រូបសំណាក Ba Chua Xu ភ្នំ Sam។ រូបថត៖ Công Mạo/TTXVN |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍ លោក Nguyen Minh Vu ប្រធានគណៈកម្មាធិការជាតិយូរណេស្កូវៀតណាម បានចាត់ទុកថា ការដែលពិធីបុណ្យ Ba Chua Xu ភ្នំ Sam ត្រូវបានអង្គការយូរណេស្កូលើកតម្កើង ជាសក្ខីភាពនៃវប្បធម៌ចម្រុះ យូរអង្វែង សម្បូរដោយអត្តសញ្ញាណវៀតណាម ហើយការទទួលស្គាល់នេះមានអត្ថន័យសំខាន់ រួមចំណែកជាវិជ្ជមានដល់ការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌទាំងកម្រិតជាតិនិងអន្តរជាតិ។ ក្នុងឋានៈជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមប្តេជ្ញាជានិច្ចកាលខិតខំប្រឹងប្រែងថែរក្សានិងលើកតម្កើងតម្លៃនៃបេតិកភណ្ឌនេះ ក៏ដូចជាបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ដើម្បីបន្តទៅជំនាន់ក្រោយ។
អនុរដ្ឋមន្ត្រីការបរទេសអចិន្ត្រៃយ៍ លោក Nguyen Minh Vu ប្រធានគណៈកម្មាធិការជាតិយូរណេស្កូវៀតណាម និងលេខាគណៈកម្មាធិការបក្សខេត្ត An Giang លោក Le Hong Quang បានប្តេជ្ញាជានិច្ចកាលខិតខំប្រឹងប្រែងថែរក្សានិងលើកតម្កើងតម្លៃនៃបេតិកភណ្ឌនេះ ។ រូបថត៖ VOV |
ពិធីបុណ្យ Ba Chua Xu ភ្នំ Sam គឺជាពិធីបុណ្យប្រពៃណីដែលត្រូវបានថែរក្សា និងអនុវត្តជាច្រើនជំនាន់នៅ Chau Doc ខេត្ត An Giang ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែផល្គុន តាមច័ន្ទគតិនៅទីសការៈបូជា Ba Chua Xu ភ្នំ Sam។ ក្នុងឆ្នាំ ២០១៤ ពិធីបុណ្យនេះ ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ៕


