គេហទំព័រនេះ បានបង្ហោះរូបថតពីកៅអីអ្នកបើកបរ ដោយបង្ហាញថាមានអ្នកថ្មើរជើងជាច្រើននាក់នៅតាមផ្លូវ ខណៈពេលដែលអេក្រង់រថយន្តបង្ហាញសារអំពាវនាវឱ្យបើកឡានបំបុកទៅលើអ្នកថ្មើរជើងក្នុងទីក្រុង Berlin, Munich, Frankfurt am Main, Vienna, Brussels, Antwerp និង Salzburg ។
ទីភ្នាក់ងារសន្តិសុខនៅប្រទេសអាឡឺម៉ង់ អូទ្រីស និងបែលហ្ស៊ិក កំពុងពិនិត្យមើលឡើងវិញនូវឯកសារឃោសនារបស់ក្រុមនេះ ដើម្បីស្វែងរកមធ្យោបាយទប់ស្កាត់ ដោយសារការវាយប្រហារភេរវកម្មពីមុខសញ្ញាអ៊ីស្លាមជ្រុលនិយមបានកើតឡើងជាច្រើនលើកនៅក្នុងប្រទេសទាំងបីនេះ។ ទីភ្នាក់ងារអនុវត្តច្បាប់តែងតែរារាំងឧបាយកលស្រដៀងគ្នានេះដែរ។
ក្នុងពេលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋទួរគីបានរាយការណ៍ថា ប៉ូលីសរបស់ប្រទេសនេះទើបបានចាប់ខ្លួនសមាជិកក្រុម IS ដែលជាប់សង្ស័យនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ មុខសញ្ញានេះត្រូវបានចាត់ទុកថា កំពុង “”រៀបចំផែនការ” ធ្វើការវាយប្រហារ “ភេរវកម្ម”៕
