ក្រោយពីការរៀបចំ ១៩ លើកមក កិច្ចប្រជុំកំពូល G20 ឆ្នាំនេះ មានចំនួនថ្នាក់ដឹកនាំ អញ្ជើញចូលរួមយ៉ាងច្រើនបំផុត រួមមានសមាជិក G20 ចំនួន ២១ ប្រទេសភ្ញៀវចំនួន ១៩ និងអង្គការអន្តរជាតិសំខាន់ៗចំនួន ១៥។
កិច្ចប្រជុំបានបើកជាមួយនឹងពិធីសម្ពោធសម្ព័ន្ធភាពសកលប្រឆាំងនឹងភាពក្រីក្រ និងសម័យពិភាក្សាស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ អញ្ជើញថ្លែងសុន្ទរកថាក្នុង សម័យពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអះអាងថា ការលុបបំបាត់ភាពក្រីក្រគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយ ដែលជះឥទ្ធិពលដោយ ផ្ទាល់ទៅលើការធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅទូទាំងពិភពលោក។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញចូលរួមសម័យពិភាក្សាស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចែករំលែកមេរៀនចំនួនចំនួនបី ពីបទពិសោធន៍របស់វៀតណាមក្នុងការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានស្នើសុំការធានាជាយុទ្ធសាស្ត្រចំនួនបី សម្រាប់ការលុបបំបាត់ភាព ក្រីក្រនៅទូទាំងពិភពលោកផងដែរ។ ទីមួយ ការធានានូវសន្តិភាព ស្ថិរភាព និងកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ គឺជាលក្ខខណ្ឌចម្បងសម្រាប់ការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ទីពីរ ការធានាប្រព័ន្ធកសិកម្ម និងស្បៀង អាហារពិភពលោកឲ្យមានប្រសិទ្ធភាព ស្ថិរភាព សម្របខ្លួន ហើយមានភាពធន់នឹង ការប្រែប្រួលអាកាសធាតុ គឺជាមូលដ្ឋានគ្រឹះរយៈពេលវែង។ ទី៣ ការធានាការវិនិ យោគលើមនុស្ស ដោយយកការអប់រំ បណ្តុះបណ្តាល និងសុខុមាលភាពសង្គម គឺជាភារកិច្ចដ៏សំខាន់ក្នុងការកសាងសង្គមប្រកបដោយសុខដុមរមនា បរិយាប័ន្ន និងនិរន្តរភាព។
នៅចុងបញ្ចប់នៃសុន្ទរកថា លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញា ជំរុញពហុភាគីនិយម សាមគ្គីភាពអន្តរជាតិយ៉ាងជិតស្និទ្ធ ហើយរួមចំណែកយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីកសាងពិភពលោក មួយដោយគ្មានភាពក្រីក្ររយៈពេលវែង។ វៀតណាមត្រៀមខ្លួនជាស្រេច ចែករំលែក បទពិសោធន៍ និងសម្របសម្រួលជាមួយប្រទេសផ្សេងៗ ដើម្បីអនុវត្តន៍កម្មវិធីខាងត្បូង - ខាងត្បូង និងត្រីភាគីអំពីការធានាសន្តិសុខស្បៀងអាហារ និងការប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រសកល។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បាន អញ្ជើញចូលរួមសម័យពិភាក្សា “កំណែទម្រង់ស្ថាប័នអភិបាលកិច្ចសកល”៕

