ក្រុមការងារលេខ២៥ មកទស្សនាកោះ Truong Sa (រូបថត៖ VOV)

ប្រធានសមាគមអ្នកកាសែតវៀតណាម លោក Le Quoc Minh បានឲ្យដឹងថា នៅឯគោលដៅនានារួមមានកោះ Da Thi កោះ Sinh Ton កោះ Co Lin កោះ Len Dao កោះ Da Tay (A), Truong Sa និងផ្ទះរន្ទារ DK1/19។ គណៈប្រតិភូបានធ្វើការ ទស្សនា លើកទឹកចិត្ត ផ្តល់អំណោយ ព្រមទាំងមានការផ្លាស់ប្តូរវប្បធម៌ជាមួយកងទ័ព ប្រជាជន និងកងកម្លាំងដែលបំពេញភារកិច្ចនៅលើកោះ និងផ្ទះរន្ទារ DK1/19; រៀបចំសកម្មភាព៖ គោរពទង់ជាតិ ពិនិត្យកងទ័ពនៅលើកោះ Truong Sa; ប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់កម្មាភិបាលនិងយុទ្ធជនដែលពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាពសមុទ្រនិងកោះ; ទៅទស្សនាស្តូបរំលឹកវិញ្ញាក្ខ័ន្ធយុទ្ធជនពលីនិងវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ នៅទីរួមស្រុក Truong Sa រួមទាំងសំណង់វប្បធម៌ និងវិញ្ញាណនៅលើកោះ ដាំដើមឈើ ...ជាដើម។

អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien ជូនអំណោយដល់កម្មាភិបាលនិងយុទ្ធជននៅកោះ Len Dao (រូបថត៖ VOV)

ក្នុងឱកាសនេះ គណៈប្រតិភូបានឧបត្ថម្ភថវិកាចំនួន ១,៧ ពាន់លានដុង (ជាង ៦៥,៣ ពាន់ដុល្លារអាមេរិក) ដល់កងទ័ពជើងទឹក និងប្រគល់អំណោយជាក់ស្តែងផ្សេងទៀត ដែលមានតម្លៃជិត ១ ពាន់លានដុង (ប្រហែល ៣៨,៤ ពាន់ដុល្លារអាមេរិក) ដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះ៕