នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa។ (រូបថត៖ VNA) |
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa បានអះអាងថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខរបស់ប្រទេសថៃក្នុងតំបន់; មាន បំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការតភ្ជាប់ និង អនុវត្តកម្មវិធី “ប្រទេស ៦ គោលដៅ ១” ក៏ដូចជាពង្រីកលើវិស័យសហប្រតិបត្តិការថ្មី ដ៏មានសក្តានុពលផ្សេងទៀត។ ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី និងតំបន់ រួមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អនុតំបន់មេគង្គផងដែរ៕

