នៅក្នុងជំនួបនោះ អ្នកសារព័ត៌មានជើងចាស់ ដែលធ្លាប់រួមចំណែកសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍរលកវិទ្យុបានចែករំលែកអំពីប្រពៃណីវីរភាព និងបេសកកម្មដ៏ថ្លៃថ្នូរបស់អ្នកនិពន្ធ (រូបថត៖ VOV)

នេះជាឱកាសដើម្បីពិនិត្យមើលដំណើរដ៏រុងរឿង តបស្នង់សងគុណការរួមវិភាគទានរបស់អ្នកសារព័ត៌មានវិទ្យុសំឡេងវៀតណាមច្រើនជំនាន់ និងអះអាងពីការប្តេជ្ញាចិត្តក្នុងការបោះជំហានយ៉ាងរឹងមាំលើមាគ៌ា អភិវឌ្ឍន៍ សារព័ត៌មានរបស់ប្រទេសក្រោមការដឹកនាំរបស់បក្ស។

អញ្ជើញថ្លែងមតិក្នុងពិធី សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអគ្គនាយកនៃវិទ្យុសំឡេងវៀតណាម លោក Do Tien Sy បានអះអាងថា កាលនៅរស់ លោកប្រធានហូជីមិញបានអញ្ជើញទៅទស្សនាវិទ្យុសំឡេង វៀតណាមចំនួន ៦ ដង និងបានណែនាំដល់បុគ្គលិក អ្នកសារព័ត៌មាន អ្នកបោះពុម្ពផ្សាយនិងអ្នកបច្ចេកទេសរបស់វិទ្យុសំឡេងវៀតណាម ជំនះការលំបាក ដើម្បី “រក្សាសំឡេងបក្សនិងរដ្ឋាភិបាលគ្រប់ស្ថានភាព”។

សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អគ្គនាយកវិទ្យសំឡេងវៀតណាម លោក Do Tien Sy បានសង្កត់ធ្ងន់ថា៖ ចូលដល់យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ សំឡេងវៀត ណាមកំពុងប្រែក្លាយយ៉ាងខ្លាំងក្លា ដើម្បីលើកកំពស់សមត្ថភាពទំនាក់ទំនងពហុវេទិកានិងពហុព័ត៌មាន ដែលក្នុងនោះ ការផ្លាស់ប្តូរឌីជីថលគឺជាតម្រូវការសំខាន់។ វិទ្យុសំឡេងវៀតណាមបានកំណត់ទិសដៅយុទ្ធសាស្ត្រ គឺត្រូវអភិវឌ្ឍន៍មាតិកាដែលមានគុណភាពខ្ពស់ ស៊ីជម្រៅ និងមនុស្សធម៌; ពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីឱ្យមានផលិតផលសារព័ត៌មាន ដើម្បីបម្រើតម្រូវការថ្មីរបស់សាធារណជន និងបង្កើតក្រុមអ្នកសារព័ត៌មានដែលឆ្លើយតបយ៉ាងឆាប់រហ័សចំពោះបញ្ហាថ្មីៗ ពហុជំនាញច្រើន និងដឹងពីរបៀបធ្វើជាម្ចាស់លើបច្ចេកវិទ្យា"។

នៅក្នុងជំនួបនេះ អ្នកសារព័ត៌មានជើងចាស់ដែលបានរួមចំណែកយ៉ាងសំខាន់ជាច្រើន ក្នុងការអភិវឌ្ឍរលកវិទ្យុបានចែករំលែកអំពីប្រពៃណីដ៏រុងរឿង និងបេសកកម្មដ៏ថ្លៃថ្លារបស់អ្នកនិពន្ធ។ អ្នកសារព័ត៌មានវ័យក្មេងរបស់វិទ្យុសំឡេងវៀតណាមក៏បានចែករំលែកគំនិត និងអនុសាសន៍លើការអភិវឌ្ឍសកម្មភាពសារព័ត៌មានក្នុងសម័យកាលថ្មី៕