គម្រោងផ្លូវដែកល្បឿនលឿនហាណូយ-ក្វាងនិញ មានល្បឿនរចនាអតិបរមារហូតដល់ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងហាណូយនិងក្វាងនិញ មកត្រឹមប្រហែល ២៣ នាទី។ នេះជាគម្រោងផ្លូវដែកល្បឿនលឿនអន្តរតំបន់ដំបូងគេដែលត្រូវបានអនុវត្តនៅក្នុងប្រទេសវៀត ណាម គម្រោងនេះនឹងត្រូវបញ្ចប់ និងដាក់ឱ្យដំណើរការពាណិជ្ជកម្មនៅឆ្នាំ ២០២៨។
តំណាងអ្នកវិនិយោគ លោក ង្វៀន វៀត ក្វាង អនុប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Vingroup បានចែករំលែកថា៖ "ជាមួយនឹងល្បឿនធ្វើដំណើរដ៏ល្អឥតខ្ចោះ គម្រោងនេះនឹងបើកអ័ក្សតភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងរដ្ឋធានី និងមជ្ឈមណ្ឌលឧស្សាហកម្ម ភស្តុភារកម្ម និងទេសចរណ៍នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងជើង ដោយរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងចលនាកម្លាំងពលកម្មដែលមានគុណភាពខ្ពស់ ហើយក្នុងពេលជាមួយគ្នានេះ បង្កើតលក្ខខណ្ឌសម្រាប់តំបន់នានាក្នុងការអភិវឌ្ឍន៍”។
នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង រួមជាមួយថ្នាក់ដឹកនាំបច្ចុប្បន្ន និងអតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ បានធ្វើពិធី ចុចប៊ូតុងដើម្បីបើកដំណើរការជាផ្លូវការនូវគម្រោងផ្លូវដែកល្បឿនលឿនហាណូយ - ក្វាងនិញ៕
