លោកបានសង្កត់ធ្ងន់ថា មិនអាចទទួលយកដំណោះស្រាយជំនួសណាមូយ ដែលជនប៉ាឡេស្ទីនត្រូវបណ្តេញចេញ ឬត្រូវបង្ខំឱ្យរស់នៅលើទឹកដីរបស់ខ្លួនដោយគ្មានសិទ្ធិអ្វីឡើយ។
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបថតកាត់ចេញពីវីដេអូ របស់ Arabnews |
នៅក្នុងសេចក្តីប្រកាសមួយកាលពីមុននោះ នៅក្នុងកិច្ចប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិនៅដើមខែមិថុនា អារ៉ាប៊ីសាអូឌីតបានឲ្យដឹងថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការគឺប្រការចាំបាច់ជាយុទ្ធសាស្ត្រ ព្រោះ"មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ក្នុងតំបន់ថ្មីដោយផ្អែកលើការទទួលស្គាល់ និងការរួមរស់ដោយសន្តិភាព"។
កិច្ចប្រជុំកំពូលក្រោមសហអធិបតីភាពរបស់អារ៉ាប៊ីសាអូឌីត និងបារាំង គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីជំរុញការអនុម័តលើវិធានការជាក់ស្តែង ដើម្បីសម្រេចបាននូវគោលដៅនៃការអនុវត្តដំណោះស្រាយរដ្ឋពីរ។ បច្ចុប្បន្ននេះ ប្រទេសចំនួន ១៤៧ ក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ប៉ាឡេស្ទីនមានតួនាទីជាអ្នកសង្កេតការណ៍មិនមែនជាសមាជិកនៅអង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០១២ ប៉ុន្តែមិនទាន់ត្រូវបានផ្តល់សមាជិកភាពយ៉ាងពេញលេញនោះឡើយ៕

