អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធ។ (រូបថត៖ VOV)
បន្ទាប់ពីសាងសង់អស់រយៈពេល ៤ ឆ្នាំ គម្រោងសំខាន់ចំនួន ២ នេះ នៃមន្ទីរពេទ្យយោធាមជ្ឈិម
លេខ ១០៨ បានបើកឲ្យដំណើរការជាផ្លូវការ។ នេះជាកន្លែងបម្រើ ការពិនិត្យព្យាបាលជំងឺសម្រាប់កម្មាភិបាលជាន់ខ្ពស់បក្ស រដ្ឋ កងទ័ព និងប្រជាជន ដោយមានឧបករណ៍បរិក្ខារពេទ្យទំនើបៗ។ អញ្ជើញថ្លែងក្នុងពិធី លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“កសាងជួរកម្មាភិបាលបុគ្គលិកប្រកបដោយភាពម្ចាស់ការ និងភាពច្នៃប្រឌិត ក្នុងការអនុវត្តភារកិច្ចជំនាញ។ ជាពិសេស ផ្តោតលើការបណ្តុះបណ្តាល ទាក់ទាញ និងអភិវឌ្ឍអ្នកដែលមានទេពកោសល្យ; កសាងជួរអ្នកវិទ្យាសាស្ត្រប្រកបដោយជំនាញ វិជ្ជាជីវៈខ្ពស់ លក្ខណៈសម្បត្តិល្អប្រពៃ និងសីលធម៌វេជ្ជសាស្ត្របរិសុទ្ធ ស្មារតីបម្រើ ដោយអស់ពីចិត្ត សក្តិសមចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់វេជ្ជបណ្ឌិត វៀតណាមជំនាន់មុន សក្តិសមនឹងការគោរពស្រឡាញ់របស់បក្ស រដ្ឋ និងប្រជាជន”។
លោកអគ្គលេខាបក្ស តូ ឡឹម ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងគណៈប្រតិភូទស្សនាគម្រោងសំខាន់របស់មន្ទីរពេទ្យយោធាមជ្ឈឹមលេខ ១០៨។ (រូបថត៖ Van Hieu/VOV)
លោកអគ្គលេខាបក្សក៏បានស្នើរឲ្យមន្ទីពេទ្យត្រូវបង្កើនគុណភាពវិជ្ជាជីវៈឱ្យបានគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបណ្តុះ បណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ជំរុញការស្រាវជ្រាវ អភិវឌ្ឍ បច្ចេកទេសថ្មី ធ្វើម្ចាស់លើវិទ្យាសាស្ត្របច្ចេកវិទ្យា អនុវត្តន៍ភាពជឿនលឿននៃបច្ចេក វិទ្យាទំនើបក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ដោះស្រាយជំងឺក្នុងសម័យសន្តិភាពឲ្យ បានល្អ ហើយត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិផងដែរ៕