គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ៧ ឧសភា ដល់ម៉ោង ១៦:០០ ថ្ងៃទី ៨ ឧសភា វៀតណាមបានកត់ត្រាករណីកូវីដ-១៩ ថ្មីចំនួន ២.២៦៩ ករណី ដែលក្នុងនោះ ១ ករណីត្រូវបាននាំចូល និង ២.២៦៨ ករណីត្រូវបានកត់ត្រាឆ្លងក្នុងស្រុក ថយចុះ ១.០៧៧ ករណីបើធៀបនឹងថ្ងៃមុន នៅតាមខេត្តក្រុង ជំនួន ៥១។ នេះគឺជាចំនួនទាបបំផុតនៃករណីឆ្លងថ្មីក្នុងរយៈពេលជិត ៣០០ ថ្ងៃកន្លងទៅ។ ចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតមក វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ១០.៦៧៦.១៨៤ករណី។
ក្នុងអំឡុងពេលថ្ងៃនេះ មានអ្នកជំងឺ ២.០៦៦នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយ។ បច្ចុប្បន្ននេះ ចំនួនករណីជាសះស្បើយសរុបមានចំនួន ៩.៣២០.៥៩១ ករណី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
