ការពិភាក្សានេះបានធ្វើឡើងមុនកិច្ចប្រជុំដ៏សំខាន់មួយរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) នៅពាក់កណ្តាលខែនេះ។ ដោយចែករំលែកនៅលើបណ្តាញសង្គម លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវឱ្យភាគីទាំងពីរបន្តអនុវត្តន៍ភាពអត់ធ្មត់ អនុវត្តន៍វិធានការកាត់បន្ថយភាពតានតឹង និងធ្វើការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពនិងទូលំទូលាយ។ លោក អាន់វ៉ា បានបង្ហាញជំនឿជាក់ថា ស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីរបស់អាស៊ាន នឹងធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការដោះស្រាយរាល់ការខ្វែងគំនិតគ្នា។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ជាថ្មីម្តងទៀតអំពីការសន្យារបស់ថៃ ចំពោះដំណោះស្រាយសន្តិភាព តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ហើយបានប្តេជ្ញាការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ពិភាក្សាតាមអ៊ីនធឺណិត ជាមួយនាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra និងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ រូបថត៖ Facebook របស់លោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម |
ជាមួយគ្នានេះ នាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃថៃ បានបញ្ជាក់ថា ប្រទេសនេះកំពុងធ្វើសមយុទ្ធជម្លៀសប្រជាជននៅតាមខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា ដើម្បីត្រៀមខ្លួនទប់ទល់នឹងគ្រាអាសន្ន ដោយសង្កត់ធ្ងន់ថា នេះគឺជានីតិវិធីទម្លាប់ក្នុងបរិបទនៃអស្ថិរភាព ដោយធានាថាការជម្លៀសអាចប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័សនៅពេលចាំបាច់៕

