ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Graz នាយករដ្ឋមន្ត្រី Stocker បាននិយាយថា "នេះគឺជាថ្ងៃដ៏ខ្មៅងងឹតមួយ" ខណៈដែលប្រទេសនេះបានឃើញ "អំពើហឹង្សាដែលមិនអាចនឹកស្មានដល់" ។+

នាយករដ្ឋមន្ត្រីអូទ្រីស លោក Christian Stocker ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការបាញ់រះ នៅវិទ្យាល័យមួយកន្លែងក្នុងទីក្រុង Graz ប្រទេសអូទ្រីស ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Leonhard Foeger

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerhard Karner បានឲ្យដឹងថា ជនសង្ស័យក្នុងការបាញ់រះនៅសាលា BORG Dreierschützengasse មានអាយុ ២១ ឆ្នាំ ជាអតីតសិស្សសាលា ប៉ុន្តែមិនបានបញ្ចប់ការសិក្សាឡើយ។

មុននេះ ប្រធានាធិបតីអូទ្រីស លោក Alexander Van der Belle បានសម្តែងការភ្ញាក់ផ្អើលចំពោះការវាយប្រហារនេះ។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា អ្វីដែលបានកើតឡើងនៅថ្ងៃនេះនៅសាលារៀនក្នុងទីក្រុង Graz បានវាយប្រហារដល់បេះដូងរបស់ប្រទេសនេះ។ លោកបានអំពាវនាវឲ្យប្រជាជន ប្រកៀកស្មាជាមួយរដ្ឋាភិបាលដើម្បីជម្នះការឈឺចាប់នេះ៕