នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិម លោក ត្រឹន កឹមទូ នៅកម្ពុជា ដែលដំណើរទស្សនកិច្ចនេះបង្កប់ដោយអត្ថន័យនយោបាយនិងវប្បធម៌យ៉ាងជ្រាលជ្រៅជាច្រើន។ ប្រជាជនកម្ពុជាកំពុងរៀបចំអបអរសាទរចូលឆ្នាំថ្មីប្រពៃណី។ លើសពីនេះ ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅបន្ទាប់ពីវៀតណាមបានរៀបចំប្រកបដោយជោគជ័យ មហាសន្និបាតតំណាងតូទាំងប្រទេសលើកទី ១៤ ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ដោយបានសុក្រិតក្បាលម៉ាស៊ីនដឹកនាំ និងអនុវត្តទិសដៅយុទ្ធសាស្ត្រថ្មីៗ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សមាជិកប្រចាំការគណៈលេខាធិការមជ្ឈិម លោក ត្រឹន កឹម ទូ បានផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាលើទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងដែលបានសម្រេច។ សំខាន់បំផុតគឺផ្តោតលើការពង្រឹងទំនាក់ទំនងឲ្យកាន់តែមានខ្លឹមសារ និងភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន៕
