ជាមួយគ្នានេះ ប្រភពពត័មានពីឥណ្ឌាបានឲ្យដឹងថា ប៉ាគីស្ថានបានបើកការបាញ់ប្រហារមុន ដោយបង្ខំឱ្យកងកម្លាំងឥណ្ឌាបាញ់តបតវិញ។ ឧបទ្ទវហេតុនេះកើតឡើងពីរថ្ងៃបន្ទាប់ពីទាហានឥណ្ឌាពីរនាក់បានស្លាប់ដោយសារតែឧបករណ៍បំផ្ទុះនៅក្នុងតំបន់នោះ។
កិច្ចព្រមព្រៀងឈប់បាញ់ព្រំដែនឆ្នាំ ២០០៣ រវាងឥណ្ឌា និងប៉ាគីស្ថាន ត្រូវបានរក្សាជាស្ថាពររហូតមកដល់ពេលនេះ បើទោះបីជាភាគីទាំងពីរតែងតែចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភក៏ដោយ៕
