ទង់ជាតិប៉ាឡេស្ទីននៅទីស្នាក់ការអង្គការសហប្រជាជាតិ។ រូបថត៖ Reuters |
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុង ហ្សឺណែវ លោក Ibrahim Khraishi មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្ហាញថា ប៉ាឡេស្ទីនជាផ្នែកមួយនៃសហគមន៍អន្តរជាតិដែលកំពុងសហប្រតិបត្តិការគ្នាក្នុងវិស័យសុខាភិបាល។ លោកបានសម្តែងក្តីសង្ឃឹមថា ប៉ាឡេស្ទីននឹងក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសុខភាពពិភពលោក និងអង្គការនានាក្រោមឱវាទអង្គការសហ ប្រជាជាតិក្នុងពេលឆាប់ៗនេះ។
ព្រឹត្តិការណ៍នេះបន្តកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាឡេស្ទីន សំដៅបង្កើនវត្តមាន របស់ខ្លួននៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត។ កាលពីឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិបានផ្តល់សិទ្ធិថ្មីមួយចំនួនដល់គណៈប្រតិភូប៉ាឡេស្ទីន ដូចជា៖ ចាប់ផ្តើមពីសម័យប្រជុំលើកទី ៧៩ នៃមហាសន្និបាតអង្គការសហប្រជា ជាតិ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ គណៈប្រតិភូនេះនឹងមានអាសនៈមួយក្នុងមហា សន្និបាត; អាចដាក់សំណើរ និងធ្វើវិសោធនកម្ម។ ទោះជាយ៉ាងណាក៏ដោយ មហាសន្និបាតនៅតែច្រានចោលនូវលទ្ធភាពដែលគណៈប្រតិភូប៉ាឡេស្ទីនអាចបោះឆ្នោត ឬក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខ។ ប៉ាឡេស្ទីនបច្ចុប្បន្នមានឋានៈជាអ្នកសង្កេត ការណ៍ផ្លូវការនៅអង្គការសុខភាពពិភពលោក៕

