លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅពិធី។ (រូបថត៖ VOV) |
“ជ័យជំនះ Binh Gia បានបន្សល់ទុកនូវមេរៀន និងបទពិសោធន៍យ៉ាងជ្រាល ជ្រៅជាច្រើន ដែលបង្កប់នូវអត្ថន័យសំខាន់ចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យ និងឯកភាពជាតិមុននេះ និងបុព្វហេតុកសាង ការពារមាតុភូមិ និងអភិវឌ្ឍន៍ប្រទេស ជាតិនាសព្វថ្ងៃ។ នោះគឺជាការពង្រីកកម្លាំងពលំរួមនៃស្មារតីស្នេហាជាតិ ផែនសាមគ្គី ភាពរវាងកងទ័ពនិងប្រជាជន និងផែនមហាសាមគ្គីភាពជាតិទាំងមូល។ នោះគឺជា ឫទ្ធានុភាព បញ្ញា កម្លាំង មោទនភាព ស្មារតីខ្លួនទីពឹងខ្លួន ឆន្ទៈមិនចុះញ៉មពេល ប្រឈមមុខនឹងការលំបាក ឆន្ទៈប្ដេជា្ញតស៊ូ ប្ដេជ្ញាឈ្នះរបស់ប្រទេសជាតិ។ ជាពិសេស យើងត្រូវពង្រីកបន្ថែមទៀតនូវកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល ភាពច្នៃប្រឌិត ដ៏អស្ចារ្យ ស្មារតីជឿជាក់លើខ្លួនឯង ការតាំងចិត្ត ហ៊ានគិត ហ៊ានធ្វើ ក៏ដូចជាឫទ្ធានុ ភាពនិងបញ្ញាវៀតណាមដើម្បីជំនះពុះពារលើរគ្រប់ការលំបាក បញ្ហាប្រឈម ចាប់យក ឱកាស ជំរុញគ្រប់ជ្រុងជ្រោយនូវបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារយ៉ាងរឹងមាំនូវ មាតុភូមិសង្គមនិយមវៀតណាមក្នុងយុគសម័យថ្មី”៕

