លោក Le Minh Ngan អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ថ្លែងក្នុងពិធីបំផុសសប្តាហ៍សមុទ្រ និងកោះវៀតណាម។ រូបថត៖ Thanh Hieu/VOV |
ថ្លែងនៅទីនេះ លោក Le Minh Ngan អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបរិស្ថានបានបញ្ជាក់ថា ប្រធានបទ ឆ្នាំនេះបានបង្ហាញសារអំពីការដាក់បច្ចេកវិទ្យានៅទីតាំងជួរមុខនៃអភិបាលកិច្ចមហាសមុទ្របែបទំនើប - ពីប្រព័ន្ធត្រួតពិនិត្យបរិស្ថានសមុទ្រដោយឧបករណ៍ចាប់សញ្ញា រហូតដល់ការអនុវត្តទិន្នន័យធំ ការធ្វើឌីជីថលភាវូបនីយកម្មនូវផែនការមេលំហសមុទ្រ ការគ្រប់គ្រងដែននេសាទ និងការព្យាករណ៍គ្រោះមហន្តរាយធម្មជាតិតាមឆ្នេរសមុទ្រ៖
យុវជនខេត្ត Quang Binh សម្អាតបរិស្ថាននៅឆ្នេរ។ រូបថត៖ Thanh Hieu/VOV |
“ប្រធានបទនៃសប្តាហ៍សមុទ្រនិងកោះវៀតណាម “បច្ចេកវិទ្យាបៃតងសម្រាប់មហាសមុទ្រប្រកបដោយនិរន្តរភាព” បង្ហាញពីក្តីសង្ឃឹមអំពីបដិវត្តន៍បៃតងនៅមហាសមុទ្រ។ យើងត្រូវរួមដៃគ្នាបង្កើតសេដ្ឋកិច្ចសមុទ្រថ្មី - ផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ - ពីការធ្វើអាជីវកម្ម ការចិញ្ចឹមវារីវប្បកម្ម រហូតដល់ការការពារប្រព័ន្ធអេកូឡូស៊ីដ៏ផុយស្រួយ និងមានតម្លៃនៅក្រោមមហាសមុទ្រ”៕


