានឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ទាញយកអត្ថប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីអភិវឌ្ឍឧស្សាហកម្មដឹកជញ្ជូន កំពង់ផែសមុទ្រ និងពាណិជ្ជកម្មអន្តរជាតិ៕