អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់។ ដូច្នេះ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការបញ្ជូនយុវជនជំនាន់ក្រោយទៅសិក្សា ស្រាវជ្រាវ និងចូលទៅកាន់មជ្ឈមណ្ឌលចំណេះដឹង និងបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោក។ វៀតណាមក៏យកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងវិស័យដែលភាគីទាំងពីរអាចបំពេញបន្ថែមគ្នាទៅវិញទៅមកនិងអភិវឌ្ឍរួមគ្នា ជាពិសេសបញ្ញាសិប្បនិម្មិត ទិន្នន័យធំ ឧបករណ៍អេឡិចត្រូនិក និងស្វ័យប្រវត្តិកម្ម...។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ក្នុងទិសដៅនោះ ការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ត្រូវតែជាអាទិភាពចម្បង។ ដើម្បីឈានទៅមុខយ៉ាងឆាប់រហ័សនៅក្នុងសតវត្សរ៍ទី ២១ វៀតណាមត្រូវការមនុស្សជំនាន់ថ្មីដែលមានមូលដ្ឋានគ្រឹះវិទ្យាសាស្ត្ររឹងមាំ មានសមត្ថភាពធ្វើជាម្ចាស់លើបច្ចេកវិទ្យាទំនើប មានការគិតប្រកបដោយភាពច្នៃប្រឌិត និងមានភាពក្លាហានក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ វៀតណាមសង្ឃឹមថា នឹងមាននិស្សិត អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រវ័យក្មេងកាន់តែច្រើនឡើងៗ សិក្សានិងធ្វើការស្រាវជ្រាវនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវឈានមុខគេនៅក្នុងប្រទេសចិន រួមទាំងសាកលវិទ្យាល័យ Tsinghua ផងដែរ។ ខ្ញុំជឿជាក់ថា ការវិនិយោគលើមនុស្ស ការវិនិយោគលើការអប់រំ និងការវិនិយោគលើអ្នកវិទ្យាសាស្ត្រវ័យក្មេង គឺជាការវិនិយោគជាយុទ្ធសាស្ត្របំផុតសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ”៕