កម្មវិធីសម្ដែងសិល្បៈត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំងថាំងឡុង។ រូបថត៖ Nam Nguyen/kinhtedothi.vn

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទើបនឹងចេញផែនការអំពីការរៀបចំ “មហោស្រព ថាំងឡុង-ហាណូយ ឆ្នាំ ២០២៥”។ តាមនោះ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ៩ ខែវិច្ឆិកានៅទីតាំងសំខាន់ៗជាច្រើនដូចជា៖ ផ្លូវដើរថ្មើជើងជុំវិញបឹង Hoan Kiem ព្រះបរមរាជវាំង ថាំងឡុង សារមន្ទីរហាណូយ កេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ផ្លូវដើរថ្មើជើងនៅកំពែងបុរាណ Son Tay និងឆ្នេរថ្មទន្លេក្រហម ដោយរំពឹងថានឹងមានអ្នកចូលរួមប្រហែល ១ម៉ឺននាក់។

ដោយមានប្រធានបទ "បេតិកភណ្ឌ - ការតភ្ជាប់ - សម័យកាល" មហោស្រពរួមមានសកម្មភាពវប្បធម៌ និងសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជា៖ មហោស្រពបេតិកភណ្ឌ; ពិព័រណ៍តភ្ជាប់បេតិកភណ្ឌ និងមហោស្រពរាំអាយ៉ងហាណូយ; មហោស្រពតន្ត្រីអន្តរជាតិទន្លេក្រហម; ពិធីបុណ្យអាវផាយទេសចរណ៍ហាណូយ; ការសម្ដែងសិល្បៈនៅកន្លែងវប្បធម៌ដ៏ល្បីល្បាញជាច្រើននៃរាជធានី។ ចំណុចលេចធ្លោមួយនៃមហោស្រពគឺការសម្ដែងរឿង “រាជធានីថាំងឡុង” ដោយប្រើបច្ចេកវិទ្យា 3D Mapping ដែលគ្រោងនឹងប្រារព្ធឡើងនៅទីលាន Doan Mon ។

មហោស្រព ថាំងឡុង - ហាណូយឆ្នាំ ២០២៥ ត្រូវបានរំពឹងថា នឹងបង្កើតការផ្លាស់ប្តូរវប្បធម៌ជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌រវាងទីក្រុងហាណូយជាមួយមូលដ្ឋាននិងប្រទេសនានា នាំបេតិកភ័ណ្ឌវប្បធម៌ចូលទៅក្នុងជីវភាពសហសម័យ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មវប្បធម៌របស់រដ្ឋធានី៕